CAMBO REPORT

Popup Advertising5 seconds

Smile​ Shop និង​ Xiaomi​ បង្កើត​សិក្ខា​សាលា​រួមគ្នា​ស្តី​ពី​ចំណេះ​ដឹង​ ការ​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ ​(E-Commerce)​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពី ថ្ងៃទី 06 ខែវិច្ឆកា  2019 ខាង Smile Shop ដែលជាផ្សារលក់ទំនិញ តាមប្រព័ន្ធម៉ាស៊ីនអេឡិចត្រូនិច និងក្រុមហ៊ុន Xiaomi បានរៀបចំសិក្ខាសាលា រួមគ្នា ក្នុងការផ្តល់ចំណេះដឹង ទាក់ទងនឹង ការធ្វើអាជីវកម្ម តាមអនឡាញ (E-Commerce) ទៅដល់សិស្ស និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 

 

យោងតាមប្រសាសន៍ ស្វាគមន៏របស់  លោក  ឃុន ហេង   ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន  Smile Shop បានថ្លែងថា  ការរៀបចំកម្មវិធីនៅថ្ងៃនេះ មានគោលចំណង ចែករំលែក ចំណេះដឹងសំខាន់ៗនៃ  E-Commerce ផ្សារភ្ជាប់ការអនុវត្តជាក់ស្តែង លើប្រព័ន្ធប្រតិបត្តិការ  E-commerce របស់ Smile Shop ហើយសិក្ខាកាម នឹងទទួលបានចំណេះដឹងល្អៗ ក៏ដូចជាបទពិសោធន៍បន្ថែម លើការសិស្សា ទ្រឹស្តី របស់និស្សិត ដែលចង់ស្វែងរកការងារ រឺ អភិវឌ្ឍន៏ខ្លួន នៅក្នុងវិស័យ E-Commerce នាពេលអនាគត។ ក្រោយមក កិច្ចស្វាគមន៍ លោក  Theab Sovannareth  ប្រធានផ្នែកប្រត្តិបត្តិ នៃក្រុមហ៊ុន Smile Shop បានធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង ពីប្រវត្តិខ្លះៗ នៃ E-Commerce និងទិដ្ឋភាពទូទៅ នៃការធ្វើអាជីវកម្ម តាមប្រព័ន្ធម៉ាស៊ីនអេឡិចត្រូនិច ទូទាំងទីផ្សាពិភពលោក អាស៊ីអាគ្នេយ៍ ជាពិសេស ការចាប់ផ្តើមទីផ្សា E-Commerce នៅប្រទេសកម្ពុជា ។ លោកក៏បញ្ជាក់ផងដែរ អំពី បទពិសោធន៍ លើប្រព័ន្ធប្រតិបត្តិការ ( Platform)  E-commerce របស់ Smile Shop ដែលទទួលការគាំទ្រ យ៉ាងច្រើន ពីអតិថិជនជាតិ និងអន្តរជាតិ ដោយសារ ប្រព័ន្ធប្រតិបត្តិការរបស់ Smile Shop មានលក្ខណ: សមញ្ញងាយស្រួលយល់  ចំពោះដំណើរបញ្ជារទិញ។

 

ជាមួយគ្នានេះផងដែរ លោក Peaker Goa   នាយកប្រតិបត្តិ Xiaomi ប្រចំាទីផ្សាកម្ពុជា បានគូសបញ្ជាក់ ប្រវត្តិត្រូសៗ ពីក្រុមហ៊ុន  Xiaomi  ក៏ដូចជា ភាពជោគជ័យ លើការប្រកួតប្រជែងទីផ្សា ស្មាតហ្វូន នៅទូទាំងពិភពលោក។ កក្តារតម្លៃ ជាមួយគុណភាពនៃការផលិត និងការផ្សព្វផ្សាយ Online  ការដាក់រាយតាម Online Store បានធ្វើអោយ  Xiaomi ជោគជ័យ (នេះបើតាមការគូសបញ្ជាក់ ពីលោក  Peaker Goa)។

 

 

ជាការកត់សម្គាល់ សិក្ខាកាម សិស្ស និសិ្សត សាស្រ្តាចារ្យ ដែលបានចូររួម សិក្ខាសាលា បានសម្តែងការត្រេកអរ ក្នុងបរិយាកាសរីករាយ ចំពោះការទទួលបាន ចំនេះដឹងថ្មីៗ បទពិសោធន៏ល្អៗ ពីការរៀបចំសិក្ខាសាលានេះ។ គួរបញ្ជាក់បន្តិច Smile Shop ជាផ្សារលក់ទំនិញ តាមប្រព័ន្ធម៉ាស៊ីនអេឡិចត្រូនិច ឈានមុខមួយ ក្នុងប្រទេសកម្ពុជា ជាមួយទំនិញរាប់ម៉ឺនប្រភេទ។ 

 

សម្រាប់ព៌ត័មានលម្អិត សូមចុច តំណរលីង ទីនេះ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សាន់នី ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Xiaomi​ + Smile Shop Tag: ចំណេះដឹងទូទៅ