CAMBO REPORT

Popup Advertising5 seconds

កាមេរ៉ារបស់ iPhone 11 Pro Max ទទួលបានពិន្ទុ 117 ពីក្រុមតេស្ដជំនាញ DxOMark

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសចេញ iPhone លំដាប់កំពូលចុងក្រោយរបស់ខ្លួន នោះគឺ iPhone 11 Pro និង iPhone 11 Pro Maxដែលបានភ្ជាប់មកជាមួយកញ្ចប់កាមេរ៉ាដែលមានលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន ដែលធ្វើឲ្យមហាជនច្រើនចាប់អារម្មណ៍ពីវាយ៉ាងខ្លាំង។ បន្ទាប់ពីបានដាក់លក់ជាផ្លូវការរួចមក យើងឃើញថាអ្នកជំនាញខាងប្រើប្រាស់កាមេរ៉ានិង YouTuber ល្បីៗជាច្រើនបានយក iPhone 11 Pro Max ទៅធ្វើការតេស្តសាកល្បង ដើម្បីចង់ដឹងអំពីសម្ថភាពរបស់វាឲ្យកាន់តែច្បាស់។ បន្ទាប់ពីការធ្វើតេស្តជាច្រើនរួចមក យើងកត់សម្គាល់ឃើញថា កាមេរ៉ាក្រោយរបស់ iPhone 11 Pro Max មានចំណុចល្អច្រើនគួរឲ្យកោតសរសើរ។

 

 

គួរបញ្ជាក់ផងថា iPhone 11 Pro Max បានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយ ចំនួន 3 គ្រាប់ ដោយមួយគ្រាប់ជាលេនគោល មានទំហំ 12MP កម្រិត Aperture f/1.8 (OIS), មួយគ្រាប់ជាលេន Telephoto ទំហំ 12MP កម្រិត Aperture f/2.0 (2x Optical Zoom + OIS) និងមួយគ្រាប់ចុងក្រោយគឺជាលេនទូលាយ (Ultra-Wide 120 ដឹក្រេ) ទំហំ 12MP កម្រិត Aperture f/2.4។ អ្វីដែលពិសេសថែមទៀតនោះ គឺកាមេរ៉ាក្រោយរបស់ iPhone 11 Pro Max មានសមត្ថភាពអាចធ្វើការថតវីដេអូ ក្នុងកម្រិត 4K (Extended Dynamic Range) ក្នុងល្បឿន 60fps ថែមទៀតផង។ ក្រៅពីនោះវាក៏បានភ្ជាប់មកជាមួយមុខងារពិសេសៗជាច្រើនថែមទៀតផង ដោយក្នុងនោះរួមមានដូចជា បច្ចេកវិទ្យា Smart HDR ជំនាន់ថ្មី, Audio Zoom, Deep Fusion និង Night Mode ជាដើម។ និយាយដ៏ចំណុចនេះ ខ្ញុំដឹងថាប្រាកដជាមានប្រិយមិត្តភាគច្រើនចង់ដឹងហើយថា តើកាមេរ៉ាក្រោយរបស់ iPhone 11 Pro Max ទទួលបានពិន្ទុសរុបប៉ុន្មានពីក្រុមអ្នកតេស្ដជំនាញ DxOMark ? ដូច្នេះកុំនៅចាំយូរ តោះយើងទៅរកចម្លើយទាំងអស់គ្នា។ បើយោងទៅតាមព័ត៌មានដែលបានចេញផ្សាញកាលពីយប់មិញនេះ បានបង្ហាញឲ្យយើងដឹងថា កាមេរ៉ាក្រោយរបស់ iPhone 11 Pro Max ទទួលបានពិន្ទុសរុបចំនួន 117 ពីក្រុមតេស្ដជំនាញ DxOMark។

 

 

ជាហេតុធ្វើឲ្យសមត្ថភាពកាមេរ៉ាក្រោយរបស់ iPhone 11 Pro Max ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 3។ ដោយចំណាត់ថ្នាក់ទី 1 បានទៅលើ Huawei Mate 30 Pro ដែលទទួលបានពិន្ទុសរុបចំនួន 121 និងលេខ 2 បានទៅលើ Xiaomi CC9 Pro Premium Edition មានពិន្ទុសរុបចំនួន 121 ដូចទៅនឹង Mate 30 Pro អញ្ចឹងដែរ។ ចំណុចវិជ្ជមានរបស់ iPhone 11 Pro Max គឺការថតរូប និងវីដេអូទទួលបានកម្រិតច្បាស់ល្អ ព្រមទាំងទទួលបាន High Dynamic Range ខ្ពស់ និងចាប់ចំណុចសំខាន់បានឆាប់រហ័ស (Auto Focus) ម៉្យាងវិញទៀត វាក៏ទប់លំនឹងបានយ៉ាងល្អបំផុតផងដែរ នៅពេលដែលយើងធ្វើការថតវីដេអូ។ ចំណែកឯ ចំណុចអវិជ្ជមានរបស់វាវិញគឺ នៅពេលដែលយើងធ្វើការពង្រីកលើសពី 2x ឡើងទៅវានឹងចាប់ផ្តើមបែកកម្រិតច្បាស់ (Detail) ត្រង់នេះហើយដែលធ្វើឲ្យវាចាញ់ពិន្ទុពពួកស្មាតហ្វូនដែលអាចធ្វើការពង្រីកបាន 5 ដង (5x Optical Zoom)។ ចំណុចវិជ្ជមានមួយទៀតរបស់ iPhone 11 Pro Max នោះគឺវាធ្វើការកាត់ទ្រេលមិនបានល្អនៅត្រង់ម្តុំបរិវេណសក់តែម្តង។ គួរបញ្ជាក់ផងថា ទាំងនេះគឺជាចំណុចសំខាន់មួយចំនួន​ ដែលខ្ញុំបានលើកយកមករៀបរាប់តែប៉ុណ្ណោះ។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: ទូរស័ព្ទ