CAMBO REPORT

Popup Advertising5 seconds

គិត​យ៉ាង​ណា​ដែរ​ចំពោះ​ជម្រើស​ពីរ​ពណ៌​ ដែល​អាច​មាន​នៅ​លើ ​vivo​ S5​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លើកមុនយើងបានដឹងខ្លះៗហើយថា vivo S5 អាចមានភាគរយច្រើន ក្នុងការបង្ហាញខ្លួន ជាមួយកាមេរ៉ាមុខបែបប្រជ្រុយលើអេក្រង់ មានរូបរាងកញ្ចប់កាមេរ៉ាក្រោយប្លែកពីគេ ថែមទាំងអាចមានចំនួន ពីរម៉ូឌែលថែមទៀតផង។  លើសពីនេះ យើងក៏បានឃើញពីរូបរាងខ្លះរបស់វាដែរ តាមរយៈដំណឹងលេចធ្លាយទាំងនោះ ប៉ុន្តែនៅក្នុងពេលនេះវិញ វាកាន់តែច្បាស់ថែមទៀត ព្រោះថារូបភាពថ្មីរបស់វា ត្រូវបានបង្ហាញឲ្យឃើញ ជាមួយជម្រើស 2 ពណ៌ កាន់តែស្រស់ស្អាតជាងមុនផងដែរ។

 

 

មិនខុសទេ បើតាមរូបភាពដែលបានបង្ហាញឲ្យយើងឃើញនេះ អាចបញ្ជាក់បានថា ស្មាតហ្វូនជំនាន់ថ្មីរបស់ vivo នេះ ទំនងជាមានជម្រើស 2 ពណ៌ ដែលរួមមានមួយជាពណ៌ខៀវដិត លាយជាមួយពណ៌ស្វាយ និងមួយទៀតមានពណ៌ផ្កាឈូក លាយជាមួយផ្ទៃមេឃស្រាលផងដែរ។ កាន់តែពិសេសជាងនេះ នៅផ្នែកខាងមុខ យើងឃើញមានលេនកាមេរ៉ាទំលុះអេក្រង់ (បែបប្រជ្រុយ) មួយគ្រាប់ដូចដែលពត៌មានបែកធ្លាយលើកមុន បាននិយាយដែរ រីឯខាងក្រោយ មានលេនកាមរ៉ាចំនួន 4 គ្រាប់ ដែល 3 ដាក់នៅក្នុង zone រាងដូចពេជ្រ (diamond patterned) និងមួយគ្រាប់ទៀត ដាច់ដោយឡែកពីគេ។ គួរបញ្ជាក់ដែរ បើតាមពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា vivo S5 អាចនឹងមានអេក្រង់ដល់ 6.44 អ៊ីញ ប្រភេទ AMOLED មានកម្រិតបង្ហាញដល់ Full HD+ ទៀតផង។ លើសពីនេះ វាក៏អាចនឹងបំពាក់ជាមួយឈីប Snapdragon 712 មានរ៉េម 8GB និងអាចមានអង្គផ្ទុកពីរជម្រើសដូចជា 128GB និង 256GB រីឯថាមពលថ្មវិញ វាអាចមានខ្ទង់ 4,010mAh អាចទ្រទ្រង់កម្លាំងសាកបាន 22.5W ក៏ដូចជាអាចមានសេនស័រស្កេនស្នាមម្រាមដៃលើ អេក្រង់ដូចជំនាន់មុនដែរ។ 

 

 

មិនត្រឹមតែប៉ុណ្ណោះ ចំពោះផ្នែកកាមេរ៉ាវាត្រូវបានគេរំពឹងថា ក្នុងកញ្ចប់កាមេរ៉ាទាំង 4 នោះ អាចមានមួយជាលេន 48MP + 8MP + 5MP និងចុងក្រោយមានទំហំ 2MP រីឯខាងមុខវិញ វាជាសេនស័រទំហំ 32MP ផងដែរ។ អញ្ចឹងហើយ ទាំងនេះជារូបរាង ក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួន ទាក់ទងជាមួយ ស្មាតហ្វូនជំនាន់ថ្មីត្រកូល S របស់ vivo ហើយវានឹងត្រូវបង្ហាញខ្លួន នៅក្នុងប្រទេសចិន នៅក្នុងអំឡុងថ្ងៃទី 14 ខែវិច្ឆិកាខាងមុខនេះ ដូច្នេះពត៌មានច្បាស់ការទាក់ទងជាមួយ ស្មាតហ្វូនខាងលើ នឹងត្រូវលាតត្រដាង នៅក្នុងថ្ងៃនោះឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ