CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ Dropbox អាច​អោយ​អ្នក​ប្រើ​ទាំង​អស់​អាច​ចែក​រំលែក​ទិន្នន័យ​បាន​ដល់​ទំហំ 100GB ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តភាគច្រើន ប្រាកដជាធ្លាប់បានស្គាល់ Dropbox ជាក់ជាមិនខាននោះទេ ដែលវាគឺជាកម្មវិធីសម្រាប់ធ្វើការរក្សាទុកនូវរាល់ទិន្នន័យរបស់យើងជាច្រើន រួមមានដូចជា រូបភាព, វីដេអូ, ឯកសារ និង File មួយចំនួនទៀត។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីមួយនេះ បានអនុញ្ញាតអោយអ្នកប្រើប្រាស់អាច ធ្វើការចែករំលែក File ទាំងអស់នោះ ទៅអ្នកនរណាម្នាក់ បានយ៉ាងងាយស្រួល ថែមទៀតផង។

 

 

ជាក់ស្ដែង នាពេលថ្មីៗនេះ ក្រុមហ៊ុន Dropbox ទើបបានធ្វើការប្រកាសជាផ្លូវការថា ពេលនេះកម្មវិធីរបស់ខ្លួន បានអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់អាច ចែករំលែកនូវទិន្នន័យរបស់ពួកគេ បានដល់ទៅទំហំ 100GB ឯណោះ។ គួររំលឹកផងដែរថា កាលពីពេលមុនមុខងារ Dropbox Transfer នេះ បានដាក់អោយតេស្ដសាកល្បងប្រើរួចមកហើយ សម្រាប់តែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ និងរហូតមកដល់ពេលនេះ ទើបវាត្រូវបានដាក់អោយប្រើយ៉ាងពេញលេញ សម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ផងដែរ។ លើសពីនេះទៅទៀត Dropbox Transfer នេះ អាចអោយអ្នកប្រើផ្ញើឯកសារ ឬ ទិន្នន័យទំហំ 100GB បានយ៉ាងាយស្រួល ដោយគ្រាន់តែចុចពីរបីដងប៉ុណ្ណោះ។ មួយវិញទៀត អ្នកក៏អាចជ្រើសរើសឯកសារពី Hard Drive នៃកុំព្យូទ័ររបស់អ្នក ដើម្បីចែករំលែកបន្ថែម និងអ្វីដែលបានរក្សាទុកនៅលើ Dropbox ហើយនៅពេលអ្នកចែករំលែក File ណាមួយទៅកាន់នរណាម្នាក់ អ្នកក៏អាចដាក់លេងកូដសម្ងាត់ ដើម្បីការពារ File នោះ បានទៀតផង។

 

 

ក្រៅពីនេះទៅទៀត Dropbox ក៏មានគម្រោងសេវាកម្មយ៉ាងច្រើនជម្រើសនៃការចែករំលែកទិន្នន័យ ទៅតាមគម្រោងនីមួយៗ ដូចតទៅនេះ ដោយសម្រាប់គម្រោង Basic (Free) អាច Transfer File បានទំហំធំបំផុត 100MB, គម្រោង Plus: បានទំហំ 2GB, Professional: 100GB, Business Standard: 2GB និងគម្រោង Business Advanced, Enterprise ឬ Education: អាចចែករំលែកទិន្នន័យបានទំហំ 100GB។ ដូច្នេះ នេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកធ្វើអាជីវកម្មធំៗ ដែលទាក់ទងទៅនឹងការផ្ញើទិន្នន័យធំៗ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: កម្មវិធី-ហ្គេម