CAMBO REPORT

Popup Advertising5 seconds

Nokia​ បាន​ជ្រើសរើស​បុគ្គលិក​បន្ថែម​ 350​ នាក់​ទៀត​ ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍប្រព័ន្ធ 5G ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងពេលសព្វថ្ងៃនេះ បច្ចេកវិទ្យា 5G កាន់តែរីកចម្រើនឡើង ជាបន្តបន្ទាប់ ដោយសារតែមានក្រុមហ៊ុនជាច្រើន កំពុងតែសិក្សាបន្ថែម ដើម្បីប្រកួតប្រជែងគ្នា នៅលើទីផ្សារបណ្តាញអ៊ីនធើណេត ដែលមានល្បឿនបំផុតផងដែរ។ ដោយហេតុនេះហើយ ទើបនៅក្នុងពេលនេះ ក្រុមហ៊ុន Nokia បានប្រកាសជ្រើសរើសបុគ្គលិកបន្ថែម ជាច្រើននាក់ទៀត ដើម្បីឲ្យពួកគេធ្វើការចូលរួម នៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុននេះ បានកាន់តែរហ័សជាងមុនថែមមួយកម្រិតទៀត។

 

 

មិនខុសទេ បើតាមអ្នកនាំពាក្យរបស់ Nokia បានបង្ហើបថា នៅក្នុងឆ្នាំនេះ Nokia បានជ្រើសបុគ្គលិកបន្ថែម 350 នាក់សម្រាប់បម្រើការងារ នៅក្នុងប្រទេសកំណើតរបស់ខ្លួន ដែលក្នុងនោះជាង 200 នាក់ត្រូវបានចាតុឲ្យធ្វើការផ្នែក mobile network និងក្រៅពីនេះ គឺត្រូវបានចាត់ឲ្យទៅធ្វើការអភិវឌ្ឍន៍បន្ថែមទៀតផ្នែក SoC (system on chip) សម្រាប់បំពាក់នៅលើ ឧបករណ៍ 5G របស់ខ្លួនផងដែរ។ គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុន Nokia ក៏បានប្រកាសប្រាប់ពីចំណូលរបស់ខ្លួន នៅក្នុងត្រីមាសទី 3 នៃឆ្នាំនេះដែរ ដែលយើងឃើញថា វាមានការធ្លាក់ចុះប្រមាណជា 30% ឯណោះ ហើយពួកគេក៏បានរពឹងថា វានឹងមានការធ្លាក់ចុះ ជាបន្តទៀត នៅក្នុងពេលអនាគតខាងមុខ ដោយសារអតិថិជន មួយភាគធំត្រូវបានបាត់បង់ ហេតុនេះហើយ ទើបពួកគេត្រូវការបង្កើនល្បឿន នៃការអភិវឌ្ឍន៍បណ្តាញ 5G បន្ថែមទៀត ដើម្បីស្រោចស្រង់មកវិញអញ្ចឹងដែរ។

 

 

ដូច្នេះហើយ នៅក្នុងពេលនេះ Nokia កំពុងព្យាយាមធ្វើឲ្យ ការអភិវឌ្ឍន៍បច្ចេកវិទ្យា 5G របស់ខ្លួន កាន់តែមានភាពរហ័សទៅមុខទៀត ដើម្បីប្រកួតប្រជែងជាមួយ ក្រុមហ៊ុនផ្សេងៗ ក៏ដូចជាដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន កុំឲ្យធ្លាក់ចុះជាបន្តទៀត។ អញ្ចឹងអាចនិយាយបានថា 5G កាន់តែរីកចម្រើនទៅហើយ ដោយសារតែក្រុមហ៊ុនជាច្រើន កំពុងតែបង្កើនការអភិវឌ្ឍន៍ ក៏ដូចជាបង្កើនទីផ្សារ 5G រៀងៗខ្លួន ហើយប្រហែលជាមិនយូរទៀតនោះទេ បច្ចេកវិទ្យាមួយនេះ អាចនឹង មានភាពទូលំទូលាយ នៅក្នុងពិភពលោក ដូចបណ្តាញ 4G សព្វថ្ងៃនេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: Lifestyle