CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ​កម្មវិធី Stream ហ្គេម Google Stadia បាន​ដាក់​អោយ​ទាញ​យក​ពី Play Store ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើនិយាយអំពីសេវាកម្ម Streaming ហ្គេមតាមរយៈប្រព័ន្ធអ៊ីនធឺណិត ថ្មីៗនេះយើងក៏ទើបទទួលបានព័ត៌មានមួយដែលនិយាយ ទាក់ទងទៅនឹងសេវាកម្ម Stadia របស់ក្រុមហ៊ុន Google ផងដែរ។ បើយោងទៅតាមការប្រកាសរបស់ក្រុមហ៊ុន Google ផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួន កាលពីពេលកន្លងទៅនេះ បានបញ្ជាក់ប្រាប់ថាសេវាកម្ម Stadia Cloud Gaming នឹងចេញជាផ្លូវការ នៅថ្ងៃទី 19 ខែវិច្ឆិកា ខាងមុខនេះ។

 

 

 

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ យើងទើបទទួលបានព័ត៌មានថា កម្មវិធីផ្ដល់សេវាកម្ម Stadia Cloud Gaming មួយនេះ ត្រូវបានដាក់អោយទាញយកចេញពី Google Play Store ហើយ។ គួររំលឹកផងដែរថា Stadia Cloud Gaming គឺជាសេវាកម្ម ដែលយើងត្រូវចំណាយប្រាក់ចំនួន 9.99 ដុល្លារ ក្នុងមួយខែ ដោយវាអនុញ្ញតអោយអ្នកប្រើប្រាស់អាចធ្វើការតភ្ជាប់លេងបាន នៅលើឧបករណ៍ជាច្រើនដូចជា កុំព្យូទ័រ, ស្មាតហ្វូន, ថេប្លេត, Smart TV ឬឧបករណ៍ Chromecast របស់ខ្លួន ទៅកាន់ម៉ាស៊ីនហ្គេមដែលមានកម្លាំងខ្លាំងរបស់ Google តាមរយៈប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចធ្វើការលេងហ្គេមដែលមានក្រាហ្វិកបែប 3D ធំៗ និងស្រស់ស្អាត ជាមួយកម្រិត 4K/60fps HDR ដូចទៅនឹងហ្គេមដែលមានលេងនៅលើម៉ាស៊ីនហ្គេម PS4 Pro, Xbox One X ឬ PC ដែលមានបន្ទះក្រាហ្វិកកាតដែលមានតម្លៃថ្លៃ និងកម្លាំងខ្លាំង អញ្ចឹងដែរ។ 

 

 

 

ដូច្នេះ សម្រាប់ប្រិយមិត្តណា ដែលចង់សាកល្បងលេងហ្គេមមានក្រាហ្វិចធំៗ នៅលើស្មាតហ្វូន ឬឧបករណ៍មួយចំនួនទៀតរបស់ខ្លួននោះ អញ្ចឹងលោកអ្នកអាចសាកទាញយកកម្មវិធី Stream ហ្គេមនេះ មកប្រើប្រាស់បាន ពីក្នុង Play Store ឬ អាចចុចត្រង់នេះ ដើម្បីចូលទៅដោនឡូត ក៏បានដូចគ្នាផងដែរ។ គួរបញ្ជាក់ថា សម្រាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូន, ថេប្លេត, Smart TV ដើម្បីអាចធ្វើការលេងហ្គេមដែលមាននៅលើសេវាកម្មនេះបាន វាតម្រូវអោយយើងទិញដៃបញ្ជារបស់ Google ដែលមានឈ្មោះថា Stadia Controller បន្ថែមទៀត ហើយវាមានតម្លៃ 69 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizchina Tag: កម្មវិធី-ហ្គេម