CAMBO REPORT

Popup Advertising5 seconds

Galaxy S11 Series នឹងមានទំហំអេក្រង់ធំជាងមុន ក្នុងនោះ S11+ អាចនឹងមានអេក្រង់ដល់ទៅ 6.9 អ៊ីញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា ប៉ុន្មានខែចុងក្រោយនៃឆ្នាំ 2019 នេះ យើងពិតជាទទួលបានព័ត៌មានជាច្រើន ដែលបានចុះផ្សាយនិយាយអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ ស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល S ជំនាន់ចុងក្រោយគេរបស់ Samsung ដែលត្រៀមនឹងបង្ហាញខ្លួននាពេលប៉ុន្មានខែខាងមុខនេះ នោះគឺ Galaxy S11 Series។ ដោយក្នុងនោះរួមមានដូចជាព័ត៌មានដែលនិយាយថា Samsung កំពុងធ្វើតេស្តទៅលើកាមេរ៉ាប្រភេទ Periscope សម្រាប់ Galaxy S11, Galaxy S11 អាចនឹងបំពាក់កាមេរ៉ាទំហំ 108MP និងការធ្វើតេស្ដ Benchmark បានបង្ហាញថា Galaxy S11 នឹងមានខ្នាតអេក្រង់ 20:9 ជាដើម។

 

 

ដូច្នេះមានន័យថា ដរាបណាដែល Galaxy S11 Series មិនទាន់បង្ហាញខ្លួនជាផ្លូវការនោះ យើងនៅតែបន្តទទួលបានព័ត៌មានដែលនិយាយទាក់ទងពីវា។ ជាក់ស្តែង កាលពីពេលថ្មីៗនេះយើងទើបតែទទួលបានព័ត៌មានថ្មីមួយផ្សេងទៀត ដែលនិយាយពីវាផងដែរ នេះបើផ្អែកទៅតាមគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយ Evan Blass បាននិយាយថា Galaxy S11 Series នឹងមានទំហំអេក្រង់ធំជាង Galaxy S10 Series។ ដោយម៉ូឌែលតូចជាងគេនឹងមានអេក្រង់ទំហំ 6.4 អ៊ីញ (Galaxy S11e) ចំណែកឯម៉ូឌែលបន្ទាប់នឹងមានអេក្រង់ទំហំ 6.7 អ៊ីញ (Galaxy S11) និងម៉ូឌែលចុងក្រោយគេ នឹងបំពាក់មកជាមួយអេក្រង់ទំហំរហូតដល់ទៅ 6.9 អ៊ីញ (Galaxy S11+) ឯណោះ។ ប្រភពបន្តទៀតថា ម៉ូឌែលតូចទាំង 2 នឹងមកជាមួយជម្រើស 4G និង 5G។ រីឯម៉ូឌែលដែលមានទំហំអេក្រង់ធំជាងគេនឹងមកជាមួយជម្រើស 5G តែមួយគត់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រប់ម៉ូឌែលដែលស្ថិតនៅក្នុងត្រកូល Galaxy S11 នឹងបំពាក់មកជាមួយអេក្រង់កោងទាំងអស់ នេះបើផ្អែកទៅលើការបញ្ជាក់របស់ប្រភពខាងលើ។

 

 

អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy S11 Series ដែលត្រៀមបង្ហាញខ្លួននាពេលខាងមុខនេះ។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាព័ត៌មានខាងលើនេះគឺមានភាគរយខ្ពស់អាចនឹងក្លាយទៅជាការពិត ព្រោះថាព័ត៌មានបែកធ្លាយជាច្រើន ដែលបានចែកចាយដោយលោក Evan Blass ភាគច្រើនបានក្លាយទៅជាការពិត។ ម៉្យាងវិញទៀត កាលពីប៉ុន្មាថ្ងៃមុននេះ លោក Ice Universe ក៏បាននិយាយថា Galaxy S11+ អាចនឹងបំពាក់មកជាមួយថ្មដែលមានទំហំជិត 5,000 mAh ថែមទៀតផង។ ជាហេតុធ្វើឲ្យវាស៊ីគ្នាទៅនឹងដំណឹងដែលលោក Evan Blass បានចែកចាយតែម្តង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Evan Blass Tag: ទូរស័ព្ទ