CAMBO REPORT

Popup Advertising5 seconds

វិញ្ញាបនបត្រ​មួយ ​បាន​បង្ហាញ​ថា ​Huawei​ Mate​Pad​ Pro​ ប្រហែល​ជា​មាន​ភ្ជាប់​មក​ជាមួយ​កម្លាំង​សាក​ដល់​ 40W​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លើកមុនប្រិយមិត្តធ្លាប់បានដឹងខ្លះហើយ ទាក់ទងជាមួយថេប្លេតជំនាន់ថ្មី របស់ Huawei ដែលត្រូវបានគេដឹងថា អាចនឹងបង្ហាញខ្លួន នៅក្នុងពេលឆាប់ៗនេះទៀតផង ហើយអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ នៅក្នុងដំណឹងបែកធ្លាយលើកមុននោះគឺ ថេប្លេតខាងលើនេះ អាចនឹងបំពាក់ជាមួយកាមេរ៉ាមុខបែបប្រជ្រុយ ដំបូងគេផងដែរ។ ដោយឡែក នៅក្នុងពេលនេះ វិញ្ញាបនបត្រមួយទៀត បានបង្ហាញប្រាប់ពីលក្ខណៈសម្បត្តិខ្លះៗ ដែលអាចមាននៅលើថេប្លតខាងលើ ថែមមួយចំនួនទៀត។

 

 

ប្រាកដណាស់ បើតាមវិញ្ញាបនបត្រ 3C បានបង្ហាញបន្ថែមថា ថេប្លេតដែលគេបានរពឹងថានឹងមានឈ្មោះ MatePad Pro នេះ អាចនឹងមានប្រើប្រាស់កម្លាំងសាកថ្មដល់ 40W ថែមទៀតផង ដែលក្នុងនោះ គេឃើញវាមានឈ្មោះកូដជា MRX-W09 និង MRX-W19 ដោយទាំងពីម៉ូឌែលនេះ គឺមានភាគរយ ក្នុងការក្លាយជាថេប្លេតខាងលើ ដែលមួយអាចជាម៉ូឌែលប្រើ LTE និងមួយទៀតប្រើ Wi-Fi អញ្ចឹងដែរ។ លើសពីនេះ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា វាអាចនឹងមានកម្រិតបង្ហាញដល់ Quad HD (1440 x 2560 ភិចសែល) ដែលមានអេក្រង់លាត គែមជុំវិញកាន់តែខ្លី មួយវិញទៀត វាអាចមានកាមេរ៉ាខាងក្រោយដល់ 2 គ្រាប់ ព្រមទាំងអាចនឹងបំពាក់ជាមួយឈីប Kirin 990 ដែលមានរ៉េម 8GB ក៏ដូចជាអង្គចងចាំ 256GB លើសពីនេះវាក៏ទំនងជាមាន សេនស័រស្កេនស្នាមម្រាមដៃ លើអេក្រង់ថែមទៀតផង។ យ៉ាងណាក៏ដោយ គេក៏បានជឿជាក់ថា Mate Pad Pro អាចនឹងគាំទ្របានជាមួយក្តាចុចឆ្លាតវៃ ព្រមទាំងអាចប្រើបានជាមួយប៊ិច ហើយវាក៏អាចមានជម្រើស 4 ពណ៌រួមមាន ខ្មៅ ស ទឹកក្រូច និងពណ៌បៃតងផងដែរ។

 

 

និយាយរួមមកវិញ យើងឃើញថា ថេប្លេតខាងលើនេះ អាចនឹងប្រើប្រាស់ជាមួយ កម្លាំងសាកថ្មដល់ 30W ព្រមទាំងអាចមានឈីបកំពូល សេនស័រស្កេនស្នាមម្រាមដៃលើអេក្រង់ និងជាពិសេសនោះអាចមានជម្រើសដល់ 4 ពណ៌ថែមទៀតផង។ ទោះជាយ៉ាងណា យើងក៏នៅមិនទាន់ច្បាស់នោះឡើយព្រោះថា វាគ្រាន់តែជាដំណឹងបែកធ្លាយមួយប៉ុណ្ណោះ ហើយសម្រាប់ពត៌មានផ្លូវការវិញនោះ គឺអាចនឹងបង្ហាញខ្លួននៅក្នុងខែធ្នូនេះ ព្រោះថាវាក៏ប្រហែលជាពេលមួយ ដែលក្រុមហ៊ុនចិនខាងលើ ប្រកាសចេញស្មាតហ្វូនត្រកូល Nova ជំនាន់ទី 6 របស់ខ្លួនផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: សុវណ្ណរតនៈ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ថេប្លេត