CAMBO REPORT

Popup Advertising5 seconds

ក្មេងជំទង់​ភាគច្រើន​ចំណាយពេល 7 ម៉ោង​ជាងរៀងរាល់ថ្ងៃ​នៅមុខ​អេក្រង់ នេះ​បើ​យោង​តាម​ការស្ទង់មតិថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចេកវិទ្យាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ រីឯការរកជាវឧបករណ៍ទាំងនោះ ក៏កាន់តែងាយស្រួលថែមទៀត ហើយយើងមិនអាច បដិសេធបានឡើយថា ក្មេងៗទូទៅភាគច្រើន សុទ្ធតែចាប់ចិត្តលើស្មាតហ្វូន ឬ ថេប្លេតផ្សេងៗទៀត ព្រមទាំងបានចំណាយ រយៈពេលយ៉ាងច្រើន បើភ្នែកសម្លឹងមើលអេក្រង់វា ថែមទៀតផង។ ការសិក្សាស្រាវជ្រាវថ្មី បានចុះផ្សាយពីលទ្ធផលមកហើយ ឲ្យអ្នកទាំងអស់គ្នាបានដឹងថា ជារៀងរាល់ថ្ងៃ ក្មេងជំទង់បានចំណាយពេល អស់ប្រហែលប៉ុន្មានម៉ោង។

 

 

បើយោងទៅតាម របាយការណ៍មកពី Common Sense Media បានដាក់បង្ហាញឲ្យឃើញថា ក្មេងជំទង់ទូទៅចំណាយពេលចំនួន 7 ម៉ោងកន្លះក្នុងមួយថ្ងៃ នៅមុខអេក្រង់ឧបករណ៍ ដែលឪពុកម្តាយរបស់ពួកគេ ទិញយកមកឲ្យលេងកំសាន្ដ។ ចំណែកឯលទ្ធផលរកឃើញនេះ ពិតជាធ្វើឲ្យព្រួយបារម្ភមែនទែន ដោយស្ទើរតែរយៈពេលពាក់កណ្ដាល នៃម៉ោងដែលពួកគេភ្ញាក់ទៅហើយ និងព្រមទាំងមានន័យថា ក្មេងៗលែងសូវរត់លេងនៅខាងក្រៅផ្ទះ ដូចពីមុនទៀតនោះឡើយ។ ការសិក្សាស្រាវជ្រាវនេះ គឺត្រូវបានធ្វើឡើងតាមរយៈ ការស្ទង់មតិដោយក្រុមហ៊ុន Common Sense Media ដូចបញ្ជាក់ប្រាប់ខាងលើនេះ ជាមួយនឹងអ្នកចូលរួមសរុបចំនួន 1,600 នាក់ផងដែរ នៅឯសហរដ្ឋអាមេរិក។ ខណៈពេលដែល កម្មវិធីទាក់ទាញក្មេងបំផុតនោះគឺ YouTube ដោយរកឃើញមានចំនួន 76% នៃកុមារអាយុចាប់ពី 8 ឆ្នាំដល់ 12 ឆ្នាំ គឺបាននិយាយប្រាប់ថា ពួកគេចូលចិត្តទស្សនាវីដេអូ តាមរយៈកម្មវិធីមួយនេះ។ គួរតែបញ្ជាក់ឲ្យដឹងផងថា រយៈពេលនៅមុខអេក្រង់ចំនួន 7 ម៉ោងកន្លះនេះ គឺមិនរាប់បញ្ចូលទាំងពេល ធ្វើកិច្ចការផ្ទះ ឬកិច្ចការសាលានោះទេ។

 

 

ហេតុដូច្នេះហើយ ប្រិយមិត្តអ្នកអានទាំងអស់គ្នា បានដឹងហើយថានេះជា រយៈពេលដែលក្មេងជំទង់ បានចំណាយនៅមុខអេក្រង់ ជារៀងរាល់ថ្ងៃ ដោយវាជាបញ្ហាមួយ មិនទាន់មានដំណោះស្រាយ ដែលកំពុងកើតឡើង ក្នុងសង្គមសព្វថ្ងៃនេះ។ ចុះយល់យ៉ាងណាដែរ ចំពោះលទ្ធផលរកឃើញនេះ? ហើយតើមានក្មេងធ្វើដូចនេះ នៅក្នុងផ្ទះរបស់លោកអ្នកដែរឬទេ? ឬក៏មានវិធីកាត់បន្ថយបាន? សូមចែករំលែកមតិ នៅប្រអប់ Comments ឲ្យយើងបានដឹងផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: Lifestyle