CAMBO REPORT

Popup Advertising5 seconds

Google បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​កំចាត់​មេរោគ ដើម្បី​ត្រួត​ពិនិត្យ​កម្មវិធី​ថ្មីៗ​មុន​នឹង​ឲ្យ​ដាក់​ចូល Play Store

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញនេះ Google បានធ្វើការប្រកាសថា ខ្លួននឹងសហការគ្នាជាមួយ ក្រុមហ៊ុនការពារសុវត្ថិភាពចំនួន 3 ផ្សេងៗគ្នា ដើម្បីមកជួយតាមចាប់ កម្មវិធីដែលមានផ្ទុកមេរោគ មុននឹងឲ្យពួកគេបង្ហោះចូល Play Store និងជាពិសេសបំផុត កុំឲ្យរំខានដល់អ្នកប្រើប្រាស់ Android ទាំងឡាយតែម្ដង។ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាធ្លាប់ដឹងរួចមកហើយថា Android តែងតែងាយនឹងឆ្លងមេរោគ ដោយរហូតដល់ទៅ ប្រទះឃើញមាននៅក្នុង Play Store ថែមទៀតផង មួយរយៈពេលមកនេះ ដូច្នេះហើយបានជា Google បង្កើតគម្រោងការពារមួយនេះឡើង និងត្រូវបានហៅថា “App Defense Alliance” ជាផ្លូវការ។

 

 

នាពេលសព្វថ្ងៃនេះ ចំនួនអ្នកប្រើប្រាស់ Android បានកើនឡើងរហូតដល់ទៅ 2.5 ពាន់លាននាក់ នេះបើយោងទៅតាម របាយការណ៍ចេញដោយ Google ផ្ទាល់តែម្ដង មូលហេតុនេះហើយ ទើបវាជាទីកន្លែងធំបំផុត ដែលក្រុមហ៊ុនចង់បានជំនាញច្រើន ឬក៏រកស៊ីខុសច្បាប់ មានគោលដៅវាយលុក អ្នកប្រើប្រាស់នៅទីនោះ។ ការវាយលុកមានច្រើនប្រភេទ ដោយរួមមានដូចជា ការលួចបញ្ចូលមេរោគ តាមរយៈកម្មវិធី ដែលបានតម្លើងមិនប្រយ័ត្ន, មេរោគ Adware ដាក់បង្ហាញផ្ទាំងពាណិជ្ជកម្ម លើសលុបពេក និងលួចទិន្នន័យអ្នកប្រើប្រាស់ ជាដើម។ នេះមិនត្រឹមតែកើតឡើង តាមរយៈការទាញយកកម្មវិធី ពីវេបសាយខាងក្រៅនោះទេ ដោយសូម្បីតែនៅក្នុង Play Store ក៏មានរឿងនេះកើតឡើងដែរ។ តាមរយៈការបង្កើតសម្ព័ន្ធភាព App Defense Alliance នេះ គឺ Google បានធ្វើការជាមួយនឹង ក្រុមហ៊ុនការពារសុវត្ថិភាពដូចជា ESET, Lookout និង Zimperium ដើម្បីជាជំនួយស្កេនរកកម្មវិធីអាក្រក់ និងរកវិធីហាមឃាត់លែងឲ្យដាក់ចូល Play Store ទាន់ពេលវេលាបាន។

 

 

ពិតប្រាកដណាស់ Google បានបង្កើតប្រព័ន្ធការពារ Google Play Protect រួចជាស្រេចមកហើយ ប៉ុន្ដែវាហាក់បីដូចជា មិនទាន់គ្រាប់គ្រាន់នៅឡើយទេ ទើបត្រូវការជំនួយបន្ថែមទៀតដល់ទៅ 3 ក្រុមហ៊ុនឯណោះ។ ខណៈពេលដែល ស្មាតហ្វូន Android របស់អ្នកទាំងអស់គ្នា ត្រូវបានឆ្លងមេរោគហើយ នោះពិតជាគួរឲ្យរំខានមែនទែន ដល់ថ្នាក់ប្រើលែងចង់កើតទៀត ប៉ុន្ដែសង្ឃឹមទុកមុនថា គម្រោងការពារថ្មីរបស់ Google នេះ នឹងអាចជួយបានទៅចុះ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: ឡេង ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម