CAMBO REPORT

Popup Advertising5 seconds

Google​ Photos​ បាន​ដាក់​ចេញ​ការ​រៀប​ចំ​ Albums​ ថ្មី​ ដែល​មាន​ភាព​ប្រសើរ​ជាង​មុន​ សម្រាប់ ​Android​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តប្រហែលជាបានប្រើប្រាស់ កម្មវិធីផ្ទុករូបភាពរបស់ Google រួចមកហើយ នៅលើស្មាតហ្វូនរបស់អ្នក ដែលវាមានឈ្មោះថា Google Photos ហើយនៅក្នុងនោះដែរ វាត្រូវបានធ្វើឡើង ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងអាចរក្សាទុករូបភាព បានយ៉ាងមានសុវត្ថិភាពផងដែរ។ ដោយឡែក នៅក្នុងពេលថ្មីៗនេះ Google បានដាក់ចេញនូវការរចនាថ្មីនៃ Albums ដែលមាននៅក្នុង Google Photos ឲ្យកាន់តែមានសោភ័ណ្ឌភាពជាងមុន ព្រមទាំងមានភាពងាយស្រួល ក្នុងការស្វែរករូបភាពថែមទៀតផង។

 

 

ប្រាកដណាស់ ចំពោះការរៀបចំ Albums រូបភាពថ្មីរបស់កម្មវិធីខាងលើ បានជួយបន្ថែមទៅដល់ការស្វែងរករូបភាព បានកាន់តែរហ័ស ព្រមទាំងមើលទៅ វាមានរបៀប ក៏ដូចជាមានសោភ័ណភាព កាន់តែប្រសើរជាងមុនផងដែរ។ មិនខុសទេ យើងឃើញថា វាមានភាពឆ្លាតវៃគួរសម ដែលអាចប្រមូលរូបភាពរបស់អ្នកប្រើប្រាស់ ទៅដាក់ក្នុង Albums ដោយឡែកពីគ្នា ប៉ុន្តែវាត្រូវទៅតាមប្រភេទរបស់រូបភាព ក៏ដូចជាឈ្មោះ Albums ដែលបានដាក់ឲ្យស្វ័យប្រវត្តិនោះ ហើយរឹតតែពិសេស វាក៏អនុញ្ញាតឲ្យយើងធ្វើការ បង្កើត Albums ថ្មីមួយទៀត ដោយខ្លួនឯងបាន ព្រមទាំងអាចដាក់ឈ្មោះបានផងដែរ។ គួរបញ្ជាក់ដែរថា នៅក្នុងការកែប្រែចំណុចថ្មីទាំងនេះ គឺវាមានតែនៅលើស្មាតហ្វូន ក៏ដូចជាថេប្លេតរបស់ Android តែប៉ុណ្ណោះ នៅក្នុងពេលនេះ ហើយសម្រាប់ iOS វិញ គឺវាមិនទាន់ត្រូវបានដាក់ចេញ នៅឡើយនោះទេ ប៉ុន្តែវាក៏ប្រហែលមិនយូរទៀតនោះដែរ។ 

 

 

អញ្ចឹងហើយ ទាំងនេះជាការកែប្រែមួយចំនួន នៅលើ Albums រូបភាព ក្នុងកម្មវិធី Google Photos ដែលយើងបានឃើញថា វាមានរបៀបរៀបរយជាងមុន ព្រមទាំងងាយស្រួល ក្នុងការស្វែងរករូបភាព ទៅតាមអ្វីដែលវា បានរៀបចំស្វ័យប្រវត្តិផងដែរ។ យ៉ាងណាក៏ដោយ ដូចបានប្រាប់កាលពីខាងដើមថា ការកែប្រែថ្មីនេះ វាមាននៅលើឧបករណ៍ ដែលដំណើរការដោយ Android តែប៉ុណ្ណោះ នៅក្នុងពេលបច្ចុប្បន្ននេះ ហើយសម្រាប់ iOS វិញ វាអាចនឹងទទួលបាន នៅក្នុងពេលឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: 9To5 Google Tag: កម្មវិធី-ហ្គេម