CAMBO REPORT

Popup Advertising5 seconds

អាមេរិក​ដូច​ជា​ចង់​បន្ធូរបន្ថយ​ការ​ពិន័យ​មួយ​ចំនួន ​ទៅលើ​ Huawei​ ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើង បានដឹងស្រាប់ហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ Huawei ត្រូវបានអាមេរិកដាក់បម្រាម មិនក្រុមហ៊ុនបច្ចេកវិទ្យា នៅក្នុងសហរដ្ឋអាមេរិកមួយណា ផ្តល់អជ្ញាបណ្ណ ឬមួយក៏សហការណ៍គ្នា ជាមួយក្រុមហ៊ុនចិននេះនោះទេ។ ដូច្នេះហើយទើប ស្មាតហ្វូនលំដាប់កំពូល Huawei Mate 30 Pro ដែលបង្ហាញខ្លួន នៅក្នុងពេលថ្មីៗនេះ គឺមិនបានភ្ជាប់មកជាមួយសេវាកម្ម Google នោះឡើយ មិនថាជា Play Store ឬមួយក៏កម្មវិធីជាច្រើនទៀត គឺសុទ្ធតែមិនមាន នៅលើស្មាតហ្វូននេះទាំងអស់។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានដំណឹងថា ក្រុមហ៊ុនខាងលើនេះ អាចនឹងត្រូវបានសហរដ្ឋអាមេរិកបន្ធូរបន្ថយ ការពិន័យផងដែរ។

 

 

ប្រាកដណាស់ បើតាមការបង្ហាញរបស់លោក Wilbur Ross ដែលជាលេខាធិកា ពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា នៅក្នុងពេលនេះ មានការស្នើរសុំជាច្រើន ប្រហែលជាជាង 260 ដែលច្រើនជាងការរពឹងទុករបស់លោក ក្នុងការដោះស្រាយបញ្ហា ជាមួយក្រុមហ៊ុនចិនមួយ ដែលក្នុងនោះត្រូវបានគេដឹងច្បាស់ថា មានមួយជាសំណើររបស់ Google ដូច្នេះហើយ អាចបញ្ជាក់បានថា ការស្នើរសុំពីសំណាក់ក្រុមហ៊ុន អាមេរិកយ៉ាងច្រើននោះ គឺច្បាស់ជាពាក់ព័ន្ធជាមួយ Huawei ជាក់ជាមិនខាន។ ប៉ុន្តែបុគ្គលខាងលើ ក៏បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុន ដែលបានស្នើរសុំនោះ គឺនឹងត្រូវបានអនុញ្ញាតឲ្យ 2 ឬ 3 ក្រុមហ៊ុនក្នុងចំណោមនោះ ដើម្បីសហការណ៍ ជាមួយក្រុមហ៊ុនចិនខាងលើវិញ ជាក់ស្ដែងវាមានភាគរយខ្ពស់ជា Google ផងដែរ។ ដំណឹងនេះមានន័យថា Huawei អាចនឹងមានដំណឹងល្អ ក្នុងការប្រើប្រាស់សេវាកម្មរបស់ Google បានវិញ នៅលើឧបករណ៍ នៅក្នុងពេលអនាគតរបស់ខ្លួន ហើយជាពិសេសនោះ ស្មាតហ្វូន ដែលទទួលបានមុនគេអាចជា Huawei Mate 30 series ថែមទៀតផង។ ប៉ុន្តែយ៉ាងចំពោះផ្នែក បណ្តញ និងទូរគមនាគមន៍ របស់ក្រុមហ៊ុនចិនមួយនេះ គឺនៅតែមិនត្រូវបានលើកឲ្យនោះទេ មានន័យថា វានៅតែមិនអាចចូលចរាចរណ៍ ទៅក្នុងសហរដ្ឋអាមេរិកបានដដែល។

 

 

និយាយរួមមកវិញ យើងឃើញថា អាមេរិកទំនងជាមានបំណង ក្នុងការសម្រាលការពិន័យលើ ក្រុមហ៊ុន Huawei បានមួយផ្នែក ព្រោះថាបើសិនជាបើកឲ្យ Google អាចផ្ដល់អជ្ញាបណ្ណទៅឲ្យ ក្រុមហ៊ុននេះបន្តនោះ ដូច្នេះមានន័យថា ស្មាតហ្វូនដែលមានដាក់ស្លាក Huawei ប្រហែលជាអាចមានដង្ហើមដកមកវិញ នៅក្នុងទីផ្សារសាកល នាពេលអនាគតផងដែរ។ អញ្ចឹងហើយនេះជាដំណឹងរីករាយ សម្រាប់ Huawei ប៉ុន្តែក៏មិនទាន់ច្បាស់ប៉ុន្មាននោះដែរ ព្រោះបុគ្គលខាងលើ មិនបានបញ្ជាក់ពីពេលវេលានោះទេ គ្រាន់តែថាឆាប់ៗនេះប៉ុណ្ណោះ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: 9To5 Google Tag: Lifestyle