CAMBO REPORT

Popup Advertising5 seconds

Microsoft​ បាន​ចេញ​កម្មវិធី​ថ្មី​មួយ​ ដែល​ក្តោប​លើ​កម្មវិធី​ Office​ ទាំង​អស់​ សម្រាប់​ Android ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើន ប្រហែលជាបានស្គាល់ហើយ ពីកម្មវិធីសំខាន់ៗ ដែលមាននាទីជួយសម្រួល ដល់ការធ្វើឯកសារផ្សេងៗ របស់ Microsoft និយាយឲ្យចំទៅ កម្មវិធីទាំងនោះ មានដូចជា Word, Exel ក៏ដូចជា Power Point និងមានមួយចំនួនទៀតផងដែរ។ យ៉ាងក៏ដោយ បើទោះជាកម្មវិធីទាំងនេះ មាននៅលើស្មាតហ្វូនមែន ប៉ុន្តែវាមិនងាយស្រួល ដូចប្រើប្រាស់ នៅក្នុងកុំព្យូទ័រឡើយ អញ្ចឹងហើយ ទើបក្នុងពេលនេះ Microsoft ក៏បានបញ្ជេញកម្មវិធីដាច់ដោយឡែក មួយផ្សេងទៀត ដែលមានរួមបញ្ចូលកម្មវិធីសំខាន់ៗខាងលើ សម្រាប់ស្មាតហ្វូន ថែមទៀតផង។

 

 

ប្រាកដណាស់ នៅក្នុងពេលនេះ Microsoft បានដាក់ចេញជំនាន់សាកល្បង នៃកម្មវិធីថ្មីមួយ ដែលបង្កើតឡើង សម្រាប់ជំរុញដល់ការធ្វើឯកសារផ្សេងៗ បានកាន់តែងាយស្រួល ហើយកម្មវិធីនោះដែរ វាមានឈ្មោះថា Microsotf Office ដោយនៅក្នុងនោះ គឺមានរួមបញ្ចូលទាំង Word, Exel, Power Point និងកម្មវិធីមួយចំនួនទៀត ដែលទាក់ទងផងដែរ។ មិនខុសទេ កម្មវិធីនេះ វាមានអាចជួយសម្រួលដល់ការបង្កើត កែតម្រូវ ក៏ដូចជាគ្រប់គ្រងឯកសាររបស់លោកអ្នក បានកាន់តែប្រសើរ។ នៅក្នុងនោះដែរ វាក៏អាចបង្កើតជាឯកសារ PDF ដោយធ្វើការកែប្រែពី File រូបភាព, Word, Excel និង Power Point ថែមទៀតផង លើសពីនេះ វាក៏មានមុខងារមួយចំនួនទៀតដូចជា Lens ដែលអាចធ្វើការស្កេនយកឯកសារ តាមរយៈកាមេរ៉ាស្មាតហ្វូនផងដែរ។ យ៉ាងណាក៏ដោយ ដូចបានបញ្ជាក់ហើយថា វាស្ថិតនៅជំនាន់សាកល្បងនៅឡើយ ដូច្នេះវាមិនទាន់ដាក់ឲ្យទាញយកទូលំទូលាយនោះទេ ប៉ុន្តែអ្នកអាចចូលទៅឆែកមើល នៅក្នុង Play Store បាន បើសិនជាមាន គួរតែទាញយកមកសាកប្រើទៅ តែបើមិនទាន់មាន គឺមានតែរង់ចាំពេលដែលវាមានប៉ុណ្ណោះ។

 

 

ជាចុងក្រោយ ក៏សូមបញ្ជាក់ថា វាមានតែនៅលើ Play Store របស់អ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ ចំណែកឯនៅលើ App Store វិញ គឺ Microsoft មិនទាន់ដាក់ឲ្យធ្វើការសាកល្បងប្រើប្រាស់នៅឡើយទេ។ អញ្ចឹងហើយ យើងឃើញថា កម្មវិធីថ្មីខាងលើ វាកាន់តែជួយបន្ថែមភាពងាយស្រួល មួយកម្រិតទៀត សម្រាប់អ្នកដែលចូលចិត្ត ប្រើប្រាស់ ក៏ដូចជាកែសម្រួលឯកសារផ្សេងៗ នៅលើស្មាតហ្វូន និងថេប្លេត និយាយរួមទៅ គឺមានបញ្ចូលកម្មវិធីសំខាន់ៗទាំងអស់ សម្រាប់គ្រប់គ្រងឯកសារ ក៏ដូចជាអាចប្តូរទៅជាឯកសារ PDF បានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម