CAMBO REPORT

Popup Advertising5 seconds

Google​ បាន​ទិញ​យក​ក្រុមហ៊ុន​ Fitbit​ ជា​ផ្លូវការ​ក្នុង​តម្លៃ​ 2.1​ ពាន់​លាន​ដុល្លារ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លោកអ្នកប្រហែលជាបានស្គាល់ហើយ នូវក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃ Fitbit ដោយនេះជាក្រុមហ៊ុនមួយ ដែលមានភាពល្បីល្បាញគួរសម នៅក្នុងវិស័យខាងលើ ជាពិសេសនោះគឺផលិតផលនីមួយៗ ដែលដាក់ចេញមក គឺមានការយកចិត្តទុកដាក់ខ្លាំង ទៅលើផ្នែកសុខភាព អ្នកប្រើប្រាស់ថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ Google ក៏បានប្រកាសជាសាធារណៈថា ខ្លួនបានទិញយកក្រុមហ៊ុន ខាងលើនេះរួចរាល់ហើយ ក្នុងតម្លៃជាង 2 ពាន់លានដុល្លារ។

 

 

មិនខុសទេ បើតាមការបង្ហាញរបស់ Google បានឲ្យដឹងថា ក្រុមហ៊ុនធំ ដែលមានមូលដ្ឋានក្នុងទឹកដីអាមេរិកមួយនេះ បានសម្រេចក្នុងការទិញយក ក្រុមហ៊ុន Fitbit មកដាក់នៅក្រោមស្លាកយីហោរបស់ខ្លួន ហើយចំពោះតម្លៃវិញនោះគឺដល់ទៅ 2.1 ពាន់លានដុល្លារថែមទៀតផង។ នៅក្នុងការទិញនេះដែរ នឹងធ្វើក្រុមហ៊ុនខាងលើ កាន់តែមានការរីកចម្រើនថែមទៀត ក្នុងការវិនិយោគនៃ Wear OS ហើយកាន់តែពិសេស វាក៏ជំរុញឲ្យ Google នាំយកឧបករណ៍ប្រភេទនេះ ដែលស្ថិតក្រោមស្លាក Mad By Google ចូលទៅក្នុងទីផ្សារថែមទៀតផង។ គួបញ្ជាក់ដែរថា Google មានបង្កើតកម្មវិធីជារបៀប ថែរក្សាសុខភាពនេះរួចហើយ ដែលមានឈ្មោះថា Google Fit ប៉ុន្តែវាមិនប្រសើរដូចរបស់ Fitbit និង Apple នោះទេ។ បើនិយាយពីផ្នែក Hardware វិញ Google មិនដែលបានបញ្ចេញនាឡិកាឆ្លាតវៃ ដែលស្ថិតក្រោមស្លាកយីហោ របស់ខ្លួន ចូលទៅក្នុងទីផ្សារនោះទេ ប៉ុន្តែលើកមុនមានដំណឹងថា ក្រុមហ៊ុនមួយនេះ កំពុងធ្វើការទៅលើវាផងដែរ។ ហេតុនេះអាចនិយាយបានថា ទាំង Software និង Hardware ទៅលើផ្នែកនាឡិកាឆ្លាតវៃ តាមដានសុខភាពគឺ Fitbit មានបទពិសោធន៍ជាច្រើន ជាមួយមនុស្សរាប់លាននាក់ ដែលបានប្រើប្រាស់ផលិតផលខ្លួន ដូច្នេះនេះហើយ ជាអ្វីដែល Google ចង់បានពី Fitbit មកវិញ។ 

 

 

យ៉ាងណាក៏ដោយ បើទោះជា Fitbit ត្រូវបាន Google ទិញយកពិតមែន ប៉ុន្តែក្រុមហ៊ុននេះ នៅតែរក្សាសុវត្ថិភាពទៅលើ ទិន្នន័យសុខភាពរបស់ខ្លួន ដូចមុនដដែល ហើយចំពោះ Fitbit health និងទិន្នន័យសុខភាព គឺមិនត្រូវបានប្រើប្រាស់ សម្រាប់ការផ្សាយពាណិជ្ជកម្មរបស់ Google នោះទេ ដូច្នេះអ្នកប្រើប្រាស់អាចទុកចិត្តបាន។ និយាយរួមមកវិញ បើតាមការរៀបរាប់នេះ អាចនិយាយបានថា Google កាន់តែចង់បង្កើនល្បឿនថែមមួយកម្រិតទៀត នៅក្នុងទីផ្សារឧបករណ៍តាមដានសុខភាព (នាឡិកាឆ្លាតវៃជាដើម) អញ្ចឹងហើយទើបក្រុមហ៊ុនេះ បានទិញយកក្រុមហ៊ុន Fitbit ដើម្បីមកពង្រឹងទីផ្សាររបស់ខ្លួន មុនពេលចាប់ផ្ដើមផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle