CAMBO REPORT

Popup Advertising5 seconds

Xiaomi ​បាន​ប្រកាស​ចេញ ​Mi​ Watch​ ម៉ូឌែលថ្មី​ជាផ្លូវការ​ មាន​មុខងារ​សម្បូរ​បែប ​និង​តម្លៃ​ខ្ទង់​ 185​ ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីលើកមុន យើងធ្លាប់បានដឹងខ្លះៗហើយ ពីនាឡិកាឆ្លាតវៃម៉ូឌែលថ្មីមួយរបស់ Xiaomi តាមរយៈការបែកធ្លាយជាច្រើន ហើយពេលនោះដែរ យើងក៏បានដឹងពីរចនាបថរូបរាង របស់វា ព្រមទាំងលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ ដំណឹងលេចធ្លាយ និយាយមិនខុសទេ មិនថាជារចនាបថរូបរាង ឬមួយក៏ចំណុចផ្សេងទៀតនោះឡើយ និយាយឲ្យចំទៅ វាមានលក្ខណៈដូចទៅនឹងពត៌មានលើកមុនច្រើន បើប្រៀបជាមួយការបង្ហាញរបស់ Xiaomi កាលពីពេលថ្មីៗនេះ។ 

 

 

ប្រាកដណាស់ បើតាមការបង្ហាញរបស់ Xiaomi បានបញ្ជាក់ថា នាឡិកាឆ្លាតវៃខាងលើនេះ ត្រូវបានរចនារូបរាង ដែលមើលទៅគឺស្រដៀងគ្នាជាមួយ Apple Watch ដែរ ប៉ុន្តែយើងនឹងចាប់អារម្មណ៍មកវិញ នៅពេលដែលមើលទៅលើ គែម និងខ្សែរបស់វា ពោលគឺវាមានគែមរាបស្មើ មិនមូលទាលដូច Apple Watch ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានធ្វើឡើង ដោយមានគែមជុំវិញអេក្រង់កាន់តែខ្លី ព្រមទាំងមានលក្ខណៈកោងបន្តិចផងដែរ ហើយវាក៏ជាអក្រង់ AMOLED ដែលមានទំហំ 1.78 អ៊ីញ រុំព័ទ្ធដោយតួខ្លួនជាប្រភេទលោហៈ ថែមទៀតផង។ នាឡិកានេះមានទំហំ 44mm ដែលនៅផ្នែកខាងស្ដាំគេឃើញមានប៊ូតុងបង្វិលមួយ ដែលមានលក្ខណៈ និងនាទីស្រដៀង Apple Watch ដែរ ដោយអាចធ្វើការបញ្ជាលើសីតុណ្ហភាព និងកម្រិតសម្លេង មួយវិញទៀតវាក៏មានប្រើប្រាស់រន្ធស្រូបសម្លេង អាចប្រើប្រាស់ជាមួយ e-SIM, មាន Wi-Fi, Bluetooth, GPS និងមានមុខងារ NFC ទៀតផង។

 

 

នៅក្នុងនោះដែរ វាត្រូវបានដំណើរការដោយបន្ទះឈីប Snapdragon Wear 3100 ដែលមានស្បែកមុខស្រោបដោយ MIUI សម្រាប់នាឡិកាឆ្លាតវៃ និងមានថាមពលថ្ម 570mAh អាចធ្វើការកំដរអ្នកប្រើប្រាស់បាន 36 ដល់ម៉ោងឯណោះ ក្នុងការសាកថ្មម្ដង។ លើសពីនេះ Xiaomi ក៏បានបញ្ជាក់ថា Mi Watch ខាងលើ បានភ្ជាប់មកជាមួយកម្មវិធីស្រាប់ជាង 40 ដែលក្នុងនោះរួមមានទាំង Call, Mail, alarm, message, music និងមានកម្មវិធី ក៏ដូចជាមុខងារសំខាន់ៗជាច្រើនទៀត ដូចជាជំនួយការប្រើសម្លេង និងអាចបញ្ជាឧបករណ៍សម្រាប់ប្រើក្នុងផ្ទះ( Smart home) បានជាដើម។ សូមបញ្ជាក់ថា វាក៏មានភ្ជាប់មកជាមួយមុខងារសុខភាពជាច្រើនដូចជា ការវាស់ចង្វាក់បេះដូង, ការរាប់ជំហ៊ាន, កម្រិតជាតិខ្លាញ់ និង Sleep mode ថែមទៀតផង។

 

 

យ៉ាងណាក៏ដោយ ជាមួយនឹងលក្ខណៈសម្បត្តិដូចបានរៀបរាប់ខាងលើនេះ Xiaomi បានដាក់លក់វានៅក្នុងតម្លៃសមរម្យខ្ទង់ 185 ដុល្លារ ក្នុងទីផ្សារស្រុកចិន និងឥណ្ឌា ដែលនឹងបង្ហាញវត្តមានលើទីផ្សារជាមួយជម្រើស 4 ពណ៌រួមមាន ប្រផេះ ស និងពណ៌ navy blue ចាប់ពីថ្ងៃទី 11 ក្នុងខែនេះទៅផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានជាប្រភេទ Premium Edition ដែលមានតួខ្លួនធ្វើពី Stainless Steel ព្រមទាំងមានតម្លៃខ្ទង់ 285 ដុល្លារ ថ្លៃជាងម៉ូឌែលធម្មតាគួរសមដែរ។ អញ្ចឹងហើយ អាចនិយាយបានថា នាឡិកាដៃឆ្លាតវៃ ដែល Xiaomi ទើបតែប្រកាសចេញខាងលើនេះ វាមានរូបរាងខាងក្រៅស្រដៀង Apple Watch ព្រមទាំងបំពាក់បច្ចេកវិទ្យាទំនើបៗ មិនចាញ់ Smart Watch របស់ក្រុមហ៊ុនដទៃឡើយ ជាពិសេសនោះ គឺមានតម្លៃសមរម្យតែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: 91Mobile Tag: នាឡិកាវៃឆ្លាត