CAMBO REPORT

Popup Advertising5 seconds

លទ្ធ​ផល​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ PMCO​ SEA​ GRAND​ ចេញ​មក​ហើយ​ ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​ vivo​ លេង​លើ​ស្មាត​ហ្វូន​ V17​ Pro​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់ PUBG Mobile Club Open 2019 SEA Championship ពេលនេះ គឹដល់ទីបញ្ចប់ហើយ ជាលទ្ធផលក្រុម RRQ Athena បានទទួលជ័យជំនះ ជាមួយនឹងទឹកប្រាក់រង្វាន់ ដល់ទៅ 35,000 ដុល្លារ។ សម្រាប់ក្រុម ដែលជាជើងឯករង ILLUMINATE THE MURDER ក៏ទទួលបាននូវសំបុត្រ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាលលក្ខណៈសកល ផងដែរ។ សម្រាប់ក្រុម MEGA CONQUEROR , BIGETRON និង ORANGE.ESPORTS CG ក៏ទទួលបាននូវ Slots សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ PMCO Global Finals នេះ ថែមទៀត។

 

 

ឆ្លងកាត់ការប្រកួតរយៈពេល 2 ថ្ងៃនៅ BO7 រួចមក ក្រុម RRQ Athena បានទទួលជោគជ័យ នៅក្នុងការទទួលបាននូវ ពិន្ទុខ្ពស់ដល់ទៅ 211។ ក្រុម RRQ Athena &  ILLUMINATE the Murderer នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ PMCO Global Final ដែលនឹងធ្វើឡើង នៅថ្ងៃទី 29 ខែវិចិ្ឆកា និង 01 ធ្នូ ខាងមុខនេះ នៅ PUTRA WORLD TRADE CENTER ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្រុម YOODO GANK ក៏នឹងចូលរួម នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ផងដែរ ក្នុងនាមជាក្រុម ដែលត្រូវបានអញ្ជើញ សម្រាប់ម្ចាស់ប្រទេសនេះ។

 

PMCO-SEA ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Tencent និង PUBG Corporation ហើយមានការឧបត្ថម្ភធំ ដោយក្រុមហ៊ុនបច្ចេកវិទ្យា vivo ដោយស្មាតហ្វូនម៉ូឌែល V17 Pro ជាផលិតផលផ្លូវការ សម្រាប់ការប្រកួតនេះ។ ជាមួយនឹងជំនួយ របស់ស្មាតហ្វូនស៊េរីថ្មី vivo V17 Pro នេះ អ្នកលេងហ្គេមជាច្រើន អាចធ្វើការលេងហ្គេម នៅក្នុងកម្រិតមួយទៀត បានរលូន។

 

• ស្មាតហ្វូន V17 Pro មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Game Mode ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែរលូន

• បច្ចេកវិទ្យា Multi-Turbo Acceleration Technology  ធ្វើអោយ OS របស់ស្មាតហ្វូននេះ ធានាដល់អ្នកលេងហ្គេមជាច្រើន អោយរីករាយជាមួយនឹងសមត្ថភាព ពេញលេញ នៅក្នុងការលេងហ្គេមនេះ 

• វាមានភ្ជាប់ជាមួយនឹង បច្ចេកវិទ្យាជាច្រើនទៀត ដូចជា Game Center ដែលធ្វើការឆែកមើល ទៅលើល្បឿន នៃការប្រើប្រាស់ នៅលើស្មាតហ្វូននេះ ដើម្បីធានាទៅដល់ល្បឿន នៃការលេងហ្គេម

• V17 Pro ក៏មានភ្ជាប់ជាមួយនឹង “Voice Changer” ដែលផ្តលនូវសំឡេង ជាច្រើនផ្សេងៗគ្នា សម្រាប់តួអង្គ អ្នកលេងហ្គេមជាច្រើន ដែលអាចប្រើប្រាស់បាន តាមតម្រូវការ ជាក់ស្តែង។

 

 លោក  Gary Cheng ដែលជា Brand Director របស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះនិយាយថា ជាមួយនឹងគោលដៅ ក្នុងការផ្តល់អោយ ដូចទៅនឹងតម្រូវការ របស់អ្នកប្រើប្រាស់ ក្នុងការទទួលបាននូវបទពិសោធន៍ នៃការលេងហ្គេមនោះ យើងបានផ្តល់អោយអ្នកប្រើប្រាស់ នូវផលិតផលជាច្រើន ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យានេះ។ ជាមួយនឹងគោលដៅ ក្នុងការជួយអ្នកលេងហ្គេមជាច្រើន អោយសម្រេចបាន នូវការដំណើរការដែលល្អ ក្នុងការប្រើប្រាស់។ យើងផ្តល់ជូនអ្នកលេងហ្គេម នូវស្មាតហ្វូន Vivo V17 Pro ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា  ‘Multi-Turbo’ ដែលជា Tool ល្អ សម្រាប់អ្នកលេងហ្គេមគ្រប់រូប។

 

លោក Gaga Li ដែលជាប្រធាន របស់កីឡាអេឡិចត្រូនិច esports របស់ហ្គេម PUBG Mobile នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏ប្រកាសអំពីគម្រោងជាច្រើន សម្រាប់ព្រឹត្តិការណ៍ PUBG MOBILE 2020 eSports ថា 2019 ជាឆ្នាំល្អ សម្រាប់ការអភិវឌ្ឍន៍ ទៅលើហ្គេម PUBG Mobile eSports នេះ ហើយបន្ទាប់ពី ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ PMCO World Finals រួច ការប្រកួតកីឡាអេឡិចត្រូនិច PUBG Mobile 2020 នឹងមានការប្រកួតកាន់តែធំជាងមុន ដែលមានឈ្មោះហៅថា PMPL—PUBG MOBILE Pro League។

 

 

PUBG MOBILE Pro League នឹងបង្ហាញអំពីកម្រិតថ្មីមួយទៀត នៃការប្រកួតនៅក្នុងកីឡាអេឡិចត្រូនិច PUBG Mobile eSports ecosystem ដែលនឹងផ្តល់នូវឱកាសជាច្រើន សម្រាប់អ្នកលេងហ្គេម ក្នុងការពង្រឹងទៅលើសមត្ថភាព នៃការលេងហ្គេមរបស់ពួកគេ ពីកម្រិតធម្មតា ទៅកាន់កម្រិតជំនាញ។ សម្រាប់ក្រុមនីមួយៗ នឹងមានឱកាស ក្នុងការរើសឈ្មោះ សម្រាប់ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក ថែមទៀត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សាន់នី ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ