CAMBO REPORT

Popup Advertising5 seconds

Nvidia ប្រកាស​ចេញ​ក្រា​ហ្វិច​កាត GTX 1660 Super និង GTX 1650 Super ជា​ផ្លូវ​ការ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំ 2019 កន្លងទៅនេះ NVidia បានប្រកាសចេញជាផ្លូវការនូវក្រាហ្វិចកាតជំនាន់ថ្មី គឺ GTX 1660 សម្រាប់អ្នកលេងហ្គេមកម្រិត Full HD ឬអាចលោតដល់ 2K សម្រាប់ហ្គេមមានក្រាហ្វិចមធ្យមមួយចំនួន។ ដោយឡែកមកដល់ចុងខែតុលានេះ ក្រុមហ៊ុន NVidia បានសម្រេចប្រកាសចេញជាផ្លូវការបន្ថែមទៀត ជាមួយនឹងម៉ូឌែល GTX 1660 Super និង GTX 1650 Super ថ្មី ជាសិស្សប្អូនរបស់ GTX 1660 និង GTX 1650 ដែលមានកម្លាំងប្រហាក់ប្រហែលគ្នា នៅក្នុងកញ្ចប់តម្លៃ 229 ដុល្លារ។

 

 

មិនសូវជាមានភាពខុសគ្នាខ្លាំងនោះទេ បើប្រៀបធៀបជាមួយនឹង GTX 1660 ព្រោះថា GTX 1660 Super នេះប្រើប្រាស់ CUDA Core 1408 ដូចគ្នា គ្រាន់តែមានការកែសម្រួលខ្លះនៅខាងក្នុង ដើម្បីធ្វើអោយវាមានកម្លាំងខ្លាំងជាងម៉ូឌែល GTX 1660 ធម្មតាបន្តិច។ ចំណុចដែលខុសគ្នារវាងពួកវាទាំង 2 នេះ គឺសម្រាប់ GTX 1660 Super មានការ Clock Speed ខ្ពស់បំផុតដល់ទៅ 14Gbps ជាប្រភេទ Memory GDDR6 ខណៈដែល GTX 1660 អាចរត់បានត្រឹម 8Gbps ជាប្រភេទ Memory GDDR5 ប៉ុណ្ណោះ។ លើសពីនេះទៅទៀត NVidia បានអះអាងថា GTX 1660 Super មានល្បឿនរត់លឿនជាង GTX 1660 ចំនួន 20% និងលឿនជាង GTX 1060 ចំនួន 1.5x ទៀតផង។

 

 

ចំណែកឯ GTX 1650 Super វិញ វាមាន CUDA Core 1280 បើប្រៀបធៀបនឹង GTX 1650 មានត្រឹម 896 ប៉ុណ្ណោះ។ ជាក់ស្ដែង GTX 1650 Super មានល្បឿន Boost Clock Speed ខ្ពស់បំផុត 1725MHz និងអាចធ្វើការ Core Clock ល្បឿនបាន 1530MHz។ ក្រៅពីនេះ GTX 1650 Super ក៏បានបំពាក់មកជាមួយ ល្បឿន Memory clock 12Gbps ទំហំត្រឹម 4GB ដែល NVidia បាននិយាយថា GTX 1650 Super ជំនាន់ថ្មីនេះ មានល្បឿនលឿនជាង GTX 1650 ដល់ទៅ 50% និងលឿនជា GTX 1050 ចំនួន 2x ឯណោះ។

 

 

សរុបមក ក្រាហ្វិច NVidia GTX 1660 Super ចាប់ផ្ដើមដាក់លក់ជាផ្លូវការក្នុងទីផ្សារអន្តរជាតិ នៅថ្ងៃនេះហើយ ក្នុងតម្លៃប្រកួតប្រជែង 229 ដុល្លារ ឬថ្លៃជាងនេះចន្លោះពី 30-40 ដុល្លារ អាស្រ័យទៅលើម៉ាក របស់ផលិតផលជាច្រើន ដែលប្រិយមិត្តអាចស្វែងរកបានដូចជាម៉ាក ASUS, MSI, Gigabyte, Galaxy, EVGA, Colorful, Innovision 3D, Zotac, Palit, PNY និង Gainward ជាដើម។ រីឯ GTX 1650 Super នឹងត្រូវបានដាក់លក់ជាផ្លូវការ នៅថ្ងៃទី 22 វិច្ឆិកា និងចំពោះតម្លៃរបស់វា មិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ