CAMBO REPORT

Popup Advertising5 seconds

រឿង​គំនូរ​ជីវចល Spider-Man: Into the Spider-Verse វគ្គ 2 នឹង​មក​ដល់​ក្នុង​ឆ្នាំ 2022 ខាង​មុខ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ផលិតកម្មខ្សែភាពយន្ដ Sony Pictures បានចាក់បញ្ចាំងនូវរឿងគំនូរជីវចល Spider-Man: Into the Spider-Verse កាលពីឆ្នាំ 2018 កន្លងផុតទៅនេះ ដែលមានការគាំទ្រខ្លាំង ពីអ្នកទស្សនាជុំវិញពិភពលោក ព្រមទាំងទទួលបានជោគជ័យ លើការរកប្រាក់ចំណូល បានរហូតដល់ទៅចំនួន 375.5 លានដុល្លារឯណោះ ជាមួយថ្លៃចំណាយត្រឹមតែ 90 លានដុល្លារទេ។ រហូតមកដល់ពេលមុននេះបន្ដិច គណនីបណ្ដាញសង្គម Twitter របស់រឿងមួយនេះផ្ទាល់តែម្ដង ទើបបង្ហាញវីដេអូខ្លីមួយ ដោយបង្ហើបឲ្យដឹងថា ហ្វេនទាំងអស់គ្នា នឹងទទួលបានវគ្គទី 2 នាពេលខាងមុខនេះ។

 

 

បើយោងទៅតាម អត្ថបទផុសមួយនោះ គឺគ្មានអ្វីបញ្ជាក់ច្រើននោះឡើយ ដោយគ្រាន់តែសរសេរថា ថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 ជាមួយនឹងរូប Emoji សត្វពីងពាង ហើយភ្ជាប់មក Hashtag #SpiderVerse ដែលចង់សំដៅទៅនឹង ថ្ងៃចាក់បញ្ចាំងនៅរោងកុនតែម្ដង។ ការទទួលបានវគ្គទី 2 នេះ គឺពិតជាធ្វើឲ្យហ្វេន មានអារម្មណ៍ថាភ្ញាក់ផ្អើល និងសប្បាយចិត្តខ្លាំងមែន បន្ទាប់ពីរឿងគំនូរជីវចលនេះ ទទួលបានពានរង្វាន់អូស្ការ (Oscar) ខាងផ្នែករូបភាពគំនូរល្អបំផុត (Best Animated Picture) កាលពីដើមឆ្នាំនេះ។ លើសពីនេះទៅទៀត វាក៏ត្រូវបានមនុស្សជាច្រើន លើកឡើងមកថា ជារឿងមនុស្សពីងពាងដ៏ល្អបំផុតមួយ ក្នុងចំណោមខ្សែភាពយន្ដ Spider-Man ដទៃៗទៀតផងដែរ។ ខណៈពេលដែល យើងបានដឹងហើយថា វានឹងត្រឡប់មកវិញ ជាមួយនឹងវគ្គទី 2 នាពេលខាងមុនខេះ ប៉ុន្ដែសម្រាប់តួអង្គចាស់ៗក្នុងវគ្គ 1 គឺមិនទាន់ដឹងទេថា នឹងអាចត្រឡប់មកវីញ ឬក៏អត់នោះឡើយ ដូច្នេះមានតែរង់ចាំមើល ដំណឹងទាក់ទងនឹងវា នៅលើកក្រោយៗទៀតប៉ុណ្ណោះ។

 

 

ពិតប្រាកដណាស់ សម្រាប់ការចាក់បញ្ចាំងនៅឆ្នាំ 2022 គឺមិនមែនឆាប់នោះទេ ដោយត្រូវអង្គុយរង់ចាំដល់ទៅ 2 ឆ្នាំទៀតឯណោះ ក៏ប៉ុន្ដែយ៉ាងហោចណាស់ វាល្អប្រសើរជាងអត់មានវគ្គថ្មីតែម្ដង។ ស្របនឹងពេលនេះផងដែរ Sony និង Disney ក៏កំពុងតែមានគម្រោង សិក្សាលើខ្សែភាពយន្ដ Spider-Man វគ្គ 3 នៅក្នុងភព Marvel Cinematic Universe ជាមួយនឹងតួអង្គ Peter Parker ដែលសម្ដែងដោយលោក Tom Holland ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle