CAMBO REPORT

Popup Advertising5 seconds

ស្លាកយីហោ facebook បានផ្លាស់ប្ដូរទៅជា FACEBOOK វិញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលសព្វថ្ងៃនេះ នរណាម្នាក់ក៏ដោយ ដែលមានស្មាតហ្វូនក្នុងដៃ គឺស្ទើរតែមានគណនីហ្វេសប៊ុក ចង់គ្រប់គ្នាទៅហើយ ព្រោះវាមានភាពងាយស្រួល ដើម្បីធ្វើការទំនាក់ទំនងគ្នា និងជាទីកន្លែងដ៏ធំទូលាយ សម្រាប់បង្ហោះរូបភាព ឬវីដេអូ ចែករំលែកអ្នកប្រើប្រាស់ ដទៃទៀតផងដែរ។ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ 2019 នេះ លោក Mark Zuckerberg ដែលត្រូវជាប្រនាយកប្រតិបត្តិផ្ទាល់ បានសម្រេចចិត្តប្រកាសថា បានផ្លាស់ប្ដូរស្លាកយីហោថ្មី ដោយពីឈ្មោះថា facebook (តាំងពីឆ្នាំ 2005) ទៅជា FACEBOOK (បច្ចុប្បន្ននេះ) តែម្ដង។

 

 

ចំពោះមូលហេតុចម្បង នៃការផ្លាស់ប្ដូរស្លាកយីហោថ្មីនេះ គឺព្រោះតែគាត់មានចង់ឲ្យឈ្មោះ FACEBOOK ក្លាយទៅជាក្រុមហ៊ុនដើមវិញ ដោយមិនមែនជា កម្មវិធីបណ្ដាញសង្គម ទាំងស្រុងនោះទេ ហើយក៏ជាឈ្មោះតំណែងឲ្យ កម្មវិធីផ្សេងៗរបស់ខ្លួនដូចជា Messenger, Instagram, WhatsApp, Oculus, Workplace, Portal, Calibra និងសូម្បីតែ Facebook ថែមទៀតផង។ ពិតប្រាកដណាស់ យើងបានដឹងអស់រយៈពេល ប៉ុន្មានខែរួចមកហើយថា នៅពេលឆាប់ៗខាងមុខនេះ កម្មវិធីទាំងអស់នោះ ដោយជាពិសេសកម្មវិធី Messenger និង WhatsApp នឹងត្រូវបានបន្ថែមឈ្មោះពីក្រោយថា “from FACEBOOK” ដូចរូបភាពដាក់បង្ហាញ នៅខាងក្រោមនេះអញ្ចឹង។ ការដាក់បញ្ជាក់ឲ្យបានដឹងនេះ គឺជាយុទ្ធសាស្ត្រទីផ្សារថ្មី ដើម្បីឲ្យអ្នកប្រើប្រាស់មួយចំនួន កាន់តែដឹងច្បាស់ថែមទៀតថា FACEBOOK ជាក្រុមហ៊ុនគ្រប់គ្រង កម្មវិធីទាំងអស់នោះ ព្រោះបន្ទាប់ពីធ្វើការស្ទង់មតិហើយ បានប្រទះឃើញថា ដល់ទៅជិតពាក់កណ្តាល នៃចំនួនមនុស្សពេញវ័យ នៅសហរដ្ឋអាមេរិក មិនទាន់ដឹងផងថា ហ្វេសប៊ុកជាម្ចាស់របស់កម្មវិធី Instagram ឬ WhatsApp នោះទេ។

 

 

សរុបមកវិញ ការផ្លាស់ប្ដូរយីហោថ្មីនេះ គឺត្រូវបានរចនាឡើង សម្រាប់ចែកឲ្យដាច់ច្បាស់ ហើយប្រើប្រាស់ហ្វុនអក្សរ និងអក្សរទំហំធំទាំងអស់ ដើម្បីដាក់បង្ហាញភាពខុសគ្នា រវាងឈ្មោះរបស់ក្រុមហ៊ុន និងកម្មវិធីបណ្ដាញសង្គមតែម្ដង។ បើទោះបីជាប្ដូរយីហោថ្មីពិតមែន ក៏ប៉ុន្ដែអ្វីៗផ្សេងពីនេះទៀត គឺនៅដំណើរការដដែលប៉ុណ្ណោះ ដូច្នេះហើយកម្មវិធី Facebook, Messenger និង WhatsApp គ្មានខុសពីមុននោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Business Insider Tag: កម្មវិធី-ហ្គេម