CAMBO REPORT

Popup Advertising5 seconds

បើ​ Xperia​ 3​ ជា​ស្មាតហ្វូន​កំពូល​បន្ទាប់​របស់​ Sony​ សម្រាប់​ចេញ​លក់​ក្នុង​ឆ្នាំក្រោយ​ តើ​គិត​យ៉ាង​ណា​ដែរ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចធ្លាប់បានឃើញហើយ នៅក្នុងឆ្នាំនេះ Sony បានបញ្ចេញ Xperia 1 កាលពីអំឡុងខែកុម្ភៈកន្លងទៅ ដែលវាជាស្មាតហ្វូនកំពូលមួយ ដែលមានការគាំទ្រច្រើនគួរសម ជាមួយរូបរាង ព្រមទាំងមានអេក្រង់បង្ហាញ គុណភាពខ្ពស់ ក៏ដូចជាមានខ្នាតកុនថែមទៀតផង។ ដោយចូលមកដល់ នៅក្នុងខែកញ្ញាវិញ Sony ក៏បានបញ្ចេញមកមួយទៀត ដែលមានឈ្មោះថា Xperia 5 ហើយវាត្រូវបានបំពាក់មកជាមួយ លក្ខណៈសម្បត្តិលំដាប់កំពូល ប៉ុន្តែនៅមានចំណុចមួយចំនួន ខ្សោយជាង Xperia 1។ ចំណែកឯពេលនេះវិញ យើងក៏បានឮដំណឹងថា ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុនខាងលើនេះ នាឆ្នាំក្រោយ អាចជា Xperia 3 ផងដែរ។

 

 

មិនខុសទេ បើតាមរូបភាពបែកធ្លាយមួយ ដែលគេបានប្រទះឃើញ នៅលើវេបសាយចិន CNMO បានបង្ហាញពីស្មាតហ្វូនមួយ ដែលមានបញ្ជាក់ថា វាជា Xperia 3 ដែលគ្រោងនឹងចេញនៅឆ្នាំក្រោយ ប៉ុន្តែរូបភាពនោះ មិនបានបង្ហាញច្បាស់នោះឡើយ ពីរូបរាងរបស់វា ហើយបើតាមយើងឃើញ អាចនិយាយបានថា វាមិនខុសគ្នាពីជំនាន់មុនប៉ុន្មាននោះឡើយ ជាពិសេសគឺមានសេនស័រ ស្កេនស្នាមម្រាមដៃនៅផ្នែកខាងកៀននៃតួខ្លួន។ បើតាមពាក្យចចាមអារ៉ាម បាននិយាយថា Xperia 3 អាចនឹងបំពាក់ជាមួយឈីបកំពូល Snapdragon 865 ដែលមិនទាន់បានបង្ហាញខ្លួន នៅឡើយទេ លើសពីនេះ វាអាចនឹងមាន 2 ម៉ូឌែល ដោយមួយជាម៉ូឌែល 5G និងមួយទៀតធម្មតា និងកាន់តែពិសេសទៀតនោះ វាត្រូវបានគេរពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2020 ខាងមុខនេះ ដូចជំនាន់ទីមួយដែរ និយាយឲ្យចំទៅគឺ នៅក្នុងអំឡុងខែកុម្ភៈ ខាងមុខនេះឯង។ 

 

 

និយាយរួមទៅ Xperia 3 អាចនឹងមានការរចនារូបរាងខាងក្រៅ ស្រដៀងគ្នាច្រើនជាមួយ Xperia 1 ហើយវាមានភាគរយច្រើន ក្នុងប្រើប្រាស់ឈីបកំពូលរបស់ Qualcomm ដែលមានដំណឹងលេចធ្លាយថា  អាចនឹងបង្ហាញខ្លួន នៅក្នុងខែធ្នូខាងមុខនេះ។ យ៉ាងណាក៏ដោយ នេះជាដំណឹងតិចតួចបំផុត ដែលយើងទទួលបានពី ស្មាតហ្វូនជំនាន់ថ្មីរបស់ Sony ព្រោះថាពេលវេលាដែលស្មាតហ្វូននេះ បង្ហាញខ្លួន អាចនឹងនៅយូរទៀត អញ្ចឹងហើយអាចនិយាយបានថា នេះជាពត៌មានលេចធ្លាយដំបូងរបស់ Xperia 3 ហើយប្រហែលជានៅថ្ងៃខាងមុខទៀត យើងអាចនឹងដឹងពីវា ច្រើនជាងនេះក៏អាចថាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ