CAMBO REPORT

Popup Advertising5 seconds

ខ្សែភាពយន្ដ Joker ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ទទួល​បាន 1 ពាន់​លាន​ដុល្លារ ក្នុងតារាង Box Office

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Joker គឺជាខ្សែភាពយន្ដរបស់ផលិតកម្ម Warner Bros. ដែលត្រូវបានចាក់បញ្ចាំងក្នុងរោងកុន ចាប់តាំងពីដើមខែតុលា មកដល់ពេលឥឡូវនេះ ហើយក៏ជាតួអង្គចិត្តអាក្រក់ ដ៏សំខាន់បំផុតមួយ ក្នុងសៀវភៅត្លុករបស់ DC Comics និងជាពិសេសមនុស្សភាគច្រើន បានស្គាល់តួអង្គមួយនេះ តាមរយៈតួអង្គកំពូលវីរបុរស Batman តែម្ដង។ បន្ទាប់ពីបានបង្ហាញខ្លួន ក្នុងសៀវភៅត្លុកតាំងពីឆ្នាំ 1940 ទីបំផុតតួអង្គ Joker ទទួលបានរឿងផ្ទាល់ខ្លួនហើយ ព្រមទាំងមានភាពជោគជ័យខ្លាំង ជុំវិញពិភពលោក ថែមទៀតផង។ លើសពីនេះ របាយការណ៍ថ្មីមួយ បានព្យាករណ៍ទុកមុនថារឿង Joker នឹងអាចឆ្លងកាត់តារាង 1 ពាន់លានដុល្លារ ក្នុងប្រអប់រកប្រាក់ចំណូលបាន ក្នុងពេលខាងមុខនេះ។

 

 

កាលពីប៉ុន្មានសប្ដាហ៍មុន Joker បានក្លាយទៅជារឿងប្រភេទ R-Rate (អាយុ 18 ឆ្នាំឡើងទើបអនុញ្ញាតឲ្យទស្សនា) ដែលរកប្រាក់ចំណូល បានច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្រ្ត មិនធ្លាប់មានពីមុនមកទេ ហើយអាចយកឈ្នះរឿង Deadpool 2 ទៅទៀត បើទោះបីជាមិនបាន ចាក់ក្នុងប្រទេសចិនក៏ដោយ។ ខណៈពេល កំពុងតែសរសេរអត្ថបទនេះ រឿង Joker កំពុងរកប្រាក់ចំណូលបាន 936,887,108 ដុល្លារ ហើយប្រិយមិត្តទាំងអស់គ្នា អាចត្រួតពិនិត្យមើលបាន តាមរយៈការបញ្ចូលទិន្នន័យ ដោយវេបសាយ Box Office Mojo (សូមចុចត្រង់នេះ)។ ប្រសិនបើខ្សែភាពយន្ដ Joker អាចរកប្រាក់ចំណូលបានដល់ 1 ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ នោះគឺមានន័យថា វានឹងក្លាយជារឿងប្រភេទ R-Rated ដំបូងគេបង្អស់ ដែលអាចធ្វើការសម្រេច ភាពជោគជ័យនេះបាន ហើយក៏ជាប់ចំណាត់ថ្នាក់លេខ 7 ក្នុងឆ្នាំនេះផងដែរ។ 

 

 

សម្រាប់ឆ្នាំ 2019 នេះ យើងអាចនិយាយបានថា រឿង Avengers: Endgame គឺទទួលបានការគាំទ្រច្រើនជាងគេ ពីអ្នកទស្សនាទូទាំងពិភពលោក ដោយឡែករឿង Joker នេះ ក៏មិនអន់ពេកដែរ នឹងអាចចាត់ទុកថាឈរលើតារាងលេខ 2 បាន ចំពោះសាច់រឿងដកចេញពីសៀភៅត្លុក។ បើតាមការពិនិត្យមើលទៅ គឺបានឃើញថារឿង Joker កំពុងតែចាក់បញ្ចាំង ក្នុងរោងកុនស្រុកយើង នៅឡើយនោះទេ ប៉ុន្ដែនៅសល់ម៉ោងបន្ដិចប៉ុណ្ណោះ ដូច្នេះបើសិនជាមិនទាន់ទស្សនា ប្រិយមិត្តទាំងអស់គ្នា អាចទៅទស្សនាក្នុងអំឡុងពេលនេះបាន ក៏ប៉ុន្ដែសូមកុំភ្លេចថា ទាល់តែមានអាយុ 18 ឆ្នាំឡើងទៅ ទើបអាចទស្សនាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Screen Rant Tag: Lifestyle