CAMBO REPORT

Popup Advertising5 seconds

Apple​ បន្ត​នាំ​មុខ​គេ​នៅ​លើ​ទីផ្សារ​នាឡិកា​ឆ្លាតវៃ​ គិត​នៅ​ក្នុង​ត្រីមាស​ទី​ 3​ នៃ​ឆ្នាំ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញ ប្រិយមិត្តបានដឹងហើយថា ទីផ្សារថេប្លេតរបស់ Apple កាន់តែមានការកើនឡើងបន្ថែម 4% ដែលធ្វើឲ្យក្រុមហ៊ុនអាមេរិកនេះ កាន់កាប់ចំណែកទីផ្សារ បានកាន់តែច្រើន ថែមមួយកម្រិតទៀត។ ចំណែកឯនៅក្នុងពេលនេះវិញ យើក៏បានដឹងពី ទីផ្សារនាឡិកាឆ្លាតវៃ របស់ក្រុមហ៊ុនខាងលើវិញម្ដង ដោយឃើញថា វាកាន់តែទទួលបានលទ្ធផលប្រសើរ ជាងទីផ្សារថេប្លេតទៅទៀត និយាយឲ្យចំទៅ វាបានកាន់កាប់ចំណែកទីផ្សារ ដល់ទៅជិត 50% ឯណោះ។

 

 

មិនខុសទេ គិតនៅក្នុងត្រីមាសទី 3 នៃឆ្នាំនេះ ចំណែកទីផ្សាររបស់ Apple បានកើនឡើងដល់ 47.9% ខណៈដែលឆ្នាំមុន គឺទទួលបាន 45% ហើយកាន់តែពិសេសទៀតនោះ ចំនួននៃការនាំចេញ គឺបានកើនឡើងដល់ទៅ 51% ឯណោះ បើគិតជាចំនួនយើងឃើញថា កាលពីឆ្នាំមុន វាបាននាំចេញទៅកាន់ទីផ្សារខ្ទង់ 4.5 លានគ្រឿង រីឯត្រីមាសទី 3 ឆ្នាំនេះវិញ គេឃើញថាដល់ទៅ 6.8 លានគ្រឿងទៀតផង។ ដោយឡែកសម្រាប់ក្រុមហ៊ុន Samsung ឯណោះវិញ នៅក្នុងឆ្នាំនេះ បានកាន់កាប់ចំណែកទីផ្សារ 13.4% ហើយបើគិតជាចំនួននៃការនាំចេញ គឺមានប្រមាណជា 1.9 លានគ្រឿង ខណៈដែលឆ្នាំមុន មានត្រឹមតែ 1.1 លានគ្រឿងប៉ុណ្ណោះ និយាយឲ្យចំទៅ នៅក្នុងទីផ្សារខាងលើ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានកើនឡើងនៃការនាំចេញដល់ 71% ផងដែរ។ ចំណែកឯ Fitbit ជាក្រុមហ៊ុននាឡិកាឆ្លាតវៃមួយ ដែលត្រូវបាន Google ទិញយកកាលពីពេលថ្មីៗនេះនោះ យើងឃើញថា កាលពីឆ្នាំមុន បានឈរនៅតំណែងលេខ 2 ប៉ុន្តែឆ្នាំនេះវិញ គឺឈរនៅលេខ 3 វិញម្ដង ដោយចំនួននៃការនាំចេញ យើងឃើញមានកើនឡើងបន្តិចដែរពី 1.5 លានគ្រឿង មកដល់ 1.6 លានគ្រឿងបើគិតជាភាគរយ គឺប្រមាណជា 7% ហើយសម្រាប់ចំណែកទីផ្សារវិញ គឺយីហោមួយនេះកាន់កាប់បានត្រឹម 11.3% ប៉ុណ្ណោះ។

 

 

និយាយរួមមកវិញ នៅក្នុងឆ្នាំនេះ Smart Watch របស់ Apple កាន់តែធ្វើបានប្រសើរថែមទៀត នៅលើទីផ្សារសាកល ដោយមានការកើនឡើងដល់ 51% បើប្រៀបជាមួយឆ្នាំមុន និងជាពិសេសនោះ វាអាចកាន់កាប់ចំណែកទីផ្សារ សឹងតែពាក់កណ្តាល នៃទីផ្សារនាឡិកាឆ្លាតវៃ ទាំងអស់ទៅហើយ។ យ៉ាងណាក៏ដោយ Samsung និង Fitbit ដែលឈរនៅលេខ 2 និងលេខ 3 នោះ ក៏មានការកើនឡើងដែរ នៃចំនួនដែលបាននាំចេញ ជាពិសេសនោះគឺ Samsung តែម្ដងដែលបានកើនដល 73% ឯណោះ ខណៈពេលដែល Fitbit កើនបានត្រឹម 7% ប៉ុណ្ណោះ ដែលធ្វើឲ្យក្រុមហ៊ុននេះ ធ្លាក់ចុះចំណែកទីផ្សារថែមទៀតផង បើប្រៀបជាមួយឆ្នាំមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ