CAMBO REPORT

Popup Advertising5 seconds

កាន់​តែ​ច្បាស់​ MacBook​ Pro​ 16​ អ៊ីញ ​មាន​ទាំង​ Touch​ Bar​ និង​ Touch​ ID​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីលើកមុន មានពត៌មានលេចធ្លាយជាច្រើន បាននិយាយពីចំណុចមួយចំនួន ដែល MacBook Pro ម៉ូឌែលថ្មី មានទំហំអេក្រង់ 16 អ៊ីញ អាចនឹងភ្ជាប់មកជាមួយ ប៉ុន្តែយ៉ាងណា វានៅតែមិនទាន់ច្បាស់នោះឡើយ ព្រោះថាលើកនោះ វាគ្រាន់តែការរំពឹងទុក ពីសំណាក់អ្នកវិភាគប៉ុណ្ណោះ។ ដោយឡែក នៅក្នុងពេលនេះ យើងកាន់តែច្បាស់ជាងមុន ចំពោះមុខងារពីរ ដែលនឹងត្រូវមាន នៅលើ Laptop ម៉ូឌែលថ្មីខាងលើ នោះគឺ Touch Bar និង Touch ID ផងដែរ។

 

 

មិនខុសទេ បើ់តាមការប្រទះឃើញ នៅក្នុងកំណែអាប់ដេតជំនាន់ថ្មីនៃ macOS 10.15.1 បានបង្ហាញពីរូបភាពមួយ ដែលអាចបញ្ជាក់ឲ្យដឹងថា MacBook Pro ម៉ូឌែលថ្មីមួយ មានការរចនាដោយភ្ជាប់មកជាមួយ Touch Bar ដូចមុនដែរ ប៉ុន្តែមុខងារថ្មីមួយទៀតនោះ គឺជា Touch ID ដែលនៅក្បែរគ្នានោះ ហើយវាគឺជា Key ពិតៗតែម្ដង ដែលមានតួនាទីសម្រាប់ប្រើប្រាស់ មុខងារនេះដោយផ្ទាល់ផងដែរ។ គួរបញ្ជាក់ដែរថា បើតាមដំណឹងលេចធ្លាយកន្លងមក អាចនិយាយបានថា MacBook Pro ជំនាន់ថ្មី ដែលមានអេក្រង់ 16 អ៊ីញនេះ អាចមានការកែប្រែចំណុចមួយចំនួន ឲ្យខុសពីម៉ូឌែលសព្វថ្ងៃ ប៉ុន្តែវាប្រហែលជាមិនមាន ការរចនាថ្មីច្រើនប៉ុន្មាននោះទេ ពោលគឺវាអាចនឹង មិនដូចការរពឹងទុកពីមុន ទាំងស្រុងឡើយ ដែលថា MacBook Pro ខាងលើនេះ មានការរចនា ក៏ដូចជាផ្លាស់ប្តូរច្រើនពីលើ ម៉ូឌែលមុនៗ។

 

 

និយាយរួមមកវិញ នៅក្នុង macOS ជំនាន់ថ្មី បានបង្ហាញថា MacBook Pro ម៉ូឌែលថ្មី ដែលតែងតែមានពាក្យចចាមអារ៉ាមជារឿយៗនេះ មានបំពាក់មកជាមួយ Touch Bar ដូចម៉ូឌែលមុនៗដែរ ប៉ុន្តែវាមានចំណុចពិសេសថ្មីមួយ គឺជា Touch ID ដែលត្រូវបានដាក់លើជួរដេកតម្រៀបជាមួយ Touch Bar នោះដែរ។ អញ្ចឹងហើយ ទាំងនេះជាចំណុចថ្មី ក៏ដូចជាអាចនិយាយបានថា ជាចំណុចដែលរាងច្បាស់ការជាងមុន សម្រាប់ MacBook Pro 16 អ៊ីញ ដែលមិនទាន់ដឹង ថ្ងៃប្រកាសចេញនេះ ពោលគឺវាពិតជាមានភាគរយច្រើន ក្នុងការបំពាក់មកជាមួយ មុខងារសំខាន់ទាំងពីរខាងលើនោះមែន។ ដូច្នេះបើវត្តមានរបស់ Laptop ខាងលើ នឹងនាំយកមកជាមួយមុខងារនេះមែន តើប្រិយមិត្តគិតយ៉ា់ងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5 Mac Tag: កុំព្យូទ័រ