CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​ឆ្លាតវៃ​ម៉ាក Nokia នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ពេល​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងអំឡុងឆ្នាំ 2019 នេះ ក្រុមហ៊ុនផលិតស្មាតហ្វូន មានឈ្មោះល្បីល្បាញដល់ទៅចំនួន 4 ក្រុមហ៊ុនឯណោះ ដែលបានចូលមកកាន់ទីផ្សារ ដាក់លក់ទូរទស្សន៍ឆ្លាតវៃ ហើយម៉ាកទាំងនោះ គឺមានដូចជា OnePlus, Huawei, Honor និងសូម្បីតែ Motorola ថែមទៀតផង។ រហូតមកដល់ទៅពេលថ្មីៗនេះ Nokia ក៏បានចាប់ផ្ដើមចូលរួមចំណែក ជាបណ្ដើរៗមកហើយ ដោយបានប្រកាសប្រាប់ថា ខ្លួននឹងចាប់ដៃគូជាមួយ Flipkart ដែលត្រូវជាវេបសាយ លក់ទំនិញអនឡាញ ដើម្បីនាំយកទូរទស្សន៍ឆ្លាតវៃ ក្រោមម៉ាករបស់ខ្លួនឯងផ្ទាល់តែម្ដង ទៅកាន់ទីផ្សារប្រទេសឥណ្ឌា។

 

 

តាមពិតទៅ កាលពីពាក់កណ្តាលទសវត្សរ៍ទី 90 យើងក៏ធ្លាប់ឃើញមាន ទូរទស្សន៍របស់ Nokia រួចមកហើយដែរ ដោយឡែកវាគ្រាន់តែ ហាក់បីដូចជាមិនសូវ ទទួលបានជោគជ័យឡើយ ប៉ុន្ដែវត្តមានរបស់ទូរទស្សន៍ឆ្លាតវៃលើកនេះវិញ ទំនងនឹងអាចគ្រាន់បើជាងមុន។ បើនិយាយឲ្យងាយយល់ទៅគឺថា Flipkart មានគម្រោងបញ្ចេញ ទូរទស្សន៍ឆ្លាតវៃ ជាមួយនឹងម៉ាកយីហោ Nokia ដោយស្រដៀងគ្នាទៅនឹង HMD បានផលិតស្មាតហ្វូនក្រោមម៉ាក Nokia អញ្ចឹងដែរ។ សម្រាប់ព័ត៌មានផ្សេងៗទៀត អំពីលក្ខណៈសម្បត្តិរបស់ ទូរទស្សន៍ឆ្លាតវៃមួយនេះ គឺមានតិចតួចនៅឡើយទេ ប៉ុន្ដែមានរបាយការណ៍ថ្មីមួយ ចុះផ្សាយឲ្យបានដឹងថា វានឹងមានភ្ជាប់មកជាមួយ បាសបំពងសម្លេងរបស់ JBL ដែលគ្រប់គ្រងដោយ Harman របស់ក្រុមហ៊ុន Samsung ថែមទៀតផង។ ដូចដែលបានបញ្ជាក់ប្រាប់អញ្ចឹង ចំពោះទំហំអេក្រង់របស់វា, បន្ទះអេក្រង់ប្រភេទអ្វី និងដើរដោយប្រព័ន្ធប្រតិបត្តិការអ្វី គឺមិនទាន់ត្រូវបាន Nokia បង្ហើបប្រាប់នៅឡើយនោះទេ ដូច្នេះមានតែធ្វើការរង់ចាំ នាពេលក្រោយៗទៀត។

 

 

នាពេលបច្ចុប្បន្ននេះ Flipkart កំពុងតែដាក់លក់ទូរទស្សន៍ឆ្លាតវៃរបស់ Xiaomi និង Motorola នៅលើវេបសាយដាក់លក់ ទំនាញអនឡាញរបស់ខ្លួន ប៉ុន្ដែក្រុមហ៊ុនទាំងពីរនេះ អាចនឹងត្រូវបានឈប់បន្ដលក់ តទៅទៀតហើយ បន្ទាប់ពីទូរទស្សន៍ឆ្លាតវៃម៉ាក Nokia ថ្មីមួយនេះ ចេញជាផ្លូវការ។ សម្រាប់ថ្ងៃចេញលក់ឲ្យពិតប្រាកដ គឺមិនទាន់ប្រកាសប្រាប់នៅឡើយ ប៉ុន្ដែបានធានារួចហើយថា វានឹងមានគុណភាពខ្ពស់ ដើម្បីតម្រូវតាមប្រជាជនឥណ្ឌា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: ទូរទស្សន៍