CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ​រូបភាព​អតិថិជន​ទិញ AirPods Pro នៅ​តាម​ហាង​ធំ​ៗ​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន Apple ធ្វើការប្រកាសចេញនូវកាសឥតខ្សែ AirPods ជំនាន់ថ្មី របស់ខ្លួន បានមួយថ្ងៃ។ ដោយម្សិលមិញនេះ ដែលត្រូវនឹងថ្ងៃទី 30 ខែតុលា AirPods Pro ក៏បានចាប់ផ្តើមបញ្ចេញលក់ នៅក្នុងហាង Apple Stores ទូទាំងពិភពលោកតែម្តង។

 

 

ដោយឡែក នៅក្នុងថ្ងៃនេះផ្ទាល់ យើងសង្កេតឃើញថា វាពិតជាទទួលបានការចាប់អារម្មណ៍ច្រើនមែនទែន ពីអតិថិជន ហើយក៏ដូចជាហ្វេន Apple ហាក់ដូចជាបានបង្ហាញនូវអារម្មណ៍ ដែលបានទន្ទឹងចាំវត្តមានរបស់វា អស់ជាយូរមកអញ្ចឹង។ ជាក់ស្តែង ក្រុមហ៊ុនផ្លែប៉ោមឆែប បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ពីស្ថានភាពអតិថិជន បានតម្រង់ជួរត្រៀមខ្លួនចាំទិញ កាសឥតខ្សែជំនាន់ថ្មី នៅពីមុខ Apple Store យ៉ាងច្រើនកុះករផងដែរ។ បើយោងតាមរូបភាពខាងក្រោម ទាំងប៉ុន្មានសន្លឹកនេះ គឺត្រូវបានថតឡើង នៅតាមបណ្តាហាង Apple Store ដែលតាំងទីក្នុងទីក្រុងធំៗមួយចំនួនធំ ដែលមានដូចជា ក្នុងទីក្រុងសៀងហៃ នៃប្រទេសចិន និងទីក្រុងតូក្យូ នៃប្រទេសជប៉ុនជាដើម។ 

 

 

គួររំលឹកឡើងវិញ AirPods Pro ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី ពិតជាខុសប្លែកពីកាសឥតខ្សែ AirPods ស៊េរីមុនៗ ហើយវាមិនត្រឹមតែផ្លាស់ប្តូរ មុខមាត់ថ្មី ថែមទាំងបានបង្កើននូវសមត្ថភាព ដ៏អស្ចារ្យជាងមុនទៀតផង។ ពោលគឺវាបានបំពាក់មកជាមួយបន្ទះឈីប H1 ដែលមាន Audio Cores រហូតដល់ទៅ 10 សម្រាប់ទ្រទ្រង់មុខងារ Siri, Active Noise Cancellation និងជួយឲ្យការបញ្ចេញសម្លេង កាន់តែល្អជាងមុន។ មិនតែប៉ុណ្ណោះ វាក៏បានភ្ជាប់មកជាមួយមុខងារ Transparency Mode ដែលទុកសម្រាប់អនុញ្ញតឲ្យ អ្នកប្រើប្រាស់អាចធ្វើការស្តាប់ឮ ពីសម្លេងដែលនៅជុំវិញខ្លួន ខណៈពេលដែលគកំពុងតែពាក់កាស AirPods Pro។ ក្រៅពីនោះ AirPods Pro ក៏បានបំពាក់មកជាមួយសេនស័រសម្គាល់សម្ពាធ “Force Touch” ដែលប្រើសម្រាប់ធ្វើការ គ្រប់គ្រងកម្រិតសម្លេង និងសម្រាប់បើកដំណើការមុខងារ Transparency Mode ផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: Lifestyle