CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​ស្តើង​ស្រាល​ តម្លៃ​សមរម្យ​ពី​ ASUS ​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើយើងនិយាយដល់ផ្នែក កុំព្យូរទ័រយួរដៃ ឬ Laptop នោះ ខ្ញុំជឿថា ប្រហែលជាប្រិយមិត្តអ្នកអាន បានស្គាល់ និងនឹកដល់យីហោមួយ ឈ្មោះថា ASUS។ សម្រាប់ថ្ងៃនេះ យើងសូមណែរនាំ មិត្តអ្នកអាន នូវកុំព្យូទ័រយួរដៃ ដែលមានតម្លៃសមរម្យ របស់ក្រុមហ៊ុន ASUS  រួមជាមួយនឹងសមត្ថភាព ល្អគួរសម ដែលអ្នកអាចពិចារណាបាន។

 

X407/X507 

 

X407 ជាកុំព្យូទ័រស្តើងរបស់ ASUS ដែលមានតម្លៃសមរម្យ គឺចាប់ពី 299ដុល្លារ ឡើងទៅ តែរូបរាងស្អាត ជាមួយជម្រើស 2 ពណ៌ ដូចជា ពណ៌ខៀវក្រម៉ៅ និង ពណ៌ទឹកមាស ផ្គួបផ្សំជាមួយសមត្ថភាពខ្លាំង  និងថ្មកាន់បានយូរល្អ។ កុំព្យូទ័រនេះ បំពាក់ជាមួយ CPU ដល់ទៅ Intel Core I5-8250U, រ៉េម DDR4 4GB អាចបន្ថែមឡើងដោយ អង្គចងចាំង 8GB មានទំហំផ្ទុកដល់ទៅ 1TB, មានក្រាហ្វិក MX130-2GB ដំណើរការដោយ Window 10 Home មានថ្មខ្លាំង កាន់បានយូរ ព្រមទាំងប្រើយូរ មិនសូវក្តៅ ល្អសម្រាប់អ្នកធ្វើការងារច្រើន ឬអ្នកដែលត្រូវការថ្មយូរ សម្រាប់ការកម្សាន្តមើលរឿង ស្តាប់ចម្រៀង ឬការប្រើប្រាស់អ៊ីនធឺណែតទូទៅ ជាដើម។ X407 នេះ មានទម្ងន់ 1.5Kg ស្រាល ងាយស្រួលយកតាមខ្លួន ទៅណាមកណា ហើយវាមានទំហំអេក្រង់ 14 អ៊ីញ និង 15អ៊ីញ (Full HD) មានបច្ចេកវិទ្យា NanoEdge Display  អេក្រង់សឹងពេញគែម ផ្តល់បទពិសោធន៍ល្អ ដល់អ្នកប្រើប្រាស់។ X407 ក៏អាចទ្រទ្រង់នូវបច្ចេកវិទ្យាដោះសោរ ដោយប្រើស្នាមម្រាមដៃ ព្រមទាំងបច្ចេកវិទ្យា ASUS Fast Charge សាកថ្មបានលឿន គឹបានដល់ទៅ 60% ត្រឹមតែ 49 នាទី។

 

 

 

X409/X509 

 

X409/X509 ត្រូវបានគេស្គាល់ថាជាកុំព្យូទ័រ ដែលស្តើងរបស់ ASUS មានទម្ងន់ត្រឹមតែ 1.65Kg មានជម្រើសពីរពណ៌ រួមមាន ពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ ដែលមានតម្លៃចាប់ពី 339ដុល្លារ មានបំពាក់នូវអេក្រង់ពេញគែម ហៅថា NanoEdge Display ជាមួយផ្ទៃអេក្រង់ធំ ដល់ទៅ 77.5% នៃកុំព្យូទ័រដែលSupport បច្ចេកវិទ្យា 178 degree viewing angle ជួយអោយបទពិសោធន៍ នៃការមើលរបស់អ្នក កាន់តែធំ ច្បាស់ពេញភ្នែក ព្រមទាំងបច្ចេកវិទ្យា anti-glare ដែលជួយអោយពេលអ្នកប្រើប្រាស់ ក្រោមពន្លឺថ្ងៃ ដោយគ្មានបញ្ហា។ X409/X509 បំពាក់ជាមួយនឹង CPU core i7 ជំនាន់ទី 8 (i7-8565U) រ៉េមDDR4 ដល់ទៅ 8GB ទំហំផ្ទុកដល់ទៅ 1TB Sata ជាប្រភេទ Dual Storage អាចបន្ថែម SSD ពីក្រៅបានដល់ទៅ 512GB បំពាក់ក្រាហ្វិកដល់ទៅ MX250-2GB មានទំហំអេក្រង់ 14 អ៊ីញ និង 15 អ៊ីញ (Full HD) បំពាក់ជាមួយ Backlit Keyboard ជាក្តារចុចភ្លឺ ងាយស្រួលប្រើ នៅតំបន់ងងឹត។  X409/X509 ក៏ Support នូវការបច្ចេកវិទ្យា ដោះសោរតាម Fingerprint ព្រមទាំងបច្ចេកវិទ្យា ASUS Fast Charge សាកថ្មបានលឿន គឺដល់ទៅ 60% ត្រឹមតែ 49 នាទី។

 

 

 

X412/X512 

 

X412/X512 ជាកុំព្យូទ័រយួរដៃ ដែលមានរូបរាងស្អាត Premium ស្តើងស្រាល ងាយស្រួលយកតាមខ្លួន មានទម្ងន់ត្រឹមតែ 1.5Kg និងមានតម្លៃចាប់ពី 469ដុល្លារ ឡើងទៅ។ X412/X512 មានអេក្រង់ធំ លាតសន្ធឹង 87% នៃផ្ទៃកុំព្យូទ័រ ហើយវាក៏ Support បច្ចេកវិទ្យា 178 degree viewing angle អេក្រង់ផ្តល់គុណភាពច្បាស់ ត្រជាក់ភ្នែក ផ្តល់ជម្រើសអេក្រង់ 14 អ៊ីញ និង 15 អ៊ីញ (Full HD) មានជម្រើស 3 ពណ៌ដូចជា ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងពណ៌ខៀវ។ ម៉ាស៊ីនកុំព្យូទ័រនេះ មានកម្លាំងខ្លាំង បំពាក់ជាមួយ CPU ដល់ទៅ intel core i7 ជំនាន់ទី 8 (core i7-8565U), រ៉េម DDR4 ដល់ទៅ 8GB ទំហំផ្ទុកប្រភេទSSD 512GB អាចបន្ថែម SSD ពីក្រៅបាន ដល់ទៅ 512GB មួយដើមទៀត និងមានបំពាក់ក្រាហ្វិក  MX250-2GB អមដោយ ប្រពន័្ធដោះសោរសុវត្ថិភាព Fingerprint រីឯក្តារចុចប្រភេទ Backlit Keyboard អាចប្រើប្រាស់បាននៅតំបន់ងងឹត ថ្មមានគុណភាពល្អ កាន់បានយូរ ហើយក៏បានភ្ជាប់ជាមួយបច្ចេកវិទ្យា ASUS Fast Charge សាកថ្មបានលឿន គឺបានដល់ទៅ 60% ត្រឹមតែ 49 នាទី។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ