CAMBO REPORT

Popup Advertising5 seconds

បន្ទះអេក្រង់​របស់ Xiaomi Mi Note 10 ត្រូវ​បាន​ផលិត​ឡើង​ដោយ Visionox មិន​មែន Samsung នោះ​ទេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Xiaomi បានប្រកាសចេញម៉ូឌែល Mi CC9 Pro នៅលើទីផ្សារប្រទេសចិន និងម៉ូឌែលដូចគ្នាមួយទៀត Mi Note 10 សម្រាប់ទីផ្សារសាកល ដោយព្រមទាំងមានបំពាក់ បន្ទះអេក្រង់ប្រភេទ AMOLED ជាលក្ខណៈកោងសងខាង ហើយមើលទៅហាក់បីដូចជា ស្មាតហ្វូនលំដាប់កំពូលតម្លៃខ្ទង់ 1000 ដុល្លារជាងអញ្ចឹង។ ខណៈពេលនេះផងដែរ ក៏មានរបាយការណ៍ និងពាក្យចចាមអារ៉ាមមួយចំនួនថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ឬ LG ប្រាកដជាអ្នកផ្គត់ផ្គង់ឲ្យហើយ ប៉ុន្ដែមកដល់ពេលថ្មីៗនេះ Xiaomi ក៏និយាយប្រាប់ថា បន្ទះអេក្រង់នៅលើ Mi Note 10 នេះ គឺត្រូវបានផលិតដោយក្រុមហ៊ុនចិន Visionox ហើយក៏ដូចជាអេក្រង់របស់ Mi Mix Alpha ថែមទៀតផង។

 

 

ក្រុមហ៊ុនចិន Visionox គឺត្រូវបានចាប់ផ្ដើមដោយ ក្រុមស្រាវជ្រាវបន្ទះអេក្រង់ OLED មួយមកពីសាកលវិទ្យាល័យ Tsinghua នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយក្រុមហ៊ុន Xiaomi បានសហការជាមួយគ្នា បានចំនួនបីលើករួចមកហើយ រួមមានទាំងបន្ទះអេក្រង់ សម្រាប់ស្មាតហ្វូនអេក្រង់បត់គម្រូ ដែលបានដាក់បង្ហាញកាលពីដើមឆ្នាំ, អេក្រង់កោងជុំវិញតួខ្លួនរបស់ Mi Mix Alpha និងជាចុងក្រោយ Mi Note 10/Mi CC9 Pro នេះតែម្ដង។ ចំណែកឯស្មាតហ្វូនម៉ូឌែល Xiaomi Mi Note 10 ត្រូវបានបំពាក់មក ជាមួយនឹងអេក្រង់កោងសងខាង ដែលមានទំហំ 6.47 អ៊ីញ ជាប្រភេទ AMOLED (Xiaomi បានហៅបន្ទះបង្ហាញនេះថា Arc AMOLED) និងមានកម្រិតបង្ហាញ Full HD+ ហើយមានសមាមាត្រអេក្រង់ 19.5:9 ព្រមទាំងគាំទ្របច្ចេកវិទ្យា HDR ជាមួយកម្រិតពណ៌ DCI-P3 ថែមទៀតផង។ លើសពីនេះទៅទៀត វាមានការឌីហ្សាញបែបថ្ងាសឆក ដែលមានទំហំតូច សម្រាប់ដាក់សេនស័រកាមេរ៉ា Selfie និងនៅសល់គែមចង្កាខ្លី នៅខាងក្រោមទំហំត្រឹមតែ 3.43mm ប៉ុណ្ណោះ។

 

 

បើទោះបីជាក្រុមហ៊ុនចិន Visionox មិនសូវមានអ្នកស្គាល់ច្រើនក្ដី ក៏ប៉ុន្ដែបន្ទះអេក្រង់នៅលើ Mi Note 10/Mi CC9 Pro បានអះអាងមកថា មានភ្ជាប់មកជាមួយនឹង បច្ចេកវិទ្យាការពារភ្នែកជំនាន់ 2.0 និងបច្ចេកវិទ្យាកាត់បន្ថយពន្លឺពណ៌ខៀវ សម្រាប់ងាយស្រួលដល់ភ្នែក អានអត្ថបទនៅទីកន្លែងងងឹត ថែមទៀតផង។  ចំពោះគុណភាពរបស់បន្ទះអេក្រង់នេះ យើងក៏មិនទាន់ដឹងថា ខុសគ្នាច្រើននឹងរបស់ Samsung ឬ LG នៅឡើយនោះទេ លុះត្រាតែធ្លាក់មកដល់ដៃ ក្រុមការងារខេមបូរីផត ជាមុនសិន ដូច្នេះសូមប្រិយមិត្តរង់ចាំ ទទួលយកចម្លើយ នៅពេលខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Sparrows News Tag: ទូរស័ព្ទ