CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​ ASUS​ ជាច្រើន​ម៉ូឌែល​បំពាក់​ឈីប​ AMD​ ដែល​មាន​កម្លាំង​សមត្ថភាព​ល្អ​ និង​តម្លៃ​ល្មម​ពិចារណា​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើពេលនិយាយពីការទិញកុំព្យូទ័រវិញ ការជ្រើសរើសយកឈីប គឺសំខាន់សម្រាប់កម្លាំងម៉ាស៊ីន ព្រោះ CPU ជាខួរក្បាលម៉ាស៊ីនកុំព្យូទ័រ ហើយវាជាភ្នាក់ងារ នៃការគ្រប់គ្រងការងារទូទៅ របស់កុំព្យូទ័រ តែបើរើសឈីបខុស មិនត្រូវចំតម្រូវការ របស់ការងារ របស់យើងនោះ វានឹងធ្វើអោយការជ្រើសរើស ខុសមិនខាន។ CPU ដែលប្រជាជនខ្មែរភាគច្រើនស្គាល់ គឺមកពីក្រុមហ៊ុន Intel តែមានក្រុមហ៊ុនមួយទៀតឈ្មោះថា AMD ដែលជាគូរប្រជែងផ្ទាល់ របស់ Intel ដែលឈីបពីក្រុមហ៊ុននេះ មានកម្លាំងប្រហែលនឹងIntel និងមានតម្លៃសមរម្យបំផុត។ 

 

ខាងក្រោមនេះជាម៉ូឌែលមួយចំនួន របស់ក្រុមហ៊ុនកុំព្យូទ័រ ASUSដែលបំពាក់ជាមួយឈីបរបស់ AMD៖

 

ម៉ូឌែល E402YA

 

E402YA ជាប្រភេទកុំព្យូទ័រថវិការ របស់ក្រុមហ៊ុន ASUS បង្កើតឡើង សម្រាប់អ្នកប្រើប្រាស់ ក្នុងការធ្វើការប្រចាំថ្ងៃទូទៅ ដែលមានតម្លៃសមរម្យត្រឹម 265 ដុល្លារ មានរូបរាង និងរចនាបទស្រស់ស្អាត ទាន់សម័យបែប Premium មានសមត្ថភាពមធ្យម អាចធ្វើការ Multitasking បានរលូនល្អ ចំពោះការងារការិយាល័យ Microsoft Office និងការបើកលេងអ៊ីនធើណេតទូទៅ ដោយវាបានបំពាក់មកជាមួយ CPU AMD A4-9125 រ៉េម DDR3L 4GB ប្រព័ន្ធដំណើរការ Window 10 Home និងទំហំផ្ទុកប្រភេទSATA ដល់ទៅ 1TB ឯណោះ ងាយស្រួលសម្រាប់អ្នក ដែលត្រូវការផ្ទុកឯកសារច្រើន។ E402YA មានទម្ងន់ស្រាលល្មមត្រឹម 1.6kg ងាយស្រួលក្នុងការយកតាមខ្លួន បំពាក់ជាមួយនឹងអេក្រង់ទំហំ14អ៊ីញ កម្រិតបង្ហាញ HD, មានរន្ធ Speaker ធំៗ ចំនួន 2 នៅខាងក្រោម, មានរន្ធដោតកាស, រន្ធសាកថ្ម, រន្ធដោត VGA/mini d sub, រន្ធUSB Type A 3.0, រន្ធ USB 2.0, រន្ធ RJ45 និងរន្ធ HDMI។

 

 

ម៉ូឌែល A570ZD

 

A570ZD ជាម៉ូឌែលមួយ ពីក្រុមហ៊ុន ASUS ដែលមានកម្លាំងខ្លាំង គុណភាពល្អ និងរចនាបទរឹងមាំ មានតម្លៃសមរម្យត្រឹម 649 ដុល្លារ។ ម៉ូឌែលនេះ បំពាក់ដោយ CPU ក្រុមហ៊ុន AMD R5-2500U, រ៉េម DDR4 4GB អាចបន្ថែមរហូតដល់ 32GB អង្គចងចាំដល់ទៅ 1TB, ក្រាហ្វិក Nvidia GTX1050-4GB, ទំហំអេក្រង់ 15អ៊ីញ និងដំណើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Window 10។

 

 

X505ZA

 

X505ZA ជាកុំព្យូទ័រប្រភេទ vivobook មានរចនាបទស្តើង ស្អាត ស្រាលមានទម្ងន់ ត្រឹមតែ 1.6Kg មានកម្លាំងខ្លាំង និយាយរួម សមត្ថភាព ក៏បង្គួរល្មម រូបរាង ក៏ស្អាត រីឯតម្លៃវិញ ត្រឹម 599 ដុល្លារ សមរម្យ សម្រាប់អ្នកធ្វើការ ឬការកម្សាន្ត ជាដើម។ X505ZA បំពាក់ជាមួយនឹងនឹង CPU ពីក្រុមហ៊ុន AMD R7-2700U, រ៉េម DDR4 8GB អាចតម្លើងដល់16GB និងអង្គចងចាំរហូតដល់1TB SATA ក្រាហ្វិកIntel Graphic។ វាមានទំហំអេក្រង់ 15អ៊ីញ Full HD ប្រភេទ NanoEdge Display អេក្រង់ពេញគែម 81% នៃផ្ទៃកុំព្យូទ័រ បំពាក់ជាមួយ Wifi 5 Dual Band ចាប់អ៊ីនធើណេតបានល្អ មានបាសដល់ទៅ 2 សងខាង ងំល្អ មានបច្ចេកវិទ្យា ASUS IceCool Technology ដែលធ្វើអោយម៉ាស៊ីនត្រជាក់ ពេលប្រើប្រាស់យូរ កាន់ថ្មបានយូរ ហើយក៏ Support នូវបច្ចេកវិទ្យា Fast Charge Technology សាកបានលឿន ហើយដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Window 10។

 

 

ម៉ូឌែល GA502DU

 

GA502DU ជាផលិតផលចុងក្រោយថ្មីមួយ ពីក្រុមហ៊ុន ASUS ដែលមានឈ្មោះម៉្យាងទៀត ហៅថា ROG Zephyrus G ជាកុំព្យូទ័រដែលមានរចនាបទស្អាត ស្តើង ស្រាល សមត្ថភាពខ្លាំងល្អ និងមានតម្លៃ 1,299 ដុល្លារ សាកសមជាមួយអ្នក ដែលត្រូវការកុំព្យូទ័រ ដើម្បីលេងហ្គេម Streamer ក៏ដូចជា Designer ឬ Content Creator ជាដើម។ ROG Zephyrus G ជាត្រកូលកុំព្យូទ័រ Premium របស់ក្រុមហ៊ុន ASUS ដែលបំពាក់ជាមួយនឹង CPU ពីក្រុមហ៊ុន AMD Quad-core R7-3750H, រ៉េម DDR4-16GB តម្លើងរហូតដល់ 32GB ទំហំផ្ទុក 512GB PCie បន្ថែមបានដល់ 1TB, ក្រាហ្វិក GTX1660TI 6GB, ទំហំអេក្រង់ 15អ៊ីញ (Full HD) មានផ្ទៃអេក្រង់ 81% ប្រភេទ IPS មានគែមខ្លី កម្រិត Refresh Rate 120Hz ចលនារបស់អេក្រង់ មានភាពរលូនល្អ ត្រជាក់ភ្នែក, ប្រព័ន្ធខ្យល់កង្ហារ មានសមត្ថភាព បក់បានខ្យល់ខ្លាំងល្អ, ក្តារចុចប្រភេទ Backlit Keyboard, កាន់ថ្មបានយូរ 8.8 ម៉ោង, មានសម្លេងងំ និងមានExclusive Software ហៅថា ROG Armoury Crate ដែលអ្នកប្រើប្រាស់ អាចផ្លាស់ប្តូរ Profile ខ្លួនឯង បានតាមចំណង់ចំណូលចិត្ត ដោយគ្រប់គ្រងនូវសម្លេង ប្រព័ន្ធខ្យល់ ភ្លើង Keyboard ក៏ដូចជា Performance របស់ម៉ាស៊ីន ផងដែរ។

 

 

ម៉ូឌែល FX505/705

 

FX505/705 ជាកុំព្យូទ័រប្រភេទ Gaming ស៊េរីចុងក្រោយ របស់ក្រុមហ៊ុន ASUS មានរចនាបទ ស្អាត  Premium សំបកខាងលើ ផលិតពីអាលុយមីញ៉ូម រឹងមាំ ធន់នឹងអាកាសធាតុ និងការប៉ះទង្គិច ទូទៅ។ ជាពិសេសនោះ វាមានសមត្ថភាពល្អ និងមានតម្លៃចាប់ពី 739 ដុល្លារ។ កុំព្យូទ័រនេះ បំពាក់ជាមួយនឹង CPU ដល់ទៅ AMD R7-3750H, រ៉េម DDR4 8GB បន្ថែមបានដល់ 32GB + អង្គចងចាំ 1TB អាចបន្ថែម SSD ពីក្រៅបាន 512GB, ក្រាហ្វិកដល់ទៅ Nvidia GTX1660TI 6GB, ទំហំអេក្រង់ 15.6អ៊ីញ ប្រភេទIPS កម្រិត Refresh Rate 120Hz,  ក្តារចុចប្រភេទ Backlit All-zone RGB មានកម្លាំងម៉ាស៊ីនខ្យល់ល្អ និងមានកង្ហារដល់ទៅ 2។ វាមានបច្ចេកវិទ្យា បក់ខ្យល់ធូលីចេញ ដោយខ្លួនឯង អបដោយបច្ចេកវិទ្យា Hypercool Technology ធ្វើអោយការប្រើប្រាស់ ត្រជាក់មិនក្តៅ, មានសម្លេងងំល្អ ជាមួយនឹងបច្ចេកវិទ្យា DTS Surround Sound ហើយបន្ថែមពីនេះ វាមានបំពាក់ជាមួយបច្ចេកវិទ្យា Wifi 5 ល្បឿន Data Transfer លឿនដល់ទៅ 1.7Gbps ដែលល្អ សម្រាប់អ្នកលេងហ្គេម Streamer, អ្នកចាប់អាជីប Designer និងអ្នកដែលចូលចិត្ត ការកម្សាន្ត ទូទៅ។ សូមបញ្ជាក់បន្តិចថា រាល់ការរទិញកុំព្យូទ័រ មួយគ្រឿងនេះ នឹងមានបន្ថែមកាបូប ស្រស់ស្អាតមួយ ផងដែរ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សាន់នី ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ