CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ម៉ូតូ​អគ្គិសនី​របស់ Xiaomi អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ 120Km និង​មាន​តម្លៃ 795 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្ត ធ្លាប់បានស្គាល់ហើយ ពីផលិតផលស្លាកយីហោរបស់ Xiaomi ហើយគុណភាពរបស់វា ក៏មិនធ្វើអោយអ្នកប្រើប្រាស់ អស់សង្ឃឹមនោះដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើ បានដាក់បង្ហាញជាផ្លូវការ នូវម៉ូតូអគ្គិសនីរបស់ខ្លួនមួយម៉ូឌែល ដែលមានឈ្មោះថា Molinks Electric Motorcycle ហើយវាក៏ជាប្រភេទម៉ូតូអគ្គិសនី ដែលទទួលបានប្រជាប្រិយភាពច្រើន ពីអ្នកប្រើប្រាស់ទៀតផង។

 

 

ជាក់ស្ដែង Molinks Electric Motorcycle នេះ ត្រូវបានបង្កើតឡើងដោយការសហការគ្នារវាង ក្រុមហ៊ុន Qianjiang Motorcycle និងក្រុមហ៊ុន Thunder Electric Car ដែលចូលរួមវិនិយោគដោយ Xiaomi។ មួយវិញទៀត Qianjiang Motorcycle គឺជាយីហោដ៏ល្បីមួយ នៅក្នុងឧស្សាហកម្មផលិតម៉ូតូ នៅក្នុងប្រទេសចិន ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូតូអគ្គិសនីមួយនេះ មានការរចនាល្អ និងលេចធ្លោ ដែលបានឈ្នះពានរង្វាន់ពី German IF Design Award ក្នុង 2018 ទៀតផង។ លើសពីនេះទៅទៀត វាក៏អាចធ្វើការធ្លាស់ប្តូរ ទៅតាមបំណងរបស់ម្ចាស់ផងដែរ។ ចំពោះការរចនា មិនមែនជាលក្ខណៈសម្បតិ្តលេចធ្លោតែមួយគត់ នៃម៉ូតូអេឡិចត្រូនិចនេះទេ ពីព្រោះថាវាត្រូវបានបំពាក់ដោយអាគុយលីចូម ដែលមានសមត្ថភាពខ្ពស់ដល់ទៅ 60V/ 20AH។ ជាការពិតណាស់ អាគុយនេះមានការធានាថា វាអាចធ្វើដំណើរបានចម្ងាយ 120 គីឡូម៉ែត្រ នៅពេលជិះក្នុងល្បឿន 35 គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីនេះ វាក៏មានភ្ជាប់មកជាមួយនូវការគ្រប់គ្រងដ៏ឆ្លាតវៃទាំងស្រុង តាមរយៈការភ្ជាប់ប្រើជាមួយកម្មវិធី ផងដែរ។

 

 

សរុបមក ទាំងនេះគឺជាចំណុចសំខាន់ៗមួយចំនួនរបស់ម៉ូតូ Molinks Electric ហើយវានឹងចាប់ផ្ដើមលក់ចេញនៅថ្ងៃទី 19 ខែធ្នូខាងមុខនេះ ជាមួយតម្លៃក្នុងប្រទេសចិន ប្រមាណជា 795 ដុល្លារ។ បើតាមលក្ខណៈសម្បត្តិរបស់វាប៉ុណ្ណឹង ខ្ញុំគិតថាវាគួរអោយចាប់អារម្មណ៍ដែរ ដែលមានអាគុយអាចជិះបាន 120km ក៏ដូចជាមានអេក្រង់ផ្ដល់ដំណឹង ងាយស្រួលមើលថាមពលថ្មទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: គង់គីត ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ