CAMBO REPORT

Popup Advertising5 seconds

Mouse ជំនាន់​ថ្មី​របស់ Razer បង្ហាញ​ខ្លួន​ជាផ្លូវការ និង​សាក​សម​បំផុត​សម្រាប់ Gamer

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តធ្លាប់ដឹងហើយថា Razer គឺជាក្រុមហ៊ុនមួយ ដែលមានផលិតគ្រឿងអេឡិចត្រូនិចជាច្រើន សម្រាប់ដាក់លក់នៅក្នុងទីផ្សារ ដែលក្នុងនោះរួមមានទាំងគ្រឿងបន្លាស់ ផ្សេងៗរបស់កុំព្យូទ័រ ស្មាតហ្វូន ក៏ដូចជាឧបករណ៍ផ្តោតទៅលើហ្គេម ជាច្រើនទៀត។ ដោយឡែក នៅក្នុងពេលនេះ Razer ក៏បានបញ្ចេញ Gaming Mouse ស៊េរីថ្មី មួយប្រភេទទៀត ដែលផលិតឡើងជាពិសេស សម្រាប់អ្នកដែលនិយមចូលចិត្តលេងហ្គេម ផងដែរ។

 

 

ជាការពិតណាស់ Mouse Basilisk X HyperSpeed ថ្មីនេះ វាពិតជាគួរអោយចាប់អារម្មណ៍មែនទែន ដោយវាបានបំពាក់មកជាមួយប៉ូតុង Option ចំនួន 6 ហើយថែមទាំងមានសេនស័រ DPI ខ្ពស់ដល់ទៅ 16,000 ឯណោះ ដែលមានទាំងការភ្ជាប់តាមរយៈ Bluetooth និងវាថែមទាំងជួយកាត់បន្ថយការ Lag HyperSpeed Wireless នៅពេលអ្នកប្រើការភ្ជាប់តាម USB Dongle 2.4GHz ទៀតផង។ លើសពីនេះទៅទៀត អ្នកនឹងអាចសល់ប្រាក់ច្រើនទៅលើការទិញថ្ម ព្រោះថាថ្មប្រភេទ AA Cell នឹងជួយអោយអ្នកអាចប្រើបានប្រហែល 12 ថ្ងៃនៃការប្រើប្រាស់នៅលើ 2.4GHz ឬ 19 ថ្ងៃបើប្រើតាមការភ្ជាប់ប៊្លូធូស និងវាមានតម្លៃប្រមាណជា 240,000 រៀល (60$)។

 

ដោយឡែក សម្រាប់ Mouse Basilisk Ultimate វិញ វាមានសេនស័រ ដល់ទៅចំនួន 20,000DPI ឯណោះ ហើយមានប៉ូតុងសម្រាប់បញ្ជាចំនួន 11 និងអាចប្តូរ Optical Mouse ដើម្បីកាត់បន្ថយទាំងល្បឿននៃការអូសបញ្ជា ទៀតផង។ មួយវិញទៀត វាបានបំពាក់មកជាមួយភ្លើង Chroma RGB យ៉ាងស្រស់ស្អាត ប៉ុន្តែអាយុកាលប្រើប្រាស់របស់វា មិនអាចស៊ូដល់ 100 ម៉ោងនោះទេ គឺដោយសារ Performance របស់វាខ្លាំង និងអាចប្រើបានតែតាមរយៈការភ្ជាប់ Dongle 4GHz ប៉ុណ្ណោះ (មិនមាន Bluetooth) ដែលមានតម្លៃប្រហែល 600,000 រៀល (150$) ឬ 680,000 រៀល (170$) ដែលមានភ្ជាប់មកជាមួយជើងទម្រ អាចសាកថ្មបាន។

 

 

សរុបមក Gaming Mouse ទាំង 2 ម៉ូឌែលនេះត្រូវដាក់លក់ហើយ ចាប់ពេលនេះតទៅ ចំពោះតម្លៃវាអាចនឹងមានការប្រែប្រួល តម្រូវទៅតាមទីផ្សារនីមួយៗ ផងដែរ។ ក្រៅពីនេះទៅទៀត ប្រសិនបើលោកអ្នកចង់ទិញ Dock ដាច់ដោយឡែកបន្ថែម គឺត្រូវចំណាយប្រាក់ 200,000 រៀល (50$) ពីលើទៀតទើបបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ