CAMBO REPORT

Popup Advertising5 seconds

MSI​ បាន​ប្រារព្ធ​ពិធី​តាំង​បង្ហាញ​ Content​ Creation​ Laptop​ បំពាក់​ CPU​ ជំនាន់​ទី​ 10​ ដំបូង​នៅ​កម្ពុជា​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ 2019 ក្រុមហ៊ុន MSI បានដាក់តាំងបង្ហាញផលិតផលថ្មីចុងក្រោយ និងដំបូងគេបង្អស់ នៅកម្ពុជា នៅហាងកាហ្វេ Ya Kun Kaya Toast នោះគឺកុំព្យូទ័រយួរដៃ សម្រាប់អ្នករចនាក្រហ្វិច អ្នកច្នៃប្រឌិត អ្នករចនារូបភាព អ្នកកាត់តវីដេអូ និងអ្នកធ្វើការងារការិយាល័យទូទៅ ផងដែរ។

 

 

 

ក្នុងនោះ រួមមាន ម៉ូឌែល MSI Modern 14, Prestige 14, Prestige 15 បំពាក់មកជាមួយ CPU ជំនាន់ទី 10 (Intel® Core™ i7 Processor) វាមានសម្ថភាពខ្ពស់ និងមានលក្ខណះពិសេស ជាច្រើនទៀត ដូចជា មានរាងស្អាត ការរចនាមានលក្ខណៈទាក់ទាញ មានកម្រាស់ស្តើង ត្រឹមតែ 16mm ទំងន់ 1.6kg សម្រាប់ Prestige 15 និង 1.29kg សម្រាប់ Prestige 14 និង 1.19kg សម្រាប់ Modern 14 ថ្មរបស់វា អាចប្រើបានចន្លោះពី 10 ម៉ោង សម្រាប់ Modern 14 និង Prestige 14 ហើយរហូតដល់ 16ម៉ោង សម្រាប់ម៉ូឌែល Prestige 15 វាក៏បំពាក់នូវ បច្ចេកវិទ្យា True Color Technology ផ្តល់នូវពណ៌កាន់តែច្បាស់, Cooler Boost 3 ជួយសំរួលប្រព័ន្ធកម្តៅ របស់កុំព្យូទ័រ អោយនៅតែត្រជាក់ ក្នុងករណីដែលយើង ប្រើប្រាស់យូរ, WiFi 6 ជាបច្ចេកវិទ្យាចុងក្រោយ ដែលលឿនជាងមុន 3 ដង, FingerPrint សម្រាប់សុវត្ថិភាពឯកសារ , Creator Center និង Creator Mode ជា Software មួយ ដែលបង្កើតឡើង ដោយក្រុមហ៊ុន MSI ដើម្បីជួយសម្រួលដល់ការងាររបស់ អ្នករចនាក្រាហ្វិច និងអ្នកឆ្នៃប្រឌិតដែលប្រើប្រាស់កម្មវិធី ដូចជា Photoshop, Premiere Pro, Illustrator, Lightroom ជាដើម។

 

 

MSI Content Creator Laptop សាកសម សម្រាប់អ្នករចនាក្រាហ្វិច រូបភាព កាត់តវីដេអូ និង អ្នកធ្វើការទូទៅ ដែលត្រូវការកុំព្យូទ័រយួរដៃ ដែលមានរូបរាងស្អាត ទាក់ទាញ ស្រាល ស្តើង ពណ៌ច្បាស់ និងថ្មកាន់បានយូរ ដែលផ្តល់ភាពងាយស្រួល ក្នុងការយតាមខ្លួន បានគ្រប់ទីកន្លែង និងអាចធ្វើការងារបានពេញមួយថ្ងៃ ដោយគ្មានការបារម្មណ៍។

 

* អាចទាក់ទងតាមហាងចែកចាយផលិតផល MSI សូមចុច Link: https://www.msi.com/service/wheretobuy/#105,3,

MSI website: https://www.msi.com/Content-Creation

MSI Official Facebook Page: https://www.facebook.com/MSICambodia/

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សាន់នី ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ