CAMBO REPORT

Popup Advertising5 seconds

រដ្ឋាភិបាលចិន​បាន​បញ្ឈប់​រាល់​ការ​លក់ Vape តាម​អនឡាញ ព្រោះ​តែ​បារម្ភ​ពី​សុខភាព​របស់​យុវវ័យ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចាប់ផ្ដើមពេលនេះតទៅ ប្រទេសចិននឹងធ្វើការហាមឃាត់ លើការលក់ដូរទាំងឡាយ ដែលពាក់ព័ន្ធទៅនឹង បារីអេឡិចត្រូនិច នៅតាមបណ្ដាលអ៊ីនធើណេត ឬតាមអនឡាញ ដែលរួមបញ្ចូលទាំងម៉ាស៊ីន Vape និងទឹករសជាតិរបស់វា ជាដើម។ ចំណែកឯមូលហេតុវិញនោះ គឺមានការព្រួយបារម្ភជាខ្លាំង ទៅលើសុខភាពរបស់អ្នកជក់វា ហើយជាពិសេសព្រមទាំងផ្លូវកាយ និងផ្លូវចិត្តរបស់យុវជនជាតិ ដែលនិយមជក់តាមគ្នា នាពេលសព្វថ្ងៃនេះ។

 

 

ការសម្រេចចិត្តបញ្ឈប់នេះ ក៏បានទាក់ទងទៅនឹង ការផ្ទុះឡើងនៃជំងឺសួត នៅឯសហរដ្ឋអាមេរិកដែរ ពីព្រោះត្រូវបានអ្នកស្រាវជ្រាវ រកឃើញមូលហេតុថា បណ្ដាលមកពីការជក់ Vape ឬ Juul តាមរយៈការដាក់រសជាតិមួយចំនួន និងធ្វើឲ្យបាត់បង់ជីវិតមនុស្ស ថែមទៀតផង។ បើយោងទៅតាម សារព័ត៌មានមកពី Reuters បានរាយការណ៍មកថា រដ្ឋាភិបាលចិន ការបិទហាងលក់ដូរម៉ាស៊ីន Vape តាមអ៊ីនធើណេត គឺដើម្បីជៀសវាងកុំឲ្យ យុវជន ឬ ក្មេងជំទង់ មានភាពងាយស្រួល រកជាវឧបករណ៍ជក់នេះ រីឯវេបសាយត្រូវបិទដំបូងគេបង្អស់ មានឈ្មោះថា China Tobacco គ្រប់គ្រងដោយរដ្ឋតែម្ដង។ ពិតប្រាកដណាស់ នេះមិនមែនជាការហាមឃាត់ ទាំងស្រុងតែម្ដងឡើយ ដោយប្រជាពលរដ្ឋនៅតែអាច រកជាវវាតាមហាងលក់ ក្នុងផ្សារនានាបានដដែល ប៉ុន្ដែយ៉ាងហោចណាស់ ត្រូវដើរទៅទិញដោយផ្ទាល់ ទើបធ្វើឲ្យកាន់តែពិបាកជាវ និងរហូតដល់អាចកាត់បន្ថយ ឈប់ជក់បន្ដិចម្ដងៗផងដែរ។

 

 

ស្របនឹងពេលនេះដែរ មន្ត្រីសុខាភិបាលសាធារណៈ ក៏បានប្រកាសចេញដំណឹងថា មានការព្រួយបារម្ភទៅលើ ក្រុមហ៊ុនមួយចំនួន ដែលកំពុងកំណត់គោលដៅ ទាក់ទាញលើអតិថិជន និងជាពិសេសយុវវ័យ តាមរយៈការផ្សព្វផ្សាយ ប្រអប់ពណ៌ភ្លឺស្រស់ស្អាត ព្រមទាំងរូបតុក្កតា ដើម្បីជុំរុញឲ្យពួកគេជាវ Vape ទៅជក់ជាប្រចាំតែម្ដង។ លើសពីនេះទៅទៀត ក៏ធ្វើឲ្យយុវជនទាំងអស់នោះ បានយល់ឃើញថា វាត្រូវបានទទួលស្គាល់ច្រើនជាង ការជក់បារី ក៏ប៉ុន្ដែតាមពិតទៅ ពួកវាសុទ្ធតែប៉ះពាល់ ដល់សុខភាពដូចគ្នាប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: Lifestyle