CAMBO REPORT

Popup Advertising5 seconds

បន្ទាប់​ពី​រឿង​មនុស្ស​ពីង​ពាង រីឯ​រឿង​មនុស្ស​ស្រមោច​ក៏​នឹង​ទទួល​បាន​វគ្គ​ថ្មី​ដូច​គ្នា​ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍ថ្មីមួយបង្ហាញថា អ្នកដឹងនាំរឿងលោក Peyton Reed នឹងត្រឡប់មករៀបចំគម្រោងថត ខ្សែភាពយន្ដកំពូលវីរបុរសស្រមោច Ant-Man វគ្គ 3 បន្ដសាច់រឿងទៅខាងមុខទៀត ជាមួយនឹងតារាសម្ដែងលោក Paul Rudd ជាតួឯកដដែល ថែមទៀតផង។ ចំណែកឯប្រភពគឺបានមកពី ក្រុមអ្នកសារព័ត៌មាន The Hollywood Reporter បានអះអាងមកថារឿង Ant-Man 3 នឹងចាប់ផ្ដើមថតនៅចុងឆ្នាំ 2020 ឬនៅដើមឆ្នាំ 2021 សម្រាប់គម្រោងចាក់បញ្ចាំង នៅក្នុងឆ្នាំ 2022 ដូចគ្នាទៅនឹងរឿងគំនូរជីវចល Spider-Man: Into the Spider-Verse 2 និងរឿង Black Panther 2 អញ្ចឹងដែរ។

 

 

បើទោះបីជាខ្សែភាពយន្ដ Ant-Man វគ្គពីមុនៗមក រកប្រាក់ចំណូលបាន កម្រិតទាបជាងគេក្នុងចំណោម ខ្សែភាពយន្ដរបស់ Marvel ដទៃៗទៀតយ៉ាងណាក្ដី ក្នុងដំណាក់កាលទី 2 និងទី 3 (Phase Two និង Phase Three) ប៉ុន្ដែវាទទួលបានការគាំទ្រច្រើន ពីអ្នកជំនាញវាយតម្លៃពិន្ទុឲ្យខ្ពស់ និងប្រមូលបានអ្នកគាំទ្រច្រើនផងដែរ។ លើសពីនេះទៅទៀត មនុស្សស្រមោចនេះ គឺជាតួអង្គសំខាន់បំផុត នៅលើខ្សែភាពយន្ដ Avengers: Endgame ដោយបាននាំយកម៉ាស៊ីន Quantum Realm មកថយក្រោយពេលវេលា ដើម្បីប្រកួតជាមួយនឹង Thanos ដូច្នេះវាពិតជាសាកសមណាស់ ដែលផលិតកម្ម Disney ផ្ដល់ឲ្យវគ្គថ្មីមួយទៀត។ កាលពីពេលប្រកាសចេញ គម្រោងដំណាក់កាលទី 4  (Phase Four) គឺបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្សែភាពយន្ដ Ant-Man 3 មិនត្រូវបានបង្ហាញខ្លួន នៅលើតារាងនឹងគេនោះទេ ប៉ុន្ដែឥឡូវនេះមានសង្ឃឹមវិញហើយ ជាមួយនឹងរបាយការណ៍ថ្មីនេះ។

 

 

ខណៈពេលដែល យើងបានដឹងហើយថា Marvel និង Disney ក៏មានគម្រោងថតរឿង Ant-Man 3 នាពេលអនាគតដែរ ដោយរំពឹងទុកនឹងនៅចុងឆ្នាំ 2020 ឬដើមឆ្នាំ 2021 ហើយមកដល់រោងភាពយន្ដ នៅឆ្នាំ 2022 ខាងមុខនេះ ដោយឡែក សម្រាប់សាច់រឿងរបស់វាវិញនោះ គឺយើងមិនទាន់ទទួលបាន ដំណឹងនៅឡើយទេ។ ចំណែកឯខ្សែភាពយន្ដដំបូង នៅក្នុងភព MCU បន្ទាប់ពីរឿងចុងក្រោយ Avengers: Endgame គឺត្រូវជា Black Widow ដែលសម្ដែងដោយកញ្ញា Scarlett Johansson ដដែល និងត្រៀមចាក់បញ្ចាំងក្នុងរោងកុន នៅថ្ងៃទី 1 ខែឧសភា ឆ្នាំ 2020 ខាងមុខនេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: IGN Tag: Lifestyle