CAMBO REPORT

Popup Advertising5 seconds

ការ​សាកល្បង​កាត់បន្ថយ​ថ្ងៃ​ធ្វើការ​មក​ត្រឹម 4 ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ បាន​ធ្វើឲ្យ​បុគ្គលិក​របស់ Microsoft ធ្វើ​ការងារ​បាន​ល្អ​ជាង​មុន​ដល់​ទៅ 40% ឯណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អំឡុងខែសីហាឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ប្រចាំប្រទេសជប៉ុន បានរៀបចំគម្រោងពិសោធន៍មួយ ដោយសាកល្បងកាត់បន្ថយ ថ្ងៃធ្វើការមកត្រឹមតែ 4 ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ ចំណែកឯបុគ្គលិកចំនួន 2,300 នាក់ ត្រូវបានជ្រើសរើសមកចូលរួម ធ្វើតេស្ដសាកល្បងនេះ ដែលរៀងរាល់សប្ដាហ៍ ពួកគេអាចសម្រាកបាន ចាប់ពីថ្ងៃសុក្រដល់ចង់សប្ដាហ៍ ព្រមទាំងគ្មានកាត់ប្រាក់ខែនោះឡើយ។

 

 

សម្រាប់លទ្ធផលទទួលបានវិញនោះ គឺក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានប្រទះឃើញមានការកើនឡើង នៃអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដោយរួមមានដូចជា ថ្លៃអគ្គិសនីប្រចាំខែបានធ្លាក់ចុះ 23% ហើយអ្វីដែលកាន់តែពិសេសទៀតនោះ បុគ្គលិកធ្វើការបានល្អជាងមុន រហូតដល់ទៅចំនួន 40% ឯណោះ។ ហេតុដោយសារតែ មានថ្ងៃសម្រាកច្រើនជាងមុន ដូច្នេះហើយការបោះពុម្ពក្រដាស មានចំនួនតិចជាងមុនដល់ទៅ 59% ពិតជាធ្លាក់ចុះច្រើនមែនទែន ព្រមទាំងពេលវេលាប្រជុំ ក៏ត្រូវបានកាត់បន្ថយពី 60 នាទីទៅ 30 នាទីវិញ ដោយពេលខ្លះប្រជុំតាមរយៈ ការហៅដោយវីដេអូ (Video Call) ថែមទៀតផង។ ក្រុមហ៊ុន Microsoft ប្រចាំប្រទេសជប៉ុន បាននិយាយប្រាប់ថា ជារឿយៗវាមិនសូវសមហេតុផល ដែលលត្រូវប្រជុំរហូតដល់ទៅ 1 ម៉ោងនោះទេ។ ខណៈពេលដែល គម្រោងពិសោធន៍មួយនេះ ទទួលបានជោគជ័យល្អខ្លាំង ប៉ុន្ដែមិនទាន់ត្រូវបានក្រុមហ៊ុន សម្រេចចិត្តធ្វើបែបនេះរហូតនោះទេ ដោយកំពុងតែស្វែងរកវិធីផ្សេងៗទៀត មកធ្វើការសាកល្បងទៀត ជាមុនសិន។

 

 

យ៉ាងណាក៏ដោយ បន្ទាប់ពីបានធ្វើដូច្នេះហើយ បុគ្គលិកដែលចូលរួមនោះ មានចំនួនរហូតដល់ទៅ 92% ឯណោះ ដែលសុទ្ធតែគាំទ្រនឹងគំនិតមួយនេះ និងចង់ឲ្យបន្ដបែបនេះ តទៅមុខរៀងរហូតទៀត។ ចុះប្រិយមិត្តអ្នកអានវិញនោះ គិតយ៉ាងណាដែរ ចំពោះការកាត់បន្ថយថ្ងៃធ្វើការ ដើម្បីឲ្យបង្កើនថាមពល មធ្វើការបានល្អជាងមុននេះ? តើអ្នកយល់ឃើញថា វាជារឿងដ៏ល្អមួយ ឬក៏ដូចម្ដេចទៅ? សូមចែករំលែកមតិរបស់លោកអ្នក តាមរយៈប្រអប់ Comments ឲ្យក្រុមការងារយើងបានដឹងផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: UNILAD Tag: Lifestyle