CAMBO REPORT

Popup Advertising5 seconds

Ubisoft ប្រកាស​ចេញ​ហ្គេម Might & Magic Mobile ថ្មី និង​បាន​ដាក់​អោយ​ចុះ​ឈ្មោះ​លេង​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តណា ដែលនិយមចូលចិត្តលេងហ្គេមកុំព្យូទ័រច្រើន ប្រហែលជាធ្លាប់បានស្គាល់ហ្គេម Might & Magic Series របស់ក្រុមហ៊ុន Ubisoft ជាក់ជាមិនខាននោះទេ។ រហូតមកដល់នាពេលថ្មីៗនេះ ក្រុមហ៊ុនលិតហ្គេមដ៏មានឈ្មោះល្បីមួយនេះ ក៏បានធ្វើការប្រកាសជាផ្លូវការថា ខ្លួននឹងនាំយកហ្គេម Might & Magic Series មកដាក់អោយលេងនៅលើស្មាតហ្វូន ថែមទៀតផង។

 

 

ជាការពិតណាស់ ហ្គេមថ្មីមួយនេះ មានឈ្មោះថា Might & Magic Heroes: Era of Chaos ដែលជាប្រភេទហ្គេមបែប RPG។ លើសពីនេះទៅទៀត ហ្គេមនេះហាក់បីដូចជាត្រូវបាន យកលំនាំ Heroes និងលក្ខណៈមួយចំនួនដូចគ្នាទៅនឹងហ្គេម Might & Magic 3 នៅលើ PC អញ្ចឹងដែរ ដូចជាអ្នកលេងនឹងចូលរួមជាមួយ Queen Catherine លើការដោះ Quest ដើម្បីជួយសង្គ្រោះ Kingdom of Erathia ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ Ubisoft បានបង្ហាញថា ហ្គេមនេះនឹងមានវគ្គ PvP Mode ដែលអនុញ្ញាតអោយអ្នកលេង អាចប្រកួតប្រជែងគ្នាជាមួយអ្នកលេងដទៃទៀត ផងដែរ។ យ៉ាងណាគួរអោយសោកស្ដាយ ការរចនាដែលយើងមើលឃើញ គឺវាមិនមានលក្ខណៈដូចទៅនឹង ហ្គេមដើមនៅលើកុំព្យូទ័រទេ ខណៈដែល Ubisoft បានសម្រេចចិត្តបង្កើតក្រាហ្វិចបែប 2D ដែលមានលក្ខណៈដូចសិល្បៈអញ្ចឹង។

 

 

ជាចុងក្រោយ ហ្គេម Might & Magic Heroes: Era of Chaos នឹងត្រូវបានដាក់អោយលេង ទាំងនៅលើ iOS និង Android ប៉ុន្ដែពេលនេះ វាបានដាក់អោយធ្វើការចុះឈ្មោះទុកមុនហើយ និង Ubisoft ក៏បានផ្ដល់ជួន Hero Skin Pirate Catherine និងកញ្ចប់ការដូរ Legendary ចំនួន 3 គឺ 300 Dragonsteel, 300 Shadowsteel និង 77,777 Gold ជាដើម។ ពិតណាស់ សម្រាប់អ្នកដែលបានចុះឈ្មោះមុន តាមរយៈពេល Google Play Store នឹងទទួលបាន Skin និងកញ្ចប់ Legendary នេះ នៅពេលវាចេញជាផ្លូវការ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម