CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Blizzard ប្រកាសចេញ Overwatch 2 ជាផ្លូវការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តដែលចូលចិត្តលេងហ្គេមភាគច្រើន ប្រហែលជាបានស្គាល់ហ្គេម Overwatch ច្បាស់ជាមិនខាន។ Overwatch គឺជាហ្គេមបែបបាញ់ប្រហារគ្នាទៅមក (Team-Based Multiplayer First-Person Shooter) ហើយវាត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Blizzard Entertainment ។ បើគិតទល់មកដល់ពេលនេះយើងឃើញថា Overwatch មានអាយុកាលជាង 3 ឆ្នាំ មកហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្នុងរយៈពេលជាង 3 ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែហ្គេម Overwatch ទទួលបានកំណែអាប់ដេតពិសេសៗ និងថ្មីៗជាច្រើនក៏ពិតមែន ប៉ុន្តែវាមិនទាន់បានធ្វើកំណែអាប់ដេតក្នុងលក្ខណៈទ្រង់ទ្រាយធំនោះទេ។ ហេតុដូច្នេះហើយ ចូលមកដល់ដើមឆ្នាំ 2019 ភ្លាម ក៏ចាប់ផ្តើមមានព័ត៌មានលេចឮថា ក្រុមហ៊ុន Blizzard Entertainment កំពុងតែសម្ងំអភវិឌ្ឍហ្គេម Overwatch 2។ មិនត្រឹមតែប៉ុណ្ណោះ វាអាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2019 នេះថែមទៀតផង។

 

 

បន្ទាប់ពីទទួលបានព័ត៌មានជាច្រើន ដែលនិយាយអំពីហ្គេម Overwatch 2 ជិតមួយឆ្នាំរួចមក ទីបំផុតកាលពីយប់មិញនេះ នៅក្នុងព្រឹត្តិការណ៍ BlizzCon 2019 ក្រុមហ៊ុន Blizzard ក៏បានសម្រេចចិត្តប្រកាសចេញហ្គេម Overwatch 2 ជាផ្លូវការ ដូចទៅនឹងព័ត៌មានដែលបានលេចធ្លាយកាលពីពេលកន្លងពិតមែន។ Overwatch 2 បានធ្វើការប្រែ ព្រមទាំងបន្ថែមមកជាមួយរបៀបលេង និងមុខងារថ្មីៗជាច្រើន ដោយក្នុងនោះមានដូចជា ផែនទីថ្មី, តួអង្គថ្មី, វគ្គ Player-VS-Player ថ្មីដែលមានឈ្មោះថា PUSH, Player-VS-Enemies (Story Mission), មុខងារបង្កើនកម្រិត Level និងកែប្រែសមត្ថភាពរបស់តួអង្គ ជាដើម។ ក្រៅពីនេះនៅក្នុង Overwatch 2 ក៏បានធ្វើការកែប្រែទៅលើរូបរាង និង Skills មួយចំនួនរបស់តួអង្គខ្លះៗ ថែមទៀតផង។ 

 

 

បើយោងតាមការបញ្ជាក់របស់ ក្រុមហ៊ុន Blizzard បាននិយាយថា អ្នកដែលលេងហ្គេម Overwatch ក៏អាចធ្វើការលេងប្រកួតប្រជែងជាមួយ អ្នកដែលលេងនៅក្នុងហ្គេម Overwatch 2 ផងដែរ តាមរយៈវគ្គ PvP Multiplayer។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺអ្នកលេងហ្គេម Overwatch ទាំងអស់ ក៏អាចប្រើប្រាស់ផែនទី និងតួអង្គថ្មីទាំងអស់ដែលមាននៅក្នុង Overwatch 2 ថែមទៀតផង។ លើសពីនេះទៅទៀត ក្រុមហ៊ុន Blizzard ក៏មានគម្រោង ដើម្បីធ្វើយ៉ាងណាឲ្យគ្រឿងលម្អ និងសម្លៀកបំពាក់ឈុតក្រៅ (Skins) ដែលមាននៅក្នុងហ្គេម Overwatch វគ្គ 1 គាំទ្រនៅក្នុងហ្គេម Overwatch 2 ផងដែរ។ គួរបញ្ជាក់ផងថា ហ្គេម Overwatch 2 នឹងដាក់ឲ្យលេងនៅលើ Platforms មួយចំនួនដូចជា ម៉ាស៊ីនហ្គេម PS4, Xbox One, Nintendo Switch និងកុំព្យូទ័រ។

 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី Overwatch 2 Gameplay Trailer ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម