CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​សម្រាប់​គូរ​រូប​ភាព Adobe Fresco សម្រាប់ Windows ចេញ​​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តមួយចំនួនធំ ដែលនិយមចូលចិត្តកាត់តរូបភាព និងវីដេអូ ឬ ចូលចិត្តការ Edit រូបភាពនោះ ច្បាស់ណាស់ថា អ្នកប្រាកដជាបានស្គាល់នូវកម្មវិធីជាច្រើនប្រភេទរបស់ក្រុមហ៊ុន Adobe ជាក់ជាមិនខានឡើយ។ ជាក់ស្ដែង កម្មវិធីស្ថិតនៅក្រោមការផលិតរបស់ Adobe ទាំងនោះរួមមានដូចជា Photoshop, Lightroom, Illustrator, InDesign, After Effect, Adobe XD និង Adobe Premiere ជាដើម។

 

 

ដោយឡែក ក្នុងថ្ងៃនេះក្រុមហ៊ុន Adobe ក៏បានធ្វើការប្រកាសចេញនូវកម្មវិធីថ្មីមកមួយទៀត មានឈ្មោះថា Fresco ដែលវាជាកម្មវិធីសម្រាប់គូរគំនូ និងការលាបបន្ថែមពណ៌ អោយកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត ផងដែរ។ មួយវិញទៀត កម្មវិធីមួយនេះ ត្រូវបានបញ្ចេញដាក់អោយប្រើមុនរួចមកហើយ នៅលើ iPad កាលពីដើមឆ្នាំ 2019 កន្លងទៅ ហើយរហូតមកទល់ពេលនេះ Adobe ក៏បានប្រកាសដាក់ប្រើនៅលើកុំព្យូទ័រ ព្រមគ្នាជាមួយការប្រកាសបង្ហាញផលិតផលថ្មីរបស់ខ្លួន ផងដែរ។ សម្រាប់ Version លើ Windows នៃកម្មវិធី Fresco នេះ គឺដូចគ្នាទៅនឹងនៅលើ iPad អញ្ចឹងដែរ ដោយសម្រាប់អ្នកជាវ Adobe Creative Cloud រួចអាចប្រើប្រាស់បានដោយឥតគិតថ្លៃ រីឯសម្រាប់អ្នកណាដែលមិនទាន់បានជាវទេ គឺត្រូវចំណាយប្រាក់ចំនួន 9.99 ដុល្លារក្នុងមួយខែ សម្រាប់សេវាកម្មរបស់ Adobe មួយនេះ។

 

 

លើសពីនេះទៅទៀត បើយោងទៅតាម Adobe បានប្រាប់ថា Version ដំបូងនៃកម្មវិធី Fresco សម្រាប់ ប្រព័ន្ធប្រតិបត្តិការ Windows នេះ ត្រូវបានបង្កើតតម្រូវ សម្រាប់ឧបករណ៍ណាដែលមានប៊ិច ដូចជា Microsoft Surface Pro ឬ Wacom MobileStudio Pro ជាដើម។ ក្រៅពីនេះទៅទៀត អ្នកប្រើប្រាស់ នឹងអាចរក្សាទុកឯកសារជា File PSD រវាង Photoshop និង Fresco ដើម្បីធ្វើអោយមានភាពងាយស្រួលក្នុងការបង្កើត File ថ្មីក្នុងកម្មវិធី Fresco និងអាចបញ្ជូនវាទៅ Photoshop សម្រាប់ Edit បន្ថែមបានភ្លាមៗ ទៀតផង។ សរុបមក នេះគឺជាកម្មវិធីល្អមួយ សម្រាប់អ្នកនិយមចូលចិត្តគូររូប និងផាត់បន្ថែមពណ៌លើរូបភាព ដែលអ្នកអាចសាកល្បងប្រើវាបាន ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម