CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូនអេក្រង់បត់ Samsung W20 5G នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 19 ខែវិច្ឆិកា ខាងមុខនេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំ 2019 ក្រុមហ៊ុន Samsung បានប្រកាសចេញស្មាតហ្វូនអេក្រង់បត់របស់ខ្លួនជាផ្លូវការ នោះគឺ Galaxy Fold បន្ទាប់មកទៀត នៅក្នុងខែកញ្ញាកន្លងទៅនេះ Samsung ក៏បានបដាក់លក់ស្មាតហ្វូនមួយនេះជាផ្លូវការផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រោយពីបានដាក់លក់ Galaxy Fold បានប្រហែលជា 2 ខែរួចមក យើងក៏ចាប់ផ្តើមទទួលដំណឹងថា ក្រុមហ៊ុន Samsung ត្រៀមនឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់ថ្មីមួយម៉ូឌែលផ្សេងទៀត ដែលមានឈ្មោះថា Samsung W20 5G ហើយវានឹងបង្ហាញខ្លួនជាផ្លូវការនៅអំឡុងត្រីមាសទី 4 នៃឆ្នាំ 2019 នេះតែម្តង។

 

 

ដូចទៅនឹងព័ត៌មានដែលបានបែកធ្លាយពិតមែន ដោយក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ Samsung W20 5G របស់ខ្លួនជាផ្លូវការនៅថ្ងៃទី 19 ខែវិច្ឆិកា ខាងមុខនេះ នេះបើយោងទៅតាមរូប Poster ផ្លូវការមួយ ដែលបង្ហោះដោយគណនី Twitter ដែលមានឈ្មោះសម្គាល់ថា MMDDJ។ បើផ្អែកទៅតាមរូបភាព Poster នោះ យើងកត់សម្គាល់ឃើញថា ផ្នែកខាងក្រៅរបស់ Samsung W20 5G មានលក្ខណៈស្ទើរតែដូចគ្នាទៅនឹង Galaxy Fold ទៅហើយ។ មិនទាន់អស់នោះទេ បើយោងទៅតាមប្រភពដែលបានបង្ហោះរូបភាពនេះបានបញ្ជាក់ថា ស្មាតហ្វូនមួយនេះនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 855 Plus ព្រមទាំងភ្ជាប់មកជាមួយបច្ចេកវិទ្យាសេវា 5G ផងដែរ។ គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ប្រកាសចេញ Samsung W20 5G នឹងធ្វើឡើងនៅក្នុងទីក្រុង Wuhan របស់ប្រទេសចិន។

 

 

អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដែលនិយាយទាក់ទងទៅនឹងស្មាតហ្វូនអេក្រង់បត់ Samsung W20 5G ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាស្មាតហ្វូនអេក្រង់បត់ Samsung W20 5G គឺជាឈ្មោះថ្មីរបស់ Galaxy Fold ដែលក្រុមហ៊ុន Samsung បានដាក់ឲ្យវា សម្រាប់ដាក់លក់នៅក្នុងប្រទេសចិនតែម្តង ព្រោះថាតាំងពីដើមឡើយស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល W របស់ Samsung ដាក់លក់សម្រាប់តែនៅក្នុងទីផ្សារប្រទេសចិនមួយតែប៉ុណ្ណោះ។ ចំណែកឯ ចំណុចខុសគ្នារវាង Samsung W20 5G និង Galaxy Fold នោះគឺ Samsung W20 5G នឹងប្រើប្រាស់ឈីបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm Snapdragon 855+ ព្រមទាំងភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G ស្រាប់តែម្តង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ