CAMBO REPORT

Popup Advertising5 seconds

Galaxy Buds ទទួល​បាន​កំណែ​អាប់​ដេត​ថ្មី ជួយ​អោយ​ការ​ភ្ជាប់ Bluetooth កាន់​តែ​ប្រសើរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលថ្មីៗនេះ Samsung បានធ្វើការបញ្ចេញកំណែអាប់ដេតថ្មី សម្រាប់ Galaxy Buds ដែលមានទំហំត្រឹមតែ 1.38MB ប៉ុណ្ណោះ និងវាមានឈ្មោះសម្គាល់ Version ថា R17XXU0ASJ2។ ជាក់ស្ដែង នេះគឺជាការអាប់ដេត មានការកែប្រែបន្តិចបន្តួច ប៉ុន្តែវាពិតជាសំខាន់ណាស់ ដោយសារមានការកែលម្អលើ Galaxy Buds នេះ ចំពោះប្រិយមិត្តណា ដែលជួបបញ្ហាការភ្ជាប់ Bluetooth ផងដែរ។

 

 

មិនខុសនោះទេ ក្នុងកំណែអាប់ដេតថ្មីនេះ លើកឡើងថា “ជួយរក្សាស្ថេរភាពលើការភ្ជាប់ Bluetooth តាមរយៈការជួសជុលបន្ថែម ធ្វើអោយកាន់តែប្រសើរជាមុន” និងមានការបញ្ជាក់ថា ការតភ្ជាប់មានស្ថេរភាពជាងមុន ពិតប្រាកដមែន។ មិនត្រឹមតែប៉ុណ្ណោះ នេះគឺជាកំណែអាប់ដេតរបស់ Galaxy Buds ត្រូវបានធ្វើអោយប្រសើរឡើងនូវកម្រិតថេរនៃការភ្ជាប់ Bluetooth ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីវាត្រូវបានបង្ហាញខ្លួនលើទីផ្សារ កាលពីដើមឆ្នាំនេះ។ ពិតប្រាកដណាស់ ការតភ្ជាប់ Bluetooth គឺជាផ្នែកដ៏សំខាន់មួយនៃការធ្វើអោយប្រសើរឡើងនេះ ជាមួយនឹងការជួយកាត់បន្ថយការតភ្ជាប់ម្ដងហើយម្ដងទៀត កាន់តែតិចទៅៗ ជាងពេលមុន ទៀតផង។ មួយវិញទៀត មិនមានន័យថា កំណែអាប់ដេតនេះ បានជួយអោយ Galaxy Buds ក្លាយជាកាសដែលល្អនោះទេ ដោយវាធ្លាប់បានឆ្លងកាត់ការធ្វើតេស្តថា វាជាកាសឥតខ្សែដែលមានគុណភាពសម្លេងល្អ រួចមកហើយ កាលពីពេលកន្លងទៅ។

 

 

ដូច្នេះ សម្រាប់អ្នកជាម្ចាស់ Galaxy Buds នេះទាំងអស់ ដែលបានជួបបញ្ហាខាងលើ អាចធ្វើការអាប់ដេតបានចាប់ពីពេលនេះតទៅ ហើយដើម្បីធ្វើការអាប់ដេតបាន គឺតម្រូវអោយលោកអ្នកភ្ជាប់វាជាមួយស្មាតហ្វូនជាមុនសិន ទើបធ្វើការអាប់ដេតបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: នាឡិកាវៃឆ្លាត