CAMBO REPORT

Popup Advertising5 seconds

Galaxy S10 Series ទទួល​បាន​កំណែ​អាប់​ដេត Android 10 ជំនាន់​សាក​ល្បង​ថ្មី​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung ទើបបានបញ្ចេញនូវកំណែអាប់ដេត Android 10 Beta ជំនាន់ថ្មី សម្រាប់ Galaxy S10 Series។ កំណែអាប់ដេត Beta ចុងក្រោយនេះ គឺដូចគ្នានឹងកំណែអាប់ដេត ត្រូវបានបញ្ចេញអោយ Galaxy S10 5G ក្នុងប្រទេសកូរ៉េកាលពីម្សិលមិញដែរ និងមានការកែប្រែជួសជុលបញ្ហាដែលកើតមានមួយចំនួន ផងដែរ។

 

 

ជាក់ស្ដែង កំណែអាប់ដេតនេះ បានមកជាមួយ Version សម្គាល់ G97**XXU3ZSK3 និងវាគួរតែត្រូវបានបញ្ចេញអោយធ្វើការអាប់ដេត នៅគ្រប់ប្រទេសទាំងអស់ទូទាំងសកលលោក ព្រមជាមួយ One UI 2.0 ជំនាន់សាកល្បង ដែលមានសម្រាប់ទាំង Galaxy S10e, Galaxy S10 និង Galaxy S10+ ផងដែរ។ មួយវិញទៀត នេះគឺជាកំណែអាប់ដេត Android 10 Beta ជំនាន់ទី 3 សម្រាប់ប្រទេសមួយចំនួនដូចជា អាឡឺម៉ង់, កូរ៉េ និងសហរដ្ឋអាមេរិក ហើយវាក៏ជាកំណែអាប់ដេតជំនាន់សាកល្បងនៃ Android 10 ទី 2 សម្រាប់ គ្រប់តំបន់ទាំងអស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Samsung បានធ្វើការបញ្ជាក់ថា សម្រាប់កំណែអាប់ដេត Android 10 Beta ជំនាន់ទី 3 នេះ នឹងមិនអាច Support ការប្រើជាមួយ Samsung DeX នៅលើ PC បានទេ។ ប៉ុន្តែ យើងជឿជាក់ថា Samsung នឹងបញ្ចេញជំនាន់សាកល្បងនៃកម្មវិធី DeX សម្រាប់ PC ដើម្បីអាចអោយប្រើជាមួយ Android 10 នាពេលខាងមុខនេះ ជាក់ជាមិនខាននោះទេ។

 

 

ដូច្នេះ ដើម្បីអាចធ្វើការទាញយកកំណែអាប់ដេត Android 10 ជំនាន់សាកល្បងចុងក្រោយនេះបាន ដំបូងឡើយចូលទៅកាន់ Settings នៅលើទូរសព្ទរបស់លោកអ្នក បន្ទាប់មកទៀតចុចត្រង់ Software Update និងចុច Download and Install ជាការស្រេច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ