CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Super Evil Megacorp ចំណាយលុយ 10.5 លាន​ដុល្លារ ដើម្បី​បង្កើត​ហ្គេម​ថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនដែលចូលចិត្តលេងហ្គេម ប្រហែលជាធ្លាប់បានឮ ឬក៏បានស្គាល់ អំពីហ្គេមមួយដែលមានឈ្មោះថា Vainglory ច្បាស់ជាមិនខាន។ Vainglory គឺជាហ្គេមដែលមានរបៀបលេងស្រដៀងទៅនឹងហ្គេម Mobile Legends : Bang Bang អញ្ចឹងដែរ ឬក៏យ៉ាងអាចហៅម៉្យាងទៀតថា ហ្គេមប្រភេទ Multiplayer Online Battle Arena (MOBA)។ Vainglory ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Super Evil Megacorp ហើយបើគិតទល់មកដល់ពេលនេះ Vainglory ទទួលបានអ្នកលេងសរុបចំនួន 45 លាននាក់ហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្នុងពេលបច្ចុប្បន្ន ចំនួនអ្នកលេងហ្គេមមួយនេះ មានការធ្លាក់ចុះស្ទើរតែគួរមិនជឿ ហើយមូលហេតុនោះ ក៏ព្រោះតែសព្វថ្ងៃនេះ ហ្គេមប្រភេទនេះ បានរីកដុះដាលយ៉ាងខ្លាំង។ ប៉ុន្តែនេះគ្រាន់តែជាមូលហេតុ បន្ទាប់បន្សំតែប៉ុណ្ណោះ ចំណែកឯមូលហេតុចម្បងនោះគឺ ព្រោះតែហ្គេមមួយនេះ មិនបានធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទំលាយ ដូចទៅនឹងហ្គេម MOBA ដទៃទៀត ហើយក៏គួបផ្សំជាមួយចន្លោះប្រហោងខ្លះ ដែលកើតមានឡើង នៅក្នុងហ្គេមផងដែរ។

 

 

ទាក់ទងនឹងក្រុមហ៊ុន Super Evil Megacorp នេះដែរ កាលពីពេលថ្មីនេះ ពួកគេបានប្រកាសថា ក្រុមការងាររបស់ខ្លួនកំពុងតែសម្ងំ អភិវឌ្ឍហ្គេមថ្មីមួយប្រភេទ ដែលមានឈ្មោះតំណាងថា Project Spellfire។ បើយោងទៅតាម បទសម្ភាសន៍រវាងលោក Kristian Segerstrale និង ភ្នាក់ងារសារព័ត៌មានដ៏ល្បីមួយ ដែលមានឈ្មោះថា GamesBeat ធ្វើឲ្យយើងដឹងថា Project Spellfire ត្រូវបានអភវិឌ្ឍឡើង អស់រយៈពេល 18 ខែមកហើយ។ បន្ថែមពីនេះ ក្រុមហ៊ុន Super Evil Megacorp ក៏ត្រៀមនឹងបញ្ចេញហ្គេមមួយនេះ ឲ្យលេងជាផ្លូវការនៅក្នុងឆ្នាំ 2020 ខាងមុខនេះ ថែមទៀតផង។ ចំណែកឯ ហ្គេម Vainglory ចាប់ពីពេលនេះតទៅ វានឹងស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រុមហ៊ុន Rogue Games វិញ។ បើផ្អែកទៅលើពាក្យសម្តី របស់លោក Segerstrale បានធ្វើឲ្យយើងដឹង បន្ថែមទៀតថា ហ្គេមថ្មីដែលមានឈ្មោះតំណាងថា Project Spellfire គឺជាប្រភេទ Cloud Gaming ហើយវាត្រូវបានបង្កើតឡើង សម្រាប់លេងនៅលើ Platforms ជាច្រើន ដោយក្នុងនោះរួមមានដូចជា ស្មាតហ្វូន, ថេប្លេត, កុំព្យូទ័រដែលដំណើរការដោយ Windows ឬក៏ macOS និងម៉ាស៊ីនហ្គេម Console ជាដើម។ លើសពីនេះទៀត Project Spellfire នឹងមានលក្ខណៈធំជាងហ្គេម Vainglory ព្រមទាំងអនុញ្ញាត ឲ្យអ្នកលេងនៅលើស្មាតហ្វូន, ថេប្លេត, កុំព្យូទ័រ និងម៉ាស៊ីនហ្គេម Console ទាំងអស់ អាចធ្វើការលេងជាមួយគ្នាបានថែមទៀតផង (Cross-Platform)។

 

 

បើទោះបីជាហ្គេម Vainglory ត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Rogue Games ក៏ពិតមែន ប៉ុន្តែយើងនៅតែអាចបន្តលេងហ្គេមមួយនេះបានដូចធម្មតាអញ្ចឹងដែរ។ សរុបមកវិញ នេះគឺជាព័ត៌មាន ដែលនិយាយទាក់ទងទៅនឹងក្រុមហ៊ុន Super Evil Megacorp ក៏ដូចជាហ្គេម Vainglory ហើយក៏អាចទុកថាជាដំណឹងមួយ មិនសូវល្អសម្រាប់អ្នក ដែលធ្លាប់គាំទ្រហ្គេមមួយនេះតាំងពីដើមរហូត មកដល់ពេលនេះ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថាបន្ទាប់ពីស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រុមហ៊ុន Rogue Games ហ្គេមមួយនេះ នឹងមានភាពប្រសើរឡើង ជាងមុនទៅចុះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឈីរ៉ូ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Venture Beat Tag: កម្មវិធី-ហ្គេម