CAMBO REPORT

Popup Advertising5 seconds

Galaxy ​Note​ 9​ ទំនង​ជា​ទទួល​បាន​ One​ UI​ 2.0​ ជំនាន់​សាកល្បង​ នៅក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងហើយថា នៅក្នុងពេលថ្មីៗនេះ Samsung បានប្រកាសចេញជាផ្លូវការ នូវស្បែកមុខជំនាន់ថ្មីរបស់ខ្លួន សម្រាប់ដាក់ដំណើរការ ជាមួយគ្នានៅលើ Android 10 ហើយវាត្រូវបានក្រុមហ៊ុនកូរ៉េខាងត្បូងនេះហៅថា One UI 2.0 ផងដែរ។ មួយវិញទៀត សម្រាប់ស្មាតហ្វូនកំពូលរបស់យីហោខាងលើ ដែលបានបង្ហាញខ្លួន នៅក្នុងឆ្នាំនេះ ក៏ទទួលបានជំនាន់សាកល្បង នៃស្បែកមុខ និង OS ថ្មីនេះរួចហើយ ជាក់ស្ដែងដូចជា Galaxy S10 series និង Galaxy Note series ហ្នឹងឯង។ ដោយឡែក សម្រាប់ពេលនេះវិញ យើងទទួលបានដំណឹងមួយទៀតថា Galaxy Note 9 ក៏នឹងទទួលបាន នៅក្នុងពេលឆាប់ខាងមុខនេះ។

 

 

មិនខុសទេ កាលពីលើកមុន យើងបានបង្ហាញថា ការតេស្តសាកល្បង នៃប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី នៅលើ Galaxy Note 9 ត្រូវបានចាប់ផ្ដើមធ្វើរួចហើយ ពោលគឺតាំងពីខែមុនមកម្លេះ ហើយវាក៏ធ្លាក់ទៅដល់ Galaxy S9 ដូចគ្នា ប៉ុន្តែក្រុមហ៊ុននេះ នៅតែមិនទាន់បានបញ្ចេញ ជំនាន់សាកល្បងសម្រាប់អ្នកប្រើប្រាស់នោះឡើយ។ មួយវិញទៀត បើតាមការប្រទះឃើញ Firmware ជំនាន់ N960FXXU4ZSK2 ក៏ត្រូវបានគេរំពឹងទុកថា វាអាចនឹងមានភាគរយច្រើន សម្រាប់ស្មាតហ្វូនប៊ិច ដែលបានចេញកាលពីឆ្នាំមុននេះ ក្នុងការទទួលបានស្បែកមុខ One UI 2.0 ក៏ដូចជា Android 10 ផងដែរ។ ម្យ៉ាងវិញទៀត  Samsung ក៏ធ្លាប់បញ្ជាក់ថា នៅពេលដែលខ្លួន បានបញ្ចេញ កំណែអាប់ដេតទៅកាន់ Android 10 ជំនាន់សាកល្បងទូទៅ សម្រាប់ Galaxy Note 10 រួច វាក៏នឹងដល់ពេល Galaxy Note 9 វិញម្ដង ដូច្នេះហើយ នេះកាន់តែអាចនិយាយបានថា វត្តមាននៃបទពិសោធន៍ប្រើប្រាស់ថ្មី នៅលើ Galaxy Note 9 កាន់តែខិតជិតមកដល់មែនទែនហើយ។

 

 

និយាយរួមមកវិញ ប្រហែលជាមិនយូរទៀតទេ ស្មាតហ្វូនប៊ិចរបស់ Samsung ដែលបានចេញលក់កាលពីឆ្នាំមុន នឹងទទួលបានកំណែអាប់ដេត ទៅកាន់ជំនាន់សាកល្បងនៃ Android 10 ក៏ដូចជា One UI 2.0 ព្រោះក្រុមហ៊ុនខាងលើ ក៏ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនមួយនេះ នឹងទទួលបាន OS ថ្មីនេះអញ្ចឹងដែរ។ ដូច្នេះហើយ នេះអាចជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ Galaxy Note 9 ទាំងអស់ នៅក្នុងពេលបច្ចុប្បន្ននេះ ដោយសារបទពិសោធន៍ថ្មី ដែលកាន់តែងាយស្រួល និងពិសេសជាងមុន ព្រមទាំងកាន់តែខិតជិតមកដល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ