CAMBO REPORT

Popup Advertising5 seconds

មុខងារ​ថ្មី​ Incognito ​Mode​ នៅ​លើ ​Google​ Maps ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ប្រើ​ជា​បណ្តើរៗ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងពេលសព្វថ្ងៃនេះ Google Maps ពិតជាមានសារៈសំខាន់ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទូទៅ ព្រោះថាវាអាចជួយបានច្រើន ក្នុងការនាំអ្នកប្រើប្រាស់ ទៅដល់គោលដៅ របស់ពួកគេផងដែរ។ ដោយឡែក នៅក្នុងពេលនេះ Google បានបញ្ចេញមុខងារថ្មីមួយជាផ្លូវការ បន្ទាប់ពីបានសាកល្បងប្រើប្រាស់ ប្រហែលជាមួយខែមកហើយ នៅលើ Google Maps ដោយវាត្រូវបានគេហៅថា Incognito Mode ដែលមានប្រយោជន៍សម្រាប់អ្នកដែល មិនចង់ឲ្យ Google រក្សាទុកទិន្នន័យរបស់ខ្លួន ក្នុងកម្មវិធីនេះ។

 

 

ប្រាកដណាស់ នៅក្នុងពេលនេះ មុខងារថ្មី Incognito Mode ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈហើយ ក្នុងកម្មវិធី Google Maps ហើយវាក៏ជាមុខងារមួយ ដែល Google បានដាក់ឲ្យអ្នកប្រើប្រាស់មួយចំនួន ធ្វើការសាកល្បងអស់មួយរយៈមកហើយ។ នៅក្នុងនោះដែរ មុខងារនេះ វាមាននាទីធ្វើការប្រើប្រាស់ Google Maps របស់អ្នក ហាក់ដូចជាមិនមានលក្ខណៈ ផ្ទាល់ខ្លួននោះទេ ព្រោះថានៅពេលដែលអ្នក បើកមុខងារនេះ នោះវានឹងចូលទៅកាន់ផែនទីថ្មីមួយទៀត ដែលមិនប្រើប្រាស់គណនី Google របស់អ្នកឡើយ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ទិន្នន័យទាំងអស់ វានឹងមិនធ្វើការរក្សាទុកនោះទេ មិនថានៅក្នុង Browser, search history, ការផ្លាស់ប្តូរទីតាំងរបស់អ្នក ក៏ដូចជាការចែករំលែកទីតាំងផងដែរ និយាយឲ្យចំទៅ រាល់ទិន្នន័យដែលអ្នក បានបង្កើតនៅក្នុងកម្មវិធី Google Maps ទាំងអស់ គឺមិនត្រូវបានរក្សាទុកនោះទេ។ 

 

ដើម្បីធ្វើការប្រើមុខងារនេះ គឹមិនមានអ្វីពិបាកនោះទេ លោកអ្នកគ្រាន់តែចុចលើ រូប profile គណនី Google របស់អ្នកក្នុងកម្មវិធី Google Maps បន្ទាប់មកចុចលើពាក្យ Incognito Mode ជាការស្រេច ហើយក៏សូមបញ្ជាក់ថា បើលោកអ្នកមិនបានឃើញពាក្យនេះទេ ប្រិយមិត្តអាចចូលទៅកាន់ Play Store ដើម្បីធ្វើការអាប់ដេត Google Maps តែបើអាប់ដេតហើយ នៅមិនមានទៀតនោះ ដូច្នេះអ្នកអាចរង់ចាំមើលនៅថ្ងៃបន្ទាប់ទៀត ព្រោះថាវាអាចនឹងមិនទាន់ មានសម្រាប់ស្មាតហ្វូនរបស់អ្នកភ្លាមៗនោះទេ។ 

 

 

សរុបមកវិញ យើងឃើញថា នៅពេលដែលបើកមុខងារ Incognito mode លើកម្មវិធី Google Maps រាល់ទិន្នន័យទាំងអស់ ដែលបានប្រើប្រាស់ នៅក្នុងពេលនោះ គឺមិនត្រូវបានរក្សាទុកនោះឡើយ ហើយវាក៏មិនបានប្រើប្រាស់គណនីរបស់អ្នក ដើម្បីចូលទៅក្នុងកម្មវិធីនេះនោះដែរ។ យ៉ាងណាក៏ដោយ ពេលដែលបឹទវាវិញនោះ ការប្រើប្រាស់របស់លោកអ្នក នឹងត្រលប់មកធម្មតាវិញ ដោយវានឹងរក្សាទុក ការស្រាវជ្រាវទីតាំង ការផ្លាស់ប្តូរទីតាំង ឬទិន្នន័យផ្សេងៗទៀត នៅក្នុងគណនីរបស់អ្នកផងដែរ។ ដូច្នេះហើយ បើគិតថាវាមានប្រយោជន៍ អ្នកគួរប្រើប្រាស់វាទៅ តែបើវាដូចជាមិនមានសារៈសំខាន់សម្រាប់អ្នក អញ្ចឹងប្រើប្រាស់តាមធម្មតាវិញ ក៏មិនមានជាបញ្ហាអ្វីឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: Android Central Tag: កម្មវិធី-ហ្គេម