CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កុំព្យូទ័រ​យួរ​ដៃ​ថ្មី​មួយ​ ដែល​មាន​ការរចនា​ក្តា​រចុច​ប្លែក​ពី​គេ និង​មាន​តម្លៃ​សមរម្យ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតកុំព្យូទ័រជាច្រើន កំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារ ដោយបានរចនារូបរាង ក៏ដូចជាបំពាក់មកជាមួយ បច្ចេកវិទ្យាទំនើប ដើម្បីទាក់ទាញចិត្ត អ្នកប្រើប្រាស់ផងដែរ។ ដោយឡែក ក្រុមហ៊ុនមួយចំនួន យើងឃើញថា មានការរចនារូបរាង ស្រដៀងគ្នាជាមួយ ក្រុមហ៊ុនមួយចំនួនទៀត ដែលមានភាពល្បីល្បាញជាង ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ទៀតផង។ ពេលនេះ យើងមកមើល កុំព្យូទ័រដែលផលិតដោយ ក្រុមហ៊ុនមិនសូវល្បីឈ្មោះមួយ ដែលមានការរចនាប្លែកពីគេ ព្រមទាំងមានតម្លៃកាន់តែសមរម្យ។

 

 

មិនខុសទេ កុំព្យូទ័រដែលបាននិយាយខាងលើនោះ វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនមួយ ដែលមានឈ្មោះថា T-BAO ហើយប្រាកដណាស់ ប្រិយមិត្តភាគច្រើន មិនដែលឮ ក៏ដូចជាស្គាល់ឈ្មោះនេះឡើយ ប៉ុន្តែនៅក្នុងពេលនេះ យើងមិនបាននិយាយពី កម្រិតប្រជាប្រិយភាព របស់ក្រុមហ៊ុននេះឡើយ ហើយអ្វីដែលចង់បង្ហាញនោះគឺជា កុំព្យូទ័រយួរដៃថ្មីមួយរបស់ក្រុមហ៊ុនខាងលើ ដែលមានការចនាប្លែកពីគេថែមទៀតផង។ Laptop នោះមានឈ្មោះថា TBOOK5 Pro ដែលមានការរចនាពិសេសបំផុត នៅត្រង់ក្តារចុចតែម្ដង ដែលយើងមើលទៅ គ្រាប់ចុចនីមួយៗ វាមានលក្ខណៈរាងមូល ដែលផតចូលកណ្តាល ហាក់ដូចជាសម្រាប់តម្រូវនឹងម្រាមដៃ ហើយវាក៏ត្រូវបានគេហៅថា ជាក្តារចុចប្រភេទ retro punk ដោយគ្រាប់នីមួយៗ ក៏មានភ្លើងយ៉ាងស្រស់ស្អាតផងដែរ។ គួរបញ្ជាក់ថា កុំព្យូទ័រខាងលើនេះ ភ្ជាប់មកជាមួយ CPU របស់ Intel ប្រភេទ Celeron 3867U រួមទាំងក្រាហ្វិកកាតប្រភេទ NVIDAI GeForce 940MX ទំហំ 2GB ដែលមានអេក្រង់ 14 អ៊ីញ កម្រិតបង្ហាញ Full HD ហើយមានតួខ្លួនស្រោបដោយលោហៈ ព្រមទាំងមានសេនស័រស្កេនស្នាមម្រាមដៃមកជាមួយទៀតផង។

 

 

មិនត្រឹមតែប៉ុណ្ណោះ Laptop ខាងលើ មានភ្ជាប់មកជាមួយរ៉េមទំហំ 8GB រួមទាំងមានអង្គផ្ទុកជាប្រភេទ SSD 256GB និងកាន់តែពិសេសវាតម្លៃ 489 ដុល្លារ នៅក្នុងទីផ្សារបរទេសផងដែរ។ អញ្ចឹងហើយ យើងឃើញថា កុំព្យូទ័រយួរដៃខាងលើនេះ មានការរចនាប្លែកពីគេខ្លាំងនោះ គឺនៅត្រង់ក្តាចុចតែម្ដង ដែលវាបានរចនាឡើង ជាមួយស្ទាយផ្ទាល់ខ្លួន របស់ក្រុមហ៊ុន T-BAO ព្រមទាំងមានលក្ខណៈសម្បត្តិផ្សេងៗទៀត ដូចធ្លាប់មានលើកុំព្យូទ័រ របស់ក្រុមហ៊ុនដទៃទៀតដែរ។ ដូច្នេះតើប្រិយមិត្តគិតយ៉ាងណា ជាមួយ T-BAO TBOOK5 Pro?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: កុំព្យូទ័រ