CAMBO REPORT

Popup Advertising5 seconds

មាន​ការ​បញ្ជាក់​ហើយ Apex Legends Mobile នឹង​មក​ដល់​លើ​ស្មាត​ហ្វូន​នៅ​ចុង​ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apex Legends គឺជាហ្គេមបាញ់ប្រហារបែប Battle Royale ដែលវាត្រូវបានបញ្ចេញដាក់អោយលេងជាផ្លូវការកាលពីខែកុម្ភៈ ដើមឆ្នាំ 2019 កន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ វាជាហ្គេមបានដាក់អោយលេងដោយឥតគិតថ្លៃ ដែលទទួលបានភាពជោគជ័យខ្លាំង និងជាដៃគូប្រកួតប្រជែងគ្នាជាមួយហ្គេម Fortnite ថែមទៀតផង។ គួររំលឹកផងដែរ កាលពីសប្ដាហ៍មុន យើងបានធ្វើការចេញផ្សាយរួចមកហើយ ដែល ក្រុមហ៊ុន EA ប្រកាសជាផ្លូវការថា Apex Legends នឹងមានលេងនៅលើស្មាតហ្វូន ដូចទៅនឹងហ្គេម Fortnite ដែរ។

 

 

ដោយឡែក នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតហ្គេមខាងលើ ទើបបានធ្វើការប្រកាសសាជាថ្មីម្ដងទៀត អំពីថ្ងៃដែលត្រូវបានដាក់អោយលេងជាផ្លូវការ ផងដែរ។ មួយវិញទៀត កាលពីលើមុន នាយកប្រតិបត្តិរបស់ EA លោក Andrew Wilson បាននិយាយថាហ្គេម Apex Legends នឹងមកដល់លើស្មាតហ្វូនក្នុងកំឡុងឆ្នាំ 2021 ហើយរហូតមកដល់ពេល មានការអាប់ដេតថ្មីថា លោក Andrew Wilson បានបញ្ជាក់ថាហ្គេម Apex Legends ជាមួយ Version សម្រាប់ស្មាតហ្វូន នឹងមិនត្រូវរង់ចាំដល់ឆ្នាំ 2021 នោះទេ មានន័យថាវានឹងមកដល់លើស្មាតហ្វូននៅពេលណាមួយ បន្ទាប់ពីថ្ងៃទី 1 ខែតុលាឆ្នាំ 2020។ អញ្ចឹងបានន័យថា សម្រាប់ហ្វេនហ្គេមមួយនេះ នឹងត្រូវមានការអត់ធ្មត់ទន្ទឹងរង់ចាំរយៈពេលមួយឆ្នាំទៀត ទើបអាចបានលេង។

 

 

សរុបមក នេះគឺជាដំណឹងល្អមួយ សម្រាប់បិ្រយមិត្តមួយចំនួន ដែលតែងតែនិយមចូលចិត្តលេងហ្គេមនេះ និងចង់បានបទពិសោធន៍ថ្មី នៃការលេងនៅលើស្មាតហ្វូនរបស់ពួកគេ ផងដែរ។ លើសពីនេះទៅទៀត ហ្គេម Apex Legends Mobile នឹងចូលមកវាយលុកទីផ្សារហ្គេមបែប Battle Royale ជាមួយហ្គេម Fortnite Mobile, PUBG Mobile និងហ្គេម Call of Duty: Mobile ដែលទើបតែប្រកាសចេញក្នុងពេលថ្មីៗនេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម