CAMBO REPORT

Popup Advertising5 seconds

ASUS​ ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​តៃវ៉ាន់​មាន​ស្លាក​យីហោ​អន្តរជាតិ​មាន​តម្លៃ​ប្រចាំ​ឆ្នាំ​ 2019​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ASUS ជាប់ឈ្មោះជាក្រុមហ៊ុនតៃវ៉ាន់ ដែលមានស្លាកយីហោអន្តរជាតិ ដែលមានតម្លៃ ប្រចាំឆ្នាំ 2019 ដែលឈរជើងលំដាប់លេខ 1 ក្នុងការដឹងនាំបច្ចេកវិទ្យា សំរាប់មនុស្សជាតិ។ លទ្ធផលប្រចាំឆ្នាំ នៃការស្រាវជ្រាវរបស់ “Best Taiwan Global Brands” ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកវាយតម្លៃទៅលើក្រុមហ៊ុនទាំងអស់ របស់ប្រទេសតៃវ៉ាន់ នៅក្នុងទីផ្សារអន្តរជាតិ។ ក្នុងនោះផងដែរ ASUS ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលល្អ និងជាក្តីសង្ឈឹមមួយខ្ពស់ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ដែលបានថ្លែងដោយ ក្រសួងសេដ្ឋកិច្ច។

 

 

 

ASUS មានឆន្ទៈ យ៉ាងមោះមុត ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីធ្វើការចែកចាយភាពពិសេស នៃផ្នែកបច្ចេកវិទ្យា ទៅដល់អ្នកប្រើប្រាស់ គ្រប់ទីកន្លែង ហើយគោលគំនិតទាំងនេះ ផុសចេញពីដួងចិត្តរបស់ក្រុមការងារទាំងអស់ និងប្រកបទៅដោយ ទស្សនវិស្ស័យ ផងដែរ។ ទាំងនេះហើយដែលជំរុញ អោយពួកយើងមានឱកាស រក្សាដំណែងទី 1 ដែលអាចប្រកួតប្រជែង ក្នុងឆាកអន្តរជាតិ ក្នុងរយៈពេល 7 ឆ្នាំចុងក្រោយ ផ្ទួនៗគ្នា។ យើងតែងតែបង្កើតភាពល្អ ពេលនេះ និងបន្តទៅ ពេលអនាគត ផងដែរ។

 

ASUS ក្នុងឆ្នាំ 2019៖ ឆន្ទៈក្នុងការស្រាវជ្រាវភាពល្អនៃការរចនាផលិតផល និងពានរង្វាន់ដែលទទួលបានក្នុងឆាកអន្តរជាតិ

 

ASUS ទទួលបានភាពជោគជ័យ និងពានរង្វាន់ជាច្រើន ក្នុងឆ្នាំ 2019 ហើយក្រុមហ៊ុននេះ នៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តការយកពានរង្វាន់ ពិភពលោក លើការរចនា ក៏ដូចជាការទទួលស្គាល់ ដោយប្រព័ន្ធផ្សព្វផ្សាយ ពិភពលោក ផងដែរ។ ជាមួយគ្នានេះ “Fortune” ធ្លាប់បានទទួលស្គាល់ ម្តងរួចមកហើយថា ASUS ជាក្រុមហ៊ុនគួរអោយសរសើរមួយ ក្នុងចំណោមក្រុមហ៊ុនល្បីៗ ផ្សេងទៀត ហើយ ”Forbes” ក៏ធ្លាប់បានដាក់ឈ្មោះ ASUS នៅក្នុងពានរង្វាន់ ”Global 2000” របស់ខ្លួន ថែមទៀតផង។ មិនតែប៉ុណ្ណោះ ផលិតផល ASUS បានជាប់ឈ្មោះទទួលពានរង្វាន់ ពី iF Design ចំនួន 22 ពានរង្វាន់, ពី Red Dot ចំនួន 21 ពានរង្វាន់ និងពី Good Design ចំនួន 4 ពានរង្វាន់ ផងដែរ។ 

 

ខួបគំរប់ទី 30 ឆ្នាំរបស់ ASUS៖ លក្ខណពិសេស និងការច្នៃប្រឌិត ជាពិសេសសំរាប់ខួបទី 30 ឆ្នាំនេះ

 

លោកអគ្គនាយក របស់ក្រុមហ៊ុន ASUS លោក Jonney Shih បានរៀបចំជំនួបជាមួយ សារពត៌មាន នាពេលកម្មវិធី Computex 2019 កន្លងមក សំរាប់ខួប 30 ឆ្នាំនេះ និងបានបញ្ចេញនូវផលិតផល ជាច្រើន រួមមាន៖ Motherboard, ZenBook Pro Duo និង ZenBook Duo laptops និង ZenScreen Touch portable monitor។ លើសពីនេះទៅទៀត យើងឃើញមានស្មាតហ្វូន ZenFone 6 Edition 30, ZenBook Edition 30 និង Prime X299 Edition 30 motherboard ដែលសុទ្ធតែជាផលិតផល កំពូលចុងក្រោយ ផងដែរ។

 

ASUS Republic of Gamers: កម្លាំងខ្លាំងក្នុងការលេងហ្គេម

 

ឆ្នាំ 2019 នេះ ត្រូវបានកំណត់ផងដែរថា ជាឆ្នាំលេចធ្លោមួយសំរាប់ ASUS Republic of Gamers (ROG) ដែលបានបញ្ចេញអាវុធធំរបស់ខ្លួន នៅក្នុងទីផ្សារអន្តរជាតិ នោះគឺ ROG Phone II ដែលជាស្មាតហ្វូន សម្រាប់អ្នកជំនាញលេងហ្គេម ដោយមានការរចនាស្អាត និងមានអត្ថប្រយោជន៍ច្រើន សម្រាប់ជ័យជំនះ Gamer។ អ្វីដែលរឹតតែប្លែក ថែមទៀតនោះ គឺថាក្នុងឆ្នាំ 2019 នេះ ROG Mothership (GZ700) ជាកុំព្យូទ័រយួរដៃ ដែលមានកម្លាំងម៉ាស៊ីនខ្លាំង អាចជំនួសអោយ Desktop បាន។ បន្តមកមើលផលិតផលថ្មីមួយទៀតគឺ ROG Strix XG17 ជាអេក្រង់ដែលអាចចល័តបាន ដែលរចនាឡើង សម្រាប់អ្នកលេងហ្គេមកំរិតធ្ងន់ និងជំនាញបំផុត សម្រាប់អោយការលេងរបស់ពួកគេ មានភាពរលូន និងអតិភាពនៃជ័យជំនះ ដោយអេក្រង់នេះក្នុងកំរិត 240Hz refresh rate និង 3ms response time។ 

 

ក្រៅពីនេះ ខាងក្រុមហ៊ុន ក៏បានបង្ហើបនូវម៉ូឌែលថ្មី ជាត្រកូល Strix និង Zephyrus ដែលបំពាក់ដោយRefresh Rate 300Hz តួយ៉ាងដូចជា ម៉ូឌែល Zephyrus S GX701 ជាផលិតផលដំបូងគេ ដែលមានកំរិតអេក្រង់ច្បាស់។ សារទាំងនេះ បានធ្វើអោយអ្នកលេងហ្គេមអាជីព អ្នកកាត់ត ឬឌីហ្សាញ ក៏ដូចជាអ្នកសារពត៌មានទាំងអស់ មានការភ្ញាក់ផ្អើល ផងដែរ។

 

ASUS ProArt: អស់បារម្ភរាល់បញ្ហាទាំងអស់ដែល Content Creator តារាយូធូប និងអ្នកកាត់តអាជីពធ្លាប់មាន

 

ដើម្បីអោយសាកសម ជាមួយបច្ចេកវិទ្យា នាយុគសម័យ 2019 និងអនាគតនេះ ASUS បានប្រកាសអាវុធថ្មីមួយទៀត ដែលដោះស្រាយរាល់បញ្ហាទាំងអស់ ដែលតារាយូធូប អ្នកកាត់តអាជីប និងអ្នកកាត់តបែប 3D នោះគឺម៉ូឌែលត្រកូល ASUS ProArt រួមមាន៖ ProArt StudioBook One, ProArt StudioBook Pro X, ProArt Station D940MX និង ProArt Display PA32UCG។

 

ASUS: ការផ្តោតសំខាន់ទៅលើការច្នៃប្រឌិត និងភាពវ័យឆ្លាតសំរាប់អនាគត

 

ASUS ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនល្អ មានគោលដៅប្រកបដោយចក្ខុវិស័យ សម្រាប់ឆ្នាំ 2019 ក៏ដូចជាពេលអនាគត ផងដែរ។ ចក្ខុវិស័យនោះគឺ ពួកយើងនឹងរក្សាឈ្មោះ ជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលទទួលបាន ការកោតសរសើរ លើភាពច្នៃប្រឌិត ក្នុងពិភពលោកក្នុងយុគសម័យបច្ចេកវិទ្យានេះ ហើយពួកយើងមានគំរោងជាច្រើន សំរាប់ឆ្នាំ 2020 ខាងមុខ ផងដែរ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: Lifestyle