CAMBO REPORT

Popup Advertising5 seconds

របាយការណ៍​ថ្មី​បង្ហាញ​ថា OnePlus 8 Pro នឹង​មាន​អេក្រង់ Super Smooth ជា​មួយ Refresh Rate ដល់​ទៅ 120Hz

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើងបានឃើញរួចមកហើយថា ROG Phone របស់ក្រុមហ៊ុន Asus គឺជាកំពូលស្មាតហ្វូនហ្គេមដំបូងគេ ដែលបានបំពាក់អេក្រង់មកជាមួយកម្រិត Refresh Rate 90Hz កាលពីឆ្នាំ 2018 កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ នៅត្រីមាសទី 2 ក្នុងឆ្នាំនេះ OnePlus ក៏បានបញ្ចេញកុំពូលស្មាតហ្វូន OnePlus 7 Pro ជាផ្លូវការផងដែរ ដែលវាមានកម្រិត Refresh Rate 90Hz ដូចគ្នានឹង ROG Phone ដែរ។

 

 

ដោយឡែក នៅក្នុងពេលនេះ មានរបាយការណ៍ថ្មីមួយ បានបង្ហាញថា OnePlus 8 Pro អាចនឹងត្រូវបានបំពាក់មកជាមួយអេក្រង់ដល់ទៅ 120Hz ប៉ុន្តែយ៉ាងណា វាក៏មិនមែនជាស្មាតហ្វូន ដែលមានកម្រិត Refresh Rate អេក្រង់ 120Hz ដំបូងគេនោះទេ ដោយកំពូលស្មាតហ្វូនហ្គេម ASUS ROG Phone 2 បំពាក់បានមុនរួចបាត់ទៅហើយ។ លើសពីនេះទៅទៀត វាមិនមែនមានត្រឹមតែអេក្រង់ 120Hz ប៉ុណ្ណឹងទេ ដោយវាក៏ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ទៀតផង ដែលអាចរួមមានទាំងលេន Ultra-Wide-Angle, Telephone លេន និងអាចមានលេនដើមទំហំ 64 មេហ្គាភិចសែល ឬ 108 មេហ្គាភិចសែល ផងដែរ។ មួយវិញទៀត អ្វីដែលរំពឹងខ្ពស់ជាងគេនោះ គឺថា OnePlus 8 Pro អាចនឹងបំពាក់ដោយឈីប ជំនាន់ចុងក្រោយ Snapdragon 865 ហើយអាចមានរ៉េម យ៉ាងហោចណាស់ 12GB និងក៏អាចមាន UFS 3.0 ផងដែរ។

 

 

ជាចុងក្រោយ កំពូលស្មាតហ្វូន OnePlus 8 និង OnePlus 8 Pro ត្រូវបានគេរាយការណ៍មកថា ពួកវានឹងបង្ហាញខ្លួនជាផ្លូវការ នៅត្រីមាសទី 2 ក្នុងឆ្នាំ 2020 ខាងមុខនេះ ដែលជាពេលវេលាដូចគ្នានឹងការប្រកាសចេញ OnePlus 7 Series កាលពីឆ្នាំមុន អញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ