CAMBO REPORT

Popup Advertising5 seconds

ហ្គេម Monopoly ជាមួយ Version ថ្មី បាន​ដាក់​អោយ​ចុះ​ឈ្មោះ​លេង​ហើយ មាន​ទាំង​សម្រាប់ iOS និង Android

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែមុន ក្រុមហ៊ុនផលិតហ្គេមមានឈ្មោះថា Marmalade Game Studio បានធ្វើការប្រកាសថា ខ្លួននឹងនាំយកហ្គេមផ្តាច់មុខនៃ Monopoly ជាមួយ Version ថ្មី ទៅដាក់អោយលេង ទាំងសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន iOS, Android និង Tablet។ មិនត្រឹមតែប៉ុណ្ណោះ បើយោងទៅតាម ព័ត៌មានមកពី Android Police បានបង្ហាញថា ហ្គេមថ្មីមួយនេះ ត្រូវបានដាក់អោយធ្វើការ Pre-register ទុកមុនហើយ មានសម្រាប់ទាំង Android និង iOS។

 

 

គួររំលឹកផងដែរថា ក្រុមហ៊ុនផលិតហ្គេម EA ពាក្យពេញថា Electronic Arts ធ្លាប់បានធ្វើការបញ្ចេញនូវហ្គេម Monopoly សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូងរួចមកហើយ កាលពីឆ្នាំ 2011 កន្លងផុតទៅ។ ដោយឡែក សម្រាប់ពេលថ្មីៗនេះ វាបានចេញ Version ថ្មីហើយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Marmalade Game Studio ហើយវាក៏ត្រូវបានដាក់អោយធ្វើការចុះឈ្មោះលេងជាមុន ផងដែរ។ ជាក់ស្ដែង ហ្គេម Monopoly បាននាំមកនូវជីវិតការរស់នៅ ជាមួយនឹងទីក្រុងបែប 3D ដែលមានចលនាដ៏ស្រស់ស្អាត។ មួយវិញទៀត ហ្គេមនេះ នឹងអនុញ្ញាតអោយអ្នកអាចលេងម្នាក់ឯង និងលេងជាមួយមិត្តភក្តិ ឬ គ្រួសារ បានផងដែរ។ ជាងនេះទៅទៀត អ្នកអាចលេងបានជាមួយមនុស្ស 4 នាក់ទៀត ដែលអាចលេងបានក្នុងពេលតែមួយ នៅលើឧបករណ៍តែមួយ ឬអ្នកអាចលេងប្រកួតនឹង មនុស្សនៅជុំវិញពិភពលោក ជាមួយនឹងវគ្គ Online បែប Multiplayer Mode បានទៀតផង។

 

 

សរុបមក នេះគឺជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តណា ដែលជា Fan ស៊េរីហ្គេមមួយនេះ តាំងពីយូរមក ដោយនឹងបានលេងវគ្គថ្មី ឆាប់ៗខាងមុខនេះហើយ។ ក្រៅពីនេះទៅទៀត ខណៈដែលសម្រាប់លេងនៅលើ Android ហ្គេមនេះមិនត្រូវបានបង្ហាញពីតម្លៃនោះទេ ប៉ុន្តែសម្រាប់ iOS វិញហ្គេមមួយនេះ បានបង្ហាញតម្លៃ 3.99 ដុល្លារ និងអាចត្រូវចំណាយប្រាក់បន្ថែមទៀត ដើម្បីទិញសម្ភារៈផ្សេងៗក្នុងហ្គេម ដូចជា ទិញសណ្ឋាគារ និងកាត់បន្ថយពេលវេលាជាប់ពន្ធនាគារ ជាដើម។ ដូច្នេះ ប្រិយមិត្តអាចធ្វើការចុះឈ្មោះទុកមុនបាន ដោយសម្រាប់ iOS សូមចុចត្រង់នេះ និងសម្រាប់ Android អាចចុចនៅទីនេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម