CAMBO REPORT

Popup Advertising5 seconds

ការ​​មក​​ដល់​​នៃ​​កុំព្យូទ័រ​​ហ្គេម​​ Strix​​ G​​ G531​​ ពណ៌​​ខៀវ​​ថ្មី​​ Glacier​​ Blue​​ Edition​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ត្រកូល ROG Strix III ជាក្រុមគ្រួសារកុំព្យូទ័រហ្គេម និងឌីហ្សាញថ្មី របស់ក្រុមហ៊ុន ASUS និងមានកម្លាំងខ្លាំង រូបរាងស្អាត តម្លៃសមរម្យ សាកសមជាមួយនឹង អ្នកដែលចាត់ទុកវិស័យហ្គេម ជាអាជីប ឬក៏ជាការកម្សាន្ត ជាដើម ហើយក៏អាចប្រើ សម្រាប់អ្នកដែលមាន ការងារជា Content Creator ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន ASUS បានប្រកាសលក់នូវជម្រើសពណ៌ថ្មី របស់ម៉ូឌែល Strix G របស់ខ្លួនគឺ Glacier Blue ជាជម្រើសពណ៌ប្រាក់បែកខៀវ ដែលសាកសម សម្រាប់អ្នកដែលចូលចិត្តពណ៌ឆើតៗស្រស់ៗ ព្រោះយើងដឹងស្រាប់ហើយថា កុំព្យូទ័រ Gaming ភាគច្រើន គឺសុទ្ធតែពណ៌ខ្មៅ តែពណ៌ថ្មីនេះ អាចប្រើប្រាស់បានទាំងបុរស និងនារី។ 

 

 

Strix G G531 នៅតែមានកម្លាំងម៉ាស៊ីនដដែល គ្រាន់តែខុសពណ៌ប៉ុណ្ណោះ ដែល Strix G Glacier Blue Edition បំពាក់ជាមួយ CPU Intel Core I7 ជំនាន់ទី 9 (Intel core i7-9750H) រ៉េមអាចដាក់បានដល់ទៅ DDR4 32GB 2666Mhz ទំហំផ្ទុក 1TB PCie SSD ក្រាហ្វិកដាច់RTX2060-6GB ទំហំអេក្រង់ដល់ទៅ 15.6អ៊ីញ កម្រិត Full HD, កម្រិត Refresh Rate 120Hz បច្ចេកវិទ្យា Wifi 5 មានអង់តែន ដល់ទៅ 4 Support ជាមួយបច្ចេកវិទ្យា Rangboost Technology ដែលធ្វើអោយកុំព្យូទ័រនេះ ចាប់កម្លាំង Wifi បានតំបន់ទូលាយជាងមុន ចាប់បានល្បឿន ដល់ទៅ 1.7Gbps ហើយវាដំណើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Window 10។ G531 មានប្រព័ន្ធត្រជាក់ម៉ាស៊ីនល្អ លើសពីកុំព្យូទ័រឆ្នាំមុន គឺវាបំពាក់ជាមួយកង្ហារពីរ ប្រព័ន្ធត្រជាក់ប្រភេទ 3D Flow Zone កម្លាំងបក់របស់ម៉ាស៊ីន 12V មានមុខងារ លាងធូលីចេញ ដោយខ្លួនឯងពីម៉ាស៊ីន ហើយវាមិនត្រឹមតែធ្វើអោយ ត្រជាក់តែម៉ាស៊ីនប៉ុណ្ណោះទេ វាក៏ចូលរួមបន្ថយកម្តៅ Keyboard ផងដែរ។ លើសពីនេះ G531 បំពាក់ជាមួយនឹងបច្ចេកវិទ្យា Aura Sync ដែលជាបច្ចេកវិទ្យាមួយ ដែលធ្វើអោយភ្លើង Light Bar ដែលនៅពីក្រោមម៉ាស៊ីន និង Keyboard ប្រភេទ 4 Zone RGB ព្រមទាំងAccessories ផ្សេងៗទៀត ដូចជា Mouse ជាដើម លោតចេញពណ៌តំណាលៗគ្នា។

 

 

អ្នកប្រើប្រាស់ អាចកំណត់ពណ៌ និងម៉ូតរបស់វា បានតាមរយះកម្មវិធី Aura Control Panel ហើយ Gamers ក៏អាចកំណត់នូវ Profile Setting, គ្រប់គ្រងប្រព័ន្ធសម្លេង, ភ្លើង, ប្រព័ន្ធខ្យល់, Performance, ប្រព័ន្ធ Network, ប្រព័ន្ធStreaming ក៏ដូចជាក្រាហ្វិក ផងដែរ សម្រាប់ជំនួយដល់ បទពិសោធន៍នៃការលេងហ្គេម អោយមានភាពរលូន និងតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ម៉ូឌែលនេះ ចាប់ផ្តើមលក់ជាមួយនឹងតម្លៃចាប់ពី 1,149 ដុល្លារ ចំណែកឯពណ៌ខ្មៅវិញ ចាប់ពី 949 ដុល្លារ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សាន់នី ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ