CAMBO REPORT

Popup Advertising5 seconds

vivo​ ធ្វើការ​បញ្ចុះ​តម្លៃ​លើ​ស្មាត​ហ្វូន​ចំនួន​ 5​ ម៉ូឌែល​សម្រាប់​ឱកាស​ពិធី​បុណ្យ​អុំទូក​ខាង​មុខ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សល់តែរយៈពេល 2 ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលជាព្រះរាជពិធីបុណ្យប្រពៃណីជាតិ របស់ប្រជាជនខ្មែរយើងហើយ។ ក្នុងឱកាសនេះដែរ ក្រុមហ៊ុន  Vivo នឹងធ្វើការបញ្ចុះតម្លៃពិសេស ទៅលើស្មាតហ្វូនរបស់ខ្លួន 5 ម៉ូឌែល ដូចខាងក្រោម៖ 

 

• V15 Pro តម្លៃធម្មតា $449 បញ្ចុះនៅសល់ត្រឹមតែ $399  

• V15 តម្លៃធម្មតា $339 បញ្ចុះនៅសល់ត្រឹមតែ $309

• S1 តម្លៃធម្មតា $299 បញ្ចុះនៅសល់ត្រឹមតែ $269

• Y15 តម្លៃធម្មតា $189 បញ្ចុះនៅសល់ត្រឹមតែ $179 

• Y91C តម្លៃធម្មតា $119 បញ្ចុះនៅសល់ត្រឹមតែ $115

 

 

អ្វីដែលពិសេសនោះ រាល់អតិថិជនដែលបានធ្វើការជាវ ទៅលើស្មាតហ្វូនទាំង 5 ម៉ូឌែលនេះ ចាប់ពីថ្ងៃទី10/11/12 នោះ លោកអ្នកនឹងទទួលបាន ជាមួយនឹងកាដូជាច្រើន សន្ធឹកសន្ធាប់ ពីក្រុមហ៊ុន vivo។ សូមបញ្ជាក់បន្ថែម សម្រាប់ការផ្ដល់ជូន នូវកាដូពិសេសនេះ បានតែសម្រាប់អតិថិជន ដែលបានមកធ្វើការជាវ នៅឯស្តង់របស់ក្រុមហ៊ុន vivo ផ្ទាល់តែប៉ុណ្ណោះ។ សម្រាប់កម្មវិធី នឹងធ្វើឡើងនៅ ឯទីក្រុងកោះពេជ្រ ពីថ្ងៃទី 10/11/12 ចាប់ពីម៉ោង 10 ព្រឹក រហូតទៅដល់ម៉ោង 10 យប់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សាន់នី ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ